M Picture ចាក់រឿងព្រឺព្រួចនៅ IMAX លើកដំបូង ដើម្បីសិក្សាទីផ្សារ ឆ្ពោះទៅការផលិតរឿងខ្មែរកម្រិត IMAX បន្ត

M Picture Cambodia បានរៀបចំពិធីចាក់បញ្ចាំងពិសេសរឿង «ទំនួញព្រាយ» ឬ «TEE YOD» នៅលើផ្ទាំងសំពត់សដ៏ធំ IMAX នៅរោងភាពយន្ត Major Cineplex អ៊ីអន២ កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីយុវវ័យអ្នកនិយមទស្សនាភាពយន្ត និងអ្នកវិភាគកុនល្បីៗជាច្រើនរូប។

លោក សុខ សិរី​សុភា ប្រធានផ្នែកនាំចូល និង​ចែកចាយ​ភាពយន្ត M Picture Cambodia បានរៀបរាប់ឱ្យដឹងថា មែនទែនទៅការដែលយើងសម្រេចនាំយករឿង «ទំនួញព្រាយ» មកចាក់បញ្ចាំងនៅទីផ្សារកម្ពុជាគឺដើម្បីសិក្សាមើលទីផ្សាររឿងនេះនៅ IMAX ថាវាខ្លាំងកម្រិតណា ព្រោះរឿងនេះជារឿងថៃដំបូងគេដែលមាននៅក្នុងអេក្រង់​IMAX និងជាភាពយន្តរន្ធត់ ព្រឺព្រួច ដែលរកចំណូលបានច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលដ៏ខ្លី ដើម្បីឱ្យយើងយកទៅសិក្សាលើរឿងខ្មែរ ដែលយើងអាចនឹងមាននៅក្នុង IMAX នេះដូចគ្នាដែរ។ 

ប្រធានផ្នែកនាំចូល និង​ចែកចាយ​ភាពយន្ត រូបនេះបន្តថា អ្វីដែលជាគោលជំហររបស់ M Picture Cambodia គឺមិនត្រឹមតែនាំចូលភាពយន្តក្រៅស្រុកប៉ុណ្ណោះទេ តែក៏មានជំហរក្នុងការផលិតរឿងខ្មែរដូចគ្នាដែរ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ នេះ​ M Picture Cambodia បានចាក់បញ្ចាំងរឿងមួយរួចមកហើយ ចំណងជើង «KTV: Killing Time Violently» គ្រាន់តែមិនសូវផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែយ៉ាងណា M Picture Cambodia មិនបោះបង់ចោលការផលិតឡើយ ដោយនឹងបន្ថែមការផលិត និងដើមទុនទៀតសម្រាប់ឆ្នាំក្រោយ។

លោកសង្ឃឹមថា តាមរយៈការចាក់បញ្ចាំងរឿងនេះនៅកម្ពុជា យើងមិនត្រឹមតែអាចសិក្សាពីទីផ្សារ IMAX ប៉ុណ្ណោះទេ តែក៏អាចសិក្សាពីឆ្អឹងរឿងសំខាន់ៗបានផងដែរ។ តួ​យ៉ាងរឿង «ទំនួញព្រាយ» គឺដកស្រង់ចេញពីរឿងពិតមួយដែលកើតនៅប្រទេសថៃ ខណៈដែលកម្ពុជាយើងក៏កើតមានរឿងអភូតហេតុ អបិយជំនឿផ្លូវងងឹត និងពពួកអមនុស្សដូចគ្នា ដែលយើងអាចលើកយកវាមកធ្វើជាគំនិត បំផុសក្នុងការផលិតរឿងខ្មែរយើងទៅថ្ងៃខាងមុខ ដែលវាជាទម្រង់រឿងរបស់ខ្មែរយើងតែម្តង។

លោក សុខ សិរី​សុភា សង្កត់ធ្ងន់ថា បច្ចេកទេសរបស់អេក្រង់យក្ស IMAX ផ្តោតសំខាន់លើ ២ ចំណុច គឺ រូបភាព និងសំឡេង។ ដូចនេះ ប្រសិនបើយើងយករូបភាព និងសំលេងរឿងខ្មែរយើងបំប្លែងជាគុណភាពកម្រិត IMAX លោកជឿជាក់ថា ប្រជាជនខ្មែរយើងក៏អាចនឹងគាំទ្រដូចគ្នាដែរ។ ម៉្យាង អេក្រង់យក្ស IMAX មានតែមួយគត់នៅកម្ពុជាទើប M Picture Cambodia ដាក់គោលដៅចង់ឱ្យមានរឿងខ្មែរយើងបញ្ចាំងលើ​ IMAX នេះផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក