លេចមុខផលិតករភាពយន្តល្បីៗ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លី ដើម្បីនាំយកភាពយន្តខ្មែរទៅទីផ្សារអន្តរជាតិ 

បន្ទាប់ពីខកខានរៀបចំអស់រយៈពេលច្រើនឆ្នាំ ទីបំផុតមហោស្រពជាតិភាពយន្តខ្នាតខ្លី លើកទី៣ ឆ្នាំ ២០២២ បានត្រឡប់មកវិញហើយ ដោយនឹងប្រារព្ធឡើងរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២។ លោកអ្នកអាចចូលរួមទស្សនាដោយសេរី និងមានសិទ្ធិបោះឆ្នោតជ្រើសរើសភាពយន្តដែលខ្លួនពេញចិត្តថែមទៀតផង។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ឆ្នាំនេះមហោស្រពមានទទួលបានរឿងច្រើន ហើយរឿងដែលបានដាក់ចូលប្រកួតឆ្នាំនេះ សុទ្ធសឹង​តែមានការសម្រិតសម្រាំងខ្ពស់សមិទ្ធិករ និងយុវសមិទ្ធិករ។ បើនិយាយពីគុណភាព និងសាច់រឿងវិញនោះ ក៏ឃើញមានថ្មីប្លែកច្រើនជាងការរៀបចំលើកទី១ និងទី២។

មហោស្រពជាតិភាពយន្តខ្នាតខ្លី លើកទី៣ មិនត្រឹមពាំនាំយកភាពយន្តល្អៗមកចែកជូនទស្សនិកជនប៉ុណ្ណោះទេ តែនៅមានកម្មវិធីតូចៗជាច្រើនទៀតនៅក្នុងនោះ ធ្វើយ៉ាងណាឱ្យអ្នកចូលរួមមានឱកាសបានស្វែងយល់ពីវិស័យភាពយន្តឱ្យកាន់តែច្រើន។

ជាក់ស្តែង នៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ ២០២២ មហោស្រពជាតិភាពយន្តខ្នាតខ្លី បានរៀបចំសិក្ខាសាលាមួយ នៅសាលសន្និសីទចតុមុខ ដែលមានវាគ្មិនជាច្រើនរូប ដើម្បីធ្វើការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រនានា ទាក់ទងនឹងវិស័យភាពយន្ត។ សិក្ខាសាលារយៈពេល២ថ្ងៃនេះ ផ្តោតសំខាន់លើប្រធានបទចំនួន២ រួមមាន៖ សិក្ខាសាលាទី១ «ធ្វើដូចម្តេចដើម្បីយកភាពយន្តខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ» និង សិក្ខាសាលាទី២ «ធ្វើដូចម្តេចដើម្បីធ្វើឱ្យឧស្សាហកម្មភាពយន្តខ្នាតខ្លីរីកចម្រើននៅកម្ពុជា»។

ក្រឡេកទៅមើលវាគ្មិនដែលនឹងមកចូលរួមចែករំលែកបទពិសោធន៍វិញនោះ ម្នាក់ៗសុទ្ធសឹងជាផលិតករល្បីៗ និងជាបុគ្គលមានស្នាដៃក្នុងវិស័យភាពយន្ត ក្នុងនោះក៏មានវត្តមាន លោក ប៉ាន់ រិទ្ធី អ្នកដឹកនាំរឿងល្បីឈ្មោះក្នុងនិងក្រៅប្រទេស និងជាម្ចាស់ពានរង្វាន់ខ្លាឃ្មុំប្រាក់ក្នុងមហោស្រពភាពយន្តអន្តរជាតិលើកទី៧២ Berlinale 2022 លោក ឆាយ បូរ៉ា ផលិតករភាពយន្តជើងចាស់ដ៏ល្បីល្បាញ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD និងផលិតករល្បីៗជាច្រើនរូបទៀត រួមទាំងជយលាភីមហោស្រពភាពយន្តខ្លីចតុមុខជាច្រើននាក់ថែមទៀតផង។

លោកអ្នកអាចចូលរួមសិក្ខាសាលានេះដោយស៊េរី ដើម្បីស្វែងយល់បន្ថែមពីវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជា ធ្វើដូចម្តេចដើម្បីយកភាពយន្តខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត