តោះ! រួម​ដំណើរ​​ ៣ថ្ងៃ​ជា​មួយ​​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកទី៥ នៅ​ខេត្ត​ពោធិ៍សាត់​

ក្រោម​ប្រធានបទ «មរតក​រស់​នៃ​អក្សរសិល្ប៍» មហោស្រព​អក្សរសិល្ប៍​លើក​ទី៥ មាន​រយៈ​ពេល​ ៣​ថ្ងៃ នឹង​ប្រារព្ធ​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០២២ នៅ​វិទ្យាល័យ ពោធិ៍សាត់ និង​ទីតាំង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​តាម​។​

មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឆ្នាំ ២០២២ លើក​ទី៥​នេះ ​មាន​កម្មវិធី​ពិសេសៗ​ជាច្រើន ​ដូចជា​ទស្សនកិច្ច​វប្បធម៌ ​រាត្រី​អំណាន ​អំណាន​ពី​ខេត្ត​ពោធិ៍សាត់ ​សិក្ខាសាលា​និពន្ធ​ វេទិកា​ពិភាក្សា ​ពិព័រណ៍​មរតក​អក្សរសិល្ប៍ ​សួន​កំណាព្យ​សិល្បៈ ​កម្មវិធី​ប្រកាស​ជយលាភី​អក្សរសិល្ប៍ ​​ការសម្ដែង​ទស្សនីយភាព​នានា ​មាន​របាំ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ​ល្ខោន​អាន​ ​ល្ខោន​និយាយ​ ចម្រៀង​ និង​ចាប៉ី​ដង​វែង​ជាដើម​។

ក្រៅ​​ពី​អាច​ឈ្វេង​យល់​ពី​គុណ​តម្លៃ​ និង​មរតក​រស់​នៃ​អក្សរសិល្ប៍​ខ្មែរ ក្នុង​នោះ​តាម​រយៈ​កម្មវិធី​ទស្សនកិច្ច​វប្បធម៌ នឹង​នាំ​អ្នក​ចូល​រួម​ទៅ​ស្គាល់​ទី​តាំង​វប្បធម៌​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ខេត្ត ឈ្វេង​យល់​ពី​ទំនៀម​ទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ដែល​អ្នក​ភ្នំពេញ ​តាម​បណ្ដាល​ខេត្ត​ផ្សេង និង​ពោធិ៍សាត់​ផ្ទាល់​​អាច​ចុះ​ឈ្មោះ​ចូល​រួម​កម្មវិធី​នេះ​តាម​រយៈ​តំណ​ https://forms.gle/QdHcCUAuJ9d2RAFy7 ។

លោក ​ឥន្ទ​ សម៉ាណាក់​ ប្រធាន​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ថ្លែង​ថា​៖«មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី៥ ​ឆ្នាំនេះ​ នឹង​ប្លែក​ភ្នែក ​ព្រោះ​ការរៀបចំ​នៅ​ខេត្ត​ពោធិ៍សាត់​ ដែល​មិនសូវ​ជា​មាន​ការរៀបចំ​កម្មវិធី​បែប​សិល្បៈ​វប្បធម៌​នោះ​ទេ​។ ជាពិសេស​ មហោស្រព​នឹង​រៀបចំ​នៅ​វិទ្យាល័យ​ពោធិ៍​សាត់ ​ដែល​មាន​ប្អូន​ៗ​សិស្សានុសិស្ស ​និង​លោកគ្រូ ​អ្នកគ្រូ ​កំពុង​សាទរ​រង់ចាំ​ចូល​រួម។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ ​និង​បណ្ដា​ខេត្ត​ផ្សេងៗ ​ទៅ​ចូលរួម​មហោស្រព ​ដើម្បី​ឈ្វេង​យល់​ពី​គុណ​តម្លៃ​ និង​មរតក​រស់​នៃ​អក្សរសិល្ប៍​ខ្មែរ ​ព្រមទាំង​បាន​ស្គាល់​ពី​សិល្បៈ​វប្បធម៌​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផង​ដែរ»។

​សម្រាប់​គោល​បំណង​ចម្បង​នៃ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ទី​១​ គឺ​ការ​កសាង​សហគមន៍​អក្សរសិល្ប៍​សម្រាប់​ទស្សនិកជន​កម្ពុជា។ ទី​២ ​បង្កើន​នូវ​គុណ​តម្លៃ​របស់​អ្នកនិពន្ធ ​ជាពិសេស​ផ្ដោត​លើ​គុណ​តម្លៃ​ នៃ​ការអភិវឌ្ឍន៍​សង្គម ​និង​ទី៣ ​ពង្រីក​នូវ​ឱកាស​ដៃគូ​ និង​ទីផ្សារ ​សម្រាប់​អ្នកនិពន្ធ ​និង​អ្នក​បោះពុម្ព​នៅ​កម្ពុជា នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស្រី​សូ ភីណា។

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ ពី​ដំណើរ​ការ​​​ប្រព្រឹត្ត​ទៅ​នៃ​កម្មវិធី​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ​លើក​ទី៥​នេះ ​ លោក​អ្នក​ អាច​តាមដាន​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ​Khmer Literature Festival ​ឬ​អាច​ទាក់ទង​លោក​ឥន្ទ សម៉ាណាក់ ​តាមរយៈ​លេខ​ទូរស័ព្ទ​ ០១០ ៩៤១ ២២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម