រឿង​ភាគ​កូរ៉េទំនងៗល្អមើល ​៥ រឿង​ ដែល​ចេញ​ក្នុង​ខែ​វិច្ឆិកា​នេះ

ទាំង​ Netflix និង​ Disney+ គ្រោង​បញ្ចេញ​រឿង​ភាគ​ និង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​នៅ​លើ​កម្មវិធី​​របស់​ខ្លួន​នៅ​ក្នុង​ខែ​វិច្ឆិកា​ ចុង​ឆ្នាំ​ ២០២២ នេះ​។ ដោយ​ឡែក​សម្រាប់​អ្នក​គាំទ្រ​ K-Drama ប្រាកដ​ជា​ពេញ​ចិត្ត​និង​ពិបាក​សម្រេច​ចិត្ត​មើល​រឿង​ណា​​មុន​មិន​ខាន​ដោយ​សារ​​រឿង​ភាគ​កូរ៉េ​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​តាំង​ពី​ដើម​ខែ​ដល់​ចុង​ខែ​វិច្ឆិកា​នេះ។ យ៉ាង​ណា​ទាំង​នេះ​ជា​រឿង​ភាគ​គួរ​ទស្សនា​ទាំង​ ៥​ដែល​ជ្រើសរើស​ដោយ AMS Infotainment។

១ The Fabulous

ជា​ខ្សែ​ភាព​យន្ត​ដែល​បង្ហាញ​ពី​ការ​តស៊ូ និង​ភាព​ផ្អែម​ល្ហែម លាយឡំ​គ្នា​នៅ​អំឡុង​ពេល​ព្យាយាម​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ Fashion ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ខាង​ត្បូង។ ក្នុង​នោះ​តួ​អង្គ​សំខាន់​ៗ​មាន​ដូច​ជា​ Chae Soo-bin ដើរ​តួ​ជា​មនុស្ស​ខិត​ខំ​ធ្វើ​ការ​ឈ្មោះ​ថា Pyo Ji-eun, Minho នៃ​ក្រុម Shinee ដើរ​តួ​ជា​បុរស​សង្ហារ​ជា​អ្នក​ថត​រូប Ji Woo-min, ឯ​ Lee Sang-un ដើរ​តួ​ជា​ Park Hee-jung អ្នក​រចនា​សំលៀកបំពាក់​វ័យ​ក្មេង។ ភាព​យន្ត​មួយ​នេះ​តាម​ពិត​គ្រោង​បញ្ចេញ​លើ​ Netflix នា​ថ្ងៃ​ទី​២៩ កន្លង​ទៅ​នេះ​ តែ​ដោយ​សារ​ការ​រត់​ជាន់​គ្នា​ដ៏​រន្ធត់​នៅ​សង្កាត់ Itaewon ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទើប​ Netflix លើក​ថ្ងៃ​ទៅ​ ៤ វិច្ឆកា វិញ​ដើម្បី​ជា​ការ​គោរព​ដល់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ។

២ Revenge of Others

Revenge បក​ប្រែ​មក​ថា សងសឹក ហើយ​រឿង​ភាគ​មួយ​នេះ​នឹង​បង្ហាញ​ពី​សាច់រឿង​បែប​រន្ធត់​តាម​សងសឹក និង​ការ​ស៊ើបអង្កេត។ Revenge of Others ចេញ​នៅ​លើ​ Disney+ នា​ថ្ងៃ​ទី​ ៦ វិច្ឆិកា​២០២២ នេះ​ ដែល​តួ​មាន​កញ្ញា Shin Ye-eun ដើរ​តួ​ជា​សិស្ស​ស្រី​អាយុ​ ១៩ ឆ្នាំ​ឈ្មោះ​ Chan-mi។ ឯ​តួ​អង្គ​ឯក​ប្រុស​គឺ​ Super hero ក្នុង​រឿង​ All of Us Are Dead ឈ្មោះ​ Lomon ដើរ​តួ​ Ji Soo-heon ជា​ដៃ​គូ​របស់​ Shin Ye-eun។

៣ Behind Every Star

ផ្អែក​ទៅ​លើ​រឿង​ភាគ​បែប​កំប្លែង​របស់​បារាំង​ឈ្មោះ Call my agents ដែល​បង្ហាញ​ពី​ជីវិត Manager របស់​តារា​ល្បីៗ​​ដែល​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​កម្សាន្ត។ Behind Every Star នឹង​ចេញ​ជា​ផ្លូវការ​​ថ្ងៃ​ទី ៧ វិច្ឆិកា ២០២២ នៅ​លើ​ tvN ព្រម​ទាំង​ចាក់​បញ្ចាំង​នៅ​លើ​កម្មវិធី​ Netflix ផង​ដែរ​តែ​មាន​តែ​ក្នុង​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ។

៤ Somebody

ជា​ខ្សែ​ភាព​យន្ត​បែប​រន្ធត់​មួយ​ទៀត​របស់​ប្រទេស​កូរ៉េខាងត្បូង​ដែល​ Netflix បាន​ឲ្យ​ដឹង​ថា​នឹង​មាន​តួ​អង្គ​ចំណូល​ថ្មី​មួយ​រូប Kang Hae-lim ដើរ​តួ​ជា Sum។ Somebody បង្ហាញ​ពី​ជីវិត​របស់​ប៉ូលីស​ស៊ើបអង្កេត​ស្រី​វ័យក្មេង​ឈ្មោះ Sum ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​ឧក្រិដ្ឋជន​សម្លាប់​មនុស្ស​។ Somebody នឹង​ចាក់​បញ្ចាំង​នៅ​លើ​ Netflix នា​ថ្ងៃ​ទី ១៨ វិច្ឆិកា។

៥ Reborn Rich

បន្ទាប់​ពី​បញ្ចប់​រឿង​ Vincenzo តារា​សម្ដែង​ប្រុស​ជួរមុខ​របស់​កូរ៉េ Song Joong-ki បាន​ត្រលប់​មក​វិញ​ជា​មួយ​ខ្សែ​ភាព​យន្ត​ថ្មី​ឈ្មោះ​ថា Reborn Rich។ ក្នុង​រឿង​ Reborn Rich លោកJoong-Ki នឹង​ដើរ​តួ​ជា​Yoon Hyun-woo ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន Soonyang Group ដែល​ត្រូវ​បាន​ Do-joon ជា​កូន​របស់​គ្រួសារ​អ្នក​មាន​ក្បត់​ ហើយ​សម្លាប់​។ បន្ទាប់​ពី​ការ​សម្លាប់​នោះ​ ស្រាប់​តែ​​ភ្ញាក់​ឡើង​វិញ្ញាណ​របស់​គេ​នៅ​ក្នុង​ខ្លួន Do-Joon នោះ​ទៅ​វិញ។ Reborn Rich នឹង​ចាក់​បញ្ចាំង​ថ្ងៃ​ទី ១៨ វិច្ឆិកា នៅ​លើ​ JTBC៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម