ឆ្នាំនេះប្លែក! តារាៗឯករាជ្យជាច្រើន ងាកមកផលិតបទសម្រាប់បុណ្យចូលឆ្នាំខ្មែរ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ ២០២២ នឹង​ចូល​មក​ដល់​នៅ​សប្តាហ៍​នេះ​ហើយ តួ​យ៉ាង​តាម​បណ្តា​ស្ថាប័ន​ការងារ និង​សាលា​រៀន​ជាច្រើន​ក៏​បាន​ប្រារព្ធ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ខកខាន​អស់​រយៈ​ពេល ២ ឆ្នាំ​មក​ហើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា។

ព្រោះតែ​ស្ថានភាព​ជំងឺ​កូវីដ​១៩ មាន​ការ​ថមថយ កម្មវិធី​សប្បាយ​ៗ ដើម្បី​អបអរ​ឆ្នាំថ្មី​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ឡើង​វិញ​តាម​តំបន់ តារា​ចម្រៀង​ល្បី​ៗ​ក៏​បាន​សម្រុក​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ទន្ទឹមគ្នា​នោះ​ដែរ ដើម្បី​កំដរ និង​បំពេ​អារម្មណ៍​មហាជន​ឱ្យ​ស្រាកស្រាន្ត​ពី​ភាព​ធុញថប់​ដែល​កើត​មាន​កន្លង​មក​ផង​ដែរ។ ជាក់ស្តែង ឆ្នាំនេះ​គេ​សង្កេត​ឃើញ​តារា​ចម្រៀង​ល្បី​ៗ​តាម​បណ្តា​ផលិតកម្ម​ក្នុង​ស្រុក រួម​ទាំង​តារា​ចម្រៀង​ឯករាជ្យ​មួយ​ចំនួន​ផង​ដែរ បាន​នាំ​គ្នា​បញ្ចេញ​បទ​ថ្មីៗ​ត្រៀម​ទុក​សម្រាប់​ហ្វេន​ៗ​រាំ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដែល​ចូល​មក​ដល់​នៅ​សប្តាហ៍​ក្រោយ​នេះ។

ខាងក្រោម​ជា​ឈ្មោះ និង​ចំណងជើង​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ឯករាជ្យ​ល្បី​ៗ​ដែល​ត្រៀម​បាន​នឹង​កំពុង​ត្រៀម​បញ្ចេញ​លើ​ទីផ្សារ សម្រាប់​អ្នក​គាំទ្រ​អាច​កំដរ និង​បំពេញ​អារម្មណ៍។

១. តារាចម្រៀង​ឯករាជ្យ​វ័យ​ក្មេង ម៉ម ពេជ្ជរិទ្ធ បញ្ចេញ​បទ «រាំទាំងទឹកភ្នែក» និង​ត្រៀម​បញ្ចេញ​ស្នាដៃ​ថ្មី ១ បទ​ទៀត​នៅ​ក្នុង Concert ខា្នត​តូច កាល​ពី​ថ្ងៃទី ១០ ខែ​មេសា​កន្លង​ទៅ។

២.តារាចម្រៀងឯករាជ្យ វណ្ណ ចេស្តា បញ្ចេញបទ «ស្ដេចងរ»

https://www.youtube.com/watch?v=D8xN4JtL4Kk

៣. ក្រុមចម្រៀង ក្មេងខ្មែរ ត្រៀមនឹងបញ្ចេញបទ «សារ៉ាវ៉ាន់តាលុង»

៤. ក្រុមចម្រៀងបុរស WassGood Music ត្រៀមបញ្ចេញ Album ចម្រៀងថ្មីឈ្មោះថា “ចូលឆ្នាំជួបស្នេហ៍ Vol.1“ ក្នុង Album មានចម្រៀង៥បទរួមមាន៖ បទ «ចូលឆ្នាំចាំចូលបេះដូង» បកស្រាយដោយ Homie WassGood បទ «ស្រឡាញ់កូនម៉ាក់» បកស្រាយដោយ Justin LongKhan បទ «ប្ដី» បកស្រាយដោយ Heng កូនឌីជេស្តី បទ «សក់ស្កូវ» បកស្រាយដោយ Ran WassGood និងបទ «ល្អ» បកស្រាយដោយ Molly Cole។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម