មកស្គាល់ពី ស្គរសម្ភោរ ដែល ប៉េងអាន បង្កើតកំហុសអចេតនា មកធ្វើជាតុដាក់កែវទឹក

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងផ្ទុះការវែកញែករឿងម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Think with PingAnn គិតជាមួយប៉េងអាន បានយក ស្គរសម្ភោរ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរ ទៅធ្វើជាតុដាក់កែវទឹកក្នុងកិច្ចសន្ទនាមួយជាមួយ ឌីជេ ណាណា។

ក្រោយកើតមានការប្រត្តិកម្មពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាហូរហែ ទំព័រហ្វេសប៊ុកផ្លូវការ បុរាណាចារ្យ ដែលនិយមចែករំលែកចំណេះដឹងផ្សេងៗពាក់ព័ន្ធវប្បធម៌ អរិយធម៌ខ្មែរ បានលើកឡើថា «រឿងសម្ភោរ នេះឃើញកើតឡើងច្រើនដងដែរ ដោយសារតែបងប្អូនប្រជាជនខ្មែរយើងគាត់អត់បានយល់ អត់បានស្គាល់ពីឧបករណ៍នេះ»។ 

ក្នុង​សំណេរ​ដ៏​វែងអន្លាយ​នោះ ផេក បុរាណាចារ្យ ក៏បានឱ្យដឹងអត្ថន័យរបស់ ស្គរសម្ភោរ ថា «នៅក្នុងវង់ភ្លេងបុរាណខ្មែរយើង សម្ភារជាឧបករណ៍សំខាន់បំផុតមួយ ដោយដើរតួនាទីជាអ្នកកំណត់ចង្វាក់ពេលចាប់ផ្តើមប្រគំម្ដងៗ។ សម្ភោរ កំណត់អោយចង្វាក់១ជាន់ ២ជាន់ ៣ជាន់ ឬដល់បទនានាទៀត និងជាមេជាបរមគ្រូធំ ក្នុងការសក្ការៈឧទ្ទិសដល់គ្រូធំទាំងឡាយ។ មុននឹងលេងសម្ភោរ អ្នកទះត្រូវតែគោរពបូជាសម្ភោរ ម៉្យាងអ្នកលេងសម្ភោរ ត្រូវតែជាអ្នកមាន ចរិតសមរម្យ ថ្លៃថ្នូរ អង្គុយបត់ជើងត្រឹមត្រូវតាមប្រពៃណីខ្មែរ»។

យ៉ាងណាមិញ ក្រោយបង្កើតកំហុសឆ្គងដោយអចេតនារួចមក ប៉េងអាន ដែល​តែងតែ​ផលិត​វីដេអូ​ចែករំលែក​ចំណេះដឹង និង​របៀប​ថែរក្សា​ផ្លូវ​ចិត្ត​ បានចេញមុខមកសុំទោសជាសាធារណៈចំពោះកំហុសអចេតនាមួយនេះ និងបានទទួលយករាល់ការអប់រំក្នុងន័យស្ថាបនា និងបានសម្រេចលុបវីដេអូដែលបង្ហោះនោះថែមទៀតផង។ ការ​សម្រេច​ចចិត្ត​លុប​វីដេអូ​នោះ បាន​ធ្វើឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ខ្លះ សោកស្ដាយ ព្រោះ​វីដេអូ​ដែល​សម្ភាសន៍ ឌីជេ ណាណា ពិតជា​មាន​អត្ថប្រយោជន៍​​មួយ​ចំនួន​ដល់​អ្នក​មើល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត