Kim Seon Ho មានពេល ៤ខែរៀនភាសាថ្មី ដើម្បីសម្ដែងជាតួដែលចេះនិយាយ ៦ភាសា

នៅក្នុងសន្និសីទសារព័ត៌មានរឿង Can This Love Be Translated? តារាសម្ដែងប្រុសកូរ៉េ Kim Seon Ho បានបង្ហើបពីផលលំបាកក្នុងការសម្ដែងរឿងនេះ ខណៈលោកមានពេលត្រឹមតែ ៤ខែប៉ុណ្ណោះដើម្បីរៀននិយាយ និងវេយ្យាករណ៍ភាសាថ្មី។

នៅពីថ្ងៃទី១៣ ខែមករានេះ តួ​​​ឯកទាំងពីរ គឺ Kim Seon Ho និង Go Youn Jung រួមជាមួយអ្នកដឹកនាំរឿង Yoo Young Eun បានចូលរួមក្នុងសន្និសីទសារព័ត៌មានរឿង Can This Love Be Translated? ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល។

នៅក្នុងភាពយន្តភាគថ្មីនេះ Kim Seon Ho ត្រូវសម្ដែងជាតួអង្គ Joo Ho Jin ជាអ្នកបកប្រែភាសាផ្ទាល់ខ្លួនឱ្យ Cha Mu Hee ដែលជាតារាសម្ដែងលំដាប់អន្តរជាតិ។ តារាប្រុសវ័យ ៣៩ឆ្នាំបានរៀបរាប់ថា តួអង្គរបស់លោក គឺជាអ្នកជំនាញខាងបកប្រែភាសា​​ ដែលចេះស្ទាត់ ៦ភាសា រួមមានភាសាអ៊ីតាលី អង់គ្លេស ជប៉ុន ចិន បារាំង និងកូរ៉េ។

យ៉ាងណាមិញ លោកបានឱ្យដឹងថា៖ “នៅក្នុងស្គ្រីប ខ្ញុំត្រូវនិយាយ ៤ភាសា គឺជប៉ុន អង់គ្លេស អ៊ីតាលី និងកូរ៉េ។ ដូច្នេះ ខ្ញុំត្រូវទន្ទេញប្រយោគសន្ទនាឱ្យចាំច្បាស់ដូចដែលបានសរសេរនៅក្នុងស្គ្រីប ធ្វើម្ដងហើយម្ដងទៀត ទើបចាប់ផ្ដើមដាក់អារម្មណ៍ចូលទៅក្នុងប្រយោគនោះ”។

“បន្ទាប់ពីនេះ ខ្ញុំបានរៀនវេយ្យាករណ៍ឱ្យយល់ដឹងកាន់តែស៊ីជម្រៅ ហើយខ្ញុំមានពេលរៀនត្រឹមតែ ៤ខែទេ។ ខ្ញុំពិតជាភ័យមែនទែន ហើយពិតជាចង់ឃើញពីប្រតិកម្មរបស់ទស្សនិកជនចំពោះការសម្ដែងរបស់ខ្ញុំ” លោកបន្តដូច្នេះ។

នៅពេលពិធីករបាននិយាយលេងថា ពេលនេះប្រហែល Kim Seon Ho ជាមនុស្សពូកែខាងភាសាខ្លាំងហើយ តារាប្រុសបានតបទាំងសំណើចវិញថា៖ “ចំណេះដឹងខ្ញុំមានដែនកំណត់ទេ។ សូមចងចាំថា ខ្ញុំបានរៀនចេះតែប្រយោគសន្ទនាដែលសរសេរក្នុងស្គ្រីបប៉ុណ្ណោះ”។

គួរឱ្យដឹងដូចគ្នាថា Can This Love Be Translated? គឺជាភាពយន្តស្នេហាបែបកំប្លែងថ្មីរបស់ Netflix ដែលបានទៅផ្ដិតយកទេសភាពពី ៤ប្រទេសផ្សេងគ្នា រួមមាន កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងកាណាដា ខណៈភាពយន្តនេះនឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី១៦ ខែមករានេះ តទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *