ជប៉ុន​ផលិត​ភាពយន្តAnime ឲ្យ​ក្មេង​ៗ​មើល​ព្រោះ​ហេតុផល​បែប​នេះ

ប្រិយមិត្ត​បាន​ដឹង​ស្រាប់​ហើយ​ថា​ជប៉ុន​គឺ​ប្រទេស​ទី១​ដែល​បាន​បង្កើត​ភាពយន្តAnime មុន​គេ​តាំង​ពី​ឆ្នាំ​១៩៦០មក​ម្ល៉េះ។ មក​ដល់​សព្វថ្ងៃ​នេះ​ភាពយន្តanime មាន​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​ក៏​ផ្នែក​មួយ​ការ​ផ្សព្វផ្សាយ​វប្បធម៌​ និង​ទំនៀម​ទម្លាប់​របស់​ខ្លួន​ទូទាំង​ពិភព​លោក​។ ភាពយន្តAnime មាន​ក្រាហ្វិក​ចម្រុះ​ពណ៌​ដែល​ទាក់ទាញ​ភ្នែក​អ្នក​មើល​ជាពិសេស​កុមារ​តូច​ៗ។ ពួក​គេ​ជឿជាក់​ថា​​គំនូរ​ជីវចល​គឺជា​សិល្បៈ​ទស្សនីយភាព​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្កើត​ការ​លេងសើច​ឬ​ការ​និយាយ​បែប​កំប្លែង​នេះ ​នឹង​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​កុមារ​ដូចជា៖

១. កសាង​ទំនុក​ចិត្ត

ជា​ធម្មតា កុមារ​តែង​តែ​មាន​ភាព​ខ្មាស​អៀន និង​ត្រូវ​ការ​ចំណាយ​ពេល​ខ្លះ​ដើម្បី​អភិវឌ្ឍន៍​ការ​ជឿជាក់​លើ​ខ្លួន​ឯង។ ដូច្នេះ​ការ​ដែល​ពួកគេ​បាន​មើល​នូវ​សាច់​រឿង​Animeហើយ​គេ​នឹង​បាន​ឃើញ​ពី​ទំនុក​ចិត្ត​ផ្សេង​ៗ​គ្នា​ដែល​តួអង្គ​នៅ​ក្នុង​រឿង​មាន។ ជាក់​ស្ដែង​ភាពយន្ត​គំនូរជីវចល​ភាគ​ច្រើន​របស់​ជប៉ុន​គឺ​តម្រូវ​ឲ្យ​​តួអង្គ (Character) មាន​ភាព​ក្លាហាន មាន​សីលធម៌​ក្នុង​ខ្លួន និង​ពុះពារ​ជម្នះ​ឧបសគ្គ​។

២. បង្កើន​ការ​ផ្ដោត​អារម្មណ៍

នៅ​ក្នុង​គំនូរជីវចល ក្មេង​ៗ​តែងតែ​ប្រឹងប្រែង​ស្ដាប់​គំនិត​ដែល​ចែក​រំលែក​ដោយ​តួអង្គ​ផ្សេងៗ។ សកម្មភាព​ទាំង​នេះ​អាច​ឱ្យ​កុមារ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ស្ដាប់​បាន​កាន់តែ​ប្រសើរ។ យើង​ហើយ​​​ដឹង​ថា​នៅ​ក្នុង​ពិភព​ខាងក្រៅ សមត្ថភាព​នេះ​គឺ​ចាំ​បាច់​ណាស់​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​មាន​។

៣. ពង្រឹង​ជំនាញ​ភាសា


ហ្គេម​ និង​បទ​ចម្រៀង​ថ្មីៗ​អាច​ជួយ​កូន​ៗ​របស់​អ្នក​ឱ្យ​អភិវឌ្ឍ​ផ្នែក​​ព្យញ្ជនៈ និង​ស្រៈ​ដែល​មាន​នៅ​ក្នុង​នោះ​។ បើ​គិត​ពី​ភាពយន្ត​គំនូរជីវចល​វិញ​គឺ​ពួកគេ​អាច​ពង្រឹង​ការ​និយាយ តាម​រយៈ​ការ​បញ្ចេញ​មតិ​ដោយ​សំដី​ដែល​តួអង្គ​ក្នុង​រឿង​បាន​បរិយាយ។ ភាព​ក្លាហាន​របស់​តួអង្គ គួបផ្សំ​ជាមួយ​និង​សាច់​រឿង​បែបCartoon ទាំងនេះ​និង​ក្លាយ​ជា​ផ្នែក​មួយ​ដែល​កុមារ​ងាយ​និង​យក​តម្រាប់​តាម។ ហេតុផល​ទាំងនេះ​ហើយ​ដែល​តែងតែ​ជួយ​ឱ្យ​ពួកគេ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង។

៤.លើក​ទឹកចិត្ត​កុមារ​ឱ្យ​ធ្វើ​ការ​ជាមួយ​គ្នា


សាច់​រឿង​នីមួយ​ៗ​តែងតែ​បញ្ចូល​ សាមគ្គីភាព ការ​លេង​ហ្គេម​រួមគ្នា ច្រៀង​រួមគ្នា និង​ការ​សហការ​គ្នា​ជាដើម។ គេ​ជឿ​ថា​វិធី​នេះ អាច​ជា​គំរូ​ដ៏​ល្អ​មួយ​ដើម្បី​បណ្ដុះ​ស្មារតី​កុមារ។

៥. ជួយ​ឲ្យ​កុមារ​យល់​ដឹង​ពី​ពិភព​ខាង​ក្រៅ

នៅ​ពេល​ដែល​កូន​របស់​អ្នក​នៅ​ផ្ទះ​ហើយ​មើល​រឿង តុក្កតា ឬ​គំនូរជីវចល​ប្រភេទ​នេះ ពួកគេ​បាន​យល់​ដឹង​កាន់តែ​ច្រើន​ទៅ​លើ​ជំនាញ​នៃ​ការស្វែងរក ជាក់ស្ដែង​ដូចជា​ការ​រុករក​វត្ថុ​ផ្សេង ការ​ធ្វើ​ដំណើរ​ផ្សងព្រេង ទឹកចិត្ត​នៃ​ការ​ស្រឡាញ់ និង​ទំនាក់ទំនង។

៦. អភិវឌ្ឍន៍​ភាព​ឆ្លាតវៃ​ខាង​អារម្មណ៍

ការ​មើល​គំនូរជីវចល​នឹង​លើក​ទឹកចិត្ត​កុមារ​នៅ​ក្នុង​ពិភព​ពិត​ឲ្យ​បង្ហាញ​ពី​អារម្មណ៍​ផ្សេង​ៗ​គ្នា។ ពួកគេ​​រៀន​យល់​ពី​អារម្មណ៍​របស់​អ្នកដទៃ និង​បង្ហាញ​ការ​យល់ចិត្ត ដែល​មាន​សារៈសំខាន់​សម្រាប់​បង្កើត​ទំនាក់​ទំនង​មួយ​ដ៏​រឹងមាំ។

៧. ជំនួយ​ការ​អភិវឌ្ឍ​ផ្នែក​រាងកាយ

គ្រប់​ភាគ​របស់​Anime គឺ​មាន​បញ្ចូល​នូវ​តន្ត្រី និង​សកម្មភាព​ប្លែក​ៗ​ដែល​អាច​ទាក់​ចិត្ត​កុមារ​តូច​ៗ​ជា​ពិសេស។ ពួកគេ​និង​ធ្វើ​តម្រាប់​តាម​តួអង្គ​ទាំងនោះ ឬ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​ និង​ផ្លូវកាយ​របស់​ពួកគេ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

៨. បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត

ភាពយន្ត​គំនូរជីវចល ជា​ភាពយន្ត​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​ធ្វើ​ជា​ពិសេស​សម្រាប់​បណ្ដុះ​ស្មារតី​កុមារ​ឲ្យ​មាន​ការ​ច្នៃប្រឌិត​ដោយ​ខ្លួនឯង​នៅ​ក្នុង​ពិភព​ខាង​ក្រៅ។

៩. មាន​សីលធម៌​រស់នៅ​ល្អ

កុមារ​ជប៉ុន​ត្រូវ​បាន​គេ​​ចាត់ទុកថា​ជា​ក្រុម​ដែល​មាន​សីលធម៌​ល្អ​ និង​មាន​ភាព​ជា​អ្នកដឹកនាំ​តាំង​ពី​ក្មេង នេះ​ក៏​​​អាច​មក​ពី​ម្ដាយ​ឪពុក​របស់​ពួកគេ​បាន​ជ្រើសរើស​នូវ​វិធី​អប់រំ​កូន​មួយ​ដែល​ត្រឹមត្រូវ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ