ខ្មែរ ប៊ែវើរីជីស បើកភ្លើងខៀវ លើកស្ទួយវិស័យ​ដូរតន្ត្រី​កម្ពុជា​ឲ្យកាន់តែស៊ីជម្ពូរ​ពេញទំហឹង​ តាមរយៈ ​​Digital Platform ថ្មី

ការ​ផ្ដួចផ្ដើម​​គំនិត បង្កើត​​ទស្សនីយ​ភាព​កម្សាន្ត​ ក្រោមចក្ខុវិស័យ​បង្កើន​ស្ទីល​នៃ​ភ្លេង ​ចម្រៀង ​រ៉េប រាប់តាំង​ពី​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​វត្តមាន​លើ​ឆាក ម៉ូដ បន្ថែម​ពី​លើ​សមត្ថភាព​ របស់​សិល្បករ សិល្បការិនីកម្ពុជា​ឲ្យ​ដល់​លំដាប់​ពិភពលោក ពេល​នេះ ទទួល​បាន​ការ​គាំទ្រ​ពេញទំហឹង​ពី​សំណាក់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើ​ Digital Platform ថ្មី។

ទន្ទឹម​នឹង​ឧស្សាហកម្ម​តន្ត្រីកម្ពុជា​កាន់​តែ​រីកចម្រើន ​និង​បោះជំហាន​ឈាន​ចូល​ដល់​របត់​ថ្មី​មួយ ​ជាមួយ​នឹង​វេទិកា​តន្ត្រីឯករាជ្យ បើក​ចំហ​សមត្ថភាព និង​ទេពកោសល្យ​អ្នក​សិល្បៈ​ថ្មីចាស់ ​ ពិសេស​ថ្នាល ជំនាន់​ក្រោយៗ ឲ្យ​កាន់តែ​សុះសាយ គុណភាព​កាន់​តែប្រសើរ​លើ​ឆាក​អន្តរជាតិ  ក្រុមហ៊ុន ​ខ្មែរ ប៊ែវើរីជីស​ បាន​ផ្តល់​សិទ្ធិផលិត​ដល់​ក្រុមហ៊ុន B-Talent បានផលិត និងបើកទំព័រ​ថ្មី​តាមរយៈ​វេទិកា Platform Digital គឺ​កម្មវិធី CAMBODIA SUPREME CLUB។

ជាក់ស្ដែង​វេទិកា CAMBODIA SUPREME CLUB រដូវ​កាល​ទី១ បាន​ចាប់​ផ្ដើម​ដំណើរការ​ហើយ ទាំង​ផលិត ទាំង​ការ​ចូលរួម​ពី​បណ្ដា​អ្នក​សិល្បៈ​ល្បីៗ មាន​ទេសពកោសល្យ និង​បេះដូង ព្រមទាំង​ឆន្ទៈ​ចង់​ឲ្យ​វេទិកា​តន្ត្រី​ឲ្យកាន់តែ​ល្អ ដល់​កម្រិតវិជ្ជមាន​បោះជំហាន​ឈាន​ឡើង​ ដើម្បី​ចលនា​ជ្រោមជ្រែង​ពេញ​ទំហឹង​ដល់​សិល្បករ​ឲ្យ​ជឿជាក់​ និង​មាន​ភាព​ជាខ្លួនឯង។ មាតិកា​ឌីជីថល​ក្នុង​កម្មវិធី​​ ​CAMBODIA SUPREME CLUB ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កែលំអវត្តមាន​លើ​ឆាក ​ម៉ូដ ​និង​សិល្បៈ​តន្ត្រី បង្ហាញ​ចេញ​នូវ​ទេពកោសល្យ​ប្លែកៗ​ខុស​គេ លើ​គុណភាព រចនាបថ​ ទៅ​តាម​រដូវកាល បន្តបន្ទាប់។ 

បន្ទាប់​​វាយ​តម្លៃ​ខ្ពស់​ មាន​ចក្ខុវិស័យ​វែងឆ្ងាយ ​រហូត​ដល់​ការ​គាំទ្រ​ទស្សនវិស័យ និង​គោល​គំនិត​របស់ B-talent ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​អ្នកឧកញ៉ា លាង ម៉េង ​សហស្ថាបនិក ​និង​ប្រធានក្រុមអគ្គនាយក​ក្រុម​ហ៊ុន ខ្មែរ ប៊ែវើរីជីស ទើប​រុញ​ច្រាន​ឲ្យ​ វេទិការ​ CAMBODIA SUPREME CLUB រដូវ​កាល​ទី១ បើក​ទំព័រ​ និង​ដំណើរការ។ ខ្មែរ ប៊ែវើរីជីស​ ​ជា​ក្រុមហ៊ុន​ឈាន​មុខ​ក្នុង​ស្រុក ​បង្កើត​ដោយ​សហគ្រិនខ្មែរ​មាន​ពហុជំនាញ ​ដែល​តែងតែ​មាន​វត្តមាន​ឧបត្ថម្ភ​គាំទ្រ​គ្រប់​វិស័យ មិន​ថា​វិស័យ​កីឡា ​ទេសចរណ៍ ឬ​សិល្បៈ​ តន្ត្រី​ និង​វិស័យ​ជាច្រើនកន្លង​មក។

ក្នុង​វេទិកា​តន្ត្រីសម័យ​ថ្មី​ឯករាជ្យនេះ ​សិល្បករ​ និង​ សិល្បការិនី​ទាំងចាស់ ​ទាំងថ្មី ​ដែល​ផលិត​គ្រប់​ទម្រង់​ភ្លេង​ដូចជា​មិន​ថា​ ចង្វាក់ ​Hip Hop, Rap, R&B និង​ចង្វាក់​ Pop ជាដើម ​អាច​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ​ដើម្បី​បញ្ចេញភាព​ច្នៃប្រឌិត​ថ្មី​ និង​អត្ថន័យ​នៃ​បទចម្រៀង ឬ​សមត្ថភាព​ខ្លួន​ផ្ទាល់​​ទៅ​កាន់​ទស្សនិកជន​ទស្សនា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​មួយ​នេះ ទាំង​គុណភាព​សំនៀង ​អារម្មណ៍ ​ឬ​អត្ថន័យការ​ផលិត​បទ​ចម្រៀង​ ក៏​ដូចជា​រឿងរ៉ាវ​ជាច្រើន​ពី​ក្រោយ​នោះ។ អ្វីដែលពិសេសនោះ គឺកម្មវីធីនេះនឹងបង្ហាញថាតន្ត្រី​អាច​ផ្សារភ្ជាប់​អារម្មណ៍​មនុស្ស​តាមរយ:​បទភ្លេង​ និង​ខ្លឹមសារ​នៃ​ចម្រៀង ​ហើយ​វា​ក៏​អាចបង្កើត​ទំនាក់ទំនង​រួបរួមគ្នា​ជា​ក្រុម ​ឬ​សហគមន៍​ឱ្យ​មាន​ការអភិវឌ្ឍន៍ និង​ភាពជឿន​លឿន​ទៅ​មុខ​ឥត​ឈប់ឈរ។

សិល្បករល្បីៗ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី Cambodia Supreme Club របស់ B-talent កន្លង​មក​មាន​ដូចជា​៖

លោក​ Zedes,

កញ្ញា Chiwawa,

លោក Homie

លោក វណ្ណ ជេស្តារ

លោក នុត

លោក​ 2MDIE

លោក NPN

និង​សិល្បករ​ល្បីៗ​​ច្រើនទៀត។

លើសពីតន្ត្រី! កម្មវិធី Cambodia Supreme Club !

កម្មវិធី Cambodia Supreme Club មានផ្សាយនៅរៀងរាល់ថ្ងៃ សុក្រ ចាប់ពីម៉ោង 6:30 ល្ងាចតទៅ នៅលើ Facebook(https://www.facebook.com/cambodiasupremeclub), TikTok(https://www.tiktok.com/@supremeclubcambodia), YouTube Cambodia Supreme Club (https://www.youtube.com/@CambodiaSupremeClub) ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *