ភាពយន្តរឿង No other Choice បានពិន្ទុខ្ពស់ ប្រកៀកគ្នានឹង Parasite

ខ្សែភាពយន្ត No Other Choice ទទួលបានការសាទរយ៉ាងទូលំទូលាយពីអ្នកវិភាគទូទាំងពិភពលោក ជាមួយនឹងការសាទរថា ភាពយន្តនេះគឺជាស្នាដៃដ៏អស្ចារ្យ ដែលមានឱកាសអាចយកឈ្នះសូម្បីតែភាពយន្តរឿង Parasite របស់អ្នកដឹកនាំ Bong Joon-ho។

យោងតាមសារព័ត៌មាន Kbizoom ភាពយន្តដែលនិយាយពីការបាត់បង់ការងាររបស់តួអង្គ Man Soo សម្ដែងដោយ Lee Byung-hun ព្រោះតែការជ្រៀតជ្រែកនៃបញ្ញាសិប្បនិម្មិត (AI) នេះ ទទួលបានការកោតសរសើរម្ដងរួចមកហើយនៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុង Venice ខណៈមានការរំពឹងថា​ ភាពយន្តនេះទំនងជាមានសិទ្ធិអាចធ្វើជាបេក្ខភាពប្រកួតប្រជែងដណ្ដើមយកពានរង្វាន់អូស្ការនៅឆ្នាំក្រោយ។

កាសែត BBC បានសរសើរភាពយន្តរបស់អ្នកដឹកនាំរឿង Park Chan-wook ថា នេះគឺជាស្នាដៃដ៏ទាក់ទាញរបស់កូរ៉េខាងត្បូង ដោយការរំលេចពីបញ្ហាបាត់បង់ការងារ និងសេដ្ឋកិច្ចតាមរយៈរសជាតិបែបកំប្លែងបែបនេះ ទំនងជាអាចនាំឱ្យភាពយន្តនេះ ទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិ ខណៈ Screen Daily ក៏បង្ហាញការយល់ឃើញក្នុងទស្សនៈតែមួយ។

បន្ថែមពីនេះ សារព័ត៌មាន Variety បានសរសើថា លោក Park Chan-wook គឺជាអ្នកដឹកនាំរឿងល្អឯកមួយរូបនៅក្នុងសម័យកាលនេះ ដោយលើកយកភាពប៉ិនប្រសប់ក្នុងការបូកបញ្ចូលគុណភាពរូបភាព និងសាច់រឿងដែលស៊ីជម្រៅរបស់អ្នកដឹកនាំរឿង មកធ្វើជាអំណះអំណាង។ ទន្ទឺមគ្នា IndieWire បានបង្ហាញការយល់ឃើញថា Park Chan-wook គួរតែមានឈ្មោះដណ្ដើមពានរង្វាន់អូស្ការ។

នៅលើគេហទំព័រ Rotten Tomatoes វិញ គិតត្រឹមរសៀលថ្ងៃទី៣ ខែសីហានេះ រឿង No Other Choice ទទួលបានពិន្ទុល្អឥតខ្ចោះ ១០០ពិន្ទុ ពីការវិភាគកុនចំនួន ១៩រូប ស្របពេលដែលរឿង Parasite ទទួលបាន ៩៩ពិន្ទុ ពីអ្នកវិភាគ ៤៨៥នាក់។

ដ្បិតចំនួនអ្នកវិភាគស្ថិតនៅក្នុងទំហំតូច ខណៈពិន្ទុក៏នឹងប្រែប្រួលនៅពេលដែលមានអ្នកវិភាគបន្ថែម យ៉ាងណាមិញ លទ្ធផលបច្ចុប្បន្ននេះ ក៏អាចបញ្ជាក់បានដែរថា No Other Choice គឺជាភាពយន្តដែលមានសក្ដានុពលខ្លាំងក្លាមួយសម្រាប់ឆ្នាំនេះ។

លទ្ធផលល្អពីអ្នកជំនាញនៅលើឆាកអន្តរជាតិបាន និងកំពុងតែធ្វើឱ្យទស្សនិកជនរំពឹងទុកថា No Other Choice អាចជាស្នាដៃដ៏ជោគជ័យបំផុតក្នុងអាជីពការងាររបស់ Park Chan-wook  ស្របពេលដែលនេះគឺជាស្នាដៃដែលធ្វើឱ្យលោកមានសង្ឃឹមខ្ពស់ក្នុងការទទួលបានពានរង្វាន់អូស្ការ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *