Hyun Bin និង Son Ye-jin បង្កើតប្រវត្តិសាស្ត្រជាគូស្នេហ៍ដំបូងគេដែលឈ្នះពានរង្វាន់តួឯកទាំងពីរនៅកម្មវិធី Blue Dragons

តារាសម្តែងកូរ៉េ Hyun Bin និង Son Ye-jin បានទទួលការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងកម្មវិធីពានរង្វាន់ភាពយន្ត Blue Dragon លើកទី ៤៦ កាលពីថ្ងៃពុធ ដោយបានក្លាយជាគូស្នេហ៍ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់តួឯកឆ្នើមដូចគ្នាក្នុងឆ្នាំតែមួយ។

ពិធីប្រគល់ពានរង្វាន់នេះបានធ្វើឡើងនៅ KBS Hall ទីក្រុងសេអ៊ូល ដោយមានតារាសម្តែង Han Ji-min និង Lee Je-hoon ជាពិធីកររួមគ្នា។ ពានរង្វាន់ឆ្នាំនេះបានគូសបញ្ជាក់ពីបញ្ហា ដែលឧស្សាហកម្មភាពយន្តកូរ៉េកំពុងប្រឈមមុខ គឺការធ្លាក់ចុះនៃសន្ទុះគាំទ្រសម្រាប់ភាពយន្ត ចេញផ្សាយថ្មីៗ ប៉ុន្តែកម្មវិធីនៅតែផ្តល់នូវពេលវេលាដ៏គួរឱ្យចងចាំ និងបញ្ជីឈ្មោះអ្នកទទួលរង្វាន់គួរឱ្យកត់សម្គាល់។

ខ្សែភាពយន្ត “No Other Choice” ដែលបានជាប់បេក្ខភាពច្រើនជាងគេរហូតដល់ ១២ ពានរង្វាន់ បានក្លាយជាអ្នកឈ្នះដ៏ធំបំផុតនៃយប់នោះ ជាមួយនឹងពានរង្វាន់សរុបចំនួនប្រាំពីរ រួមទាំងពានភាពយន្តល្អបំផុត អ្នកដឹកនាំរឿងល្អបំផុត តួឯកស្រីល្អបំផុត តួរងប្រុសល្អបំផុត តន្ត្រីល្អបំផុត និងពានរង្វាន់តារាប្រជាប្រិយ។

ភាពយន្តនេះមានសាច់រឿងនិយាយាពីតួអង្គ Man-soo (សម្ដែងដោយ Lee Byung-hun) ជាអ្នកគ្រប់គ្រងរោងចក្រក្រដាសម្នាក់ ដែលជីវិតដ៏សុខស្រួលរបស់គាត់បានដួលរលំនៅពេលដែលគាត់ត្រូវបានបណ្តេញចេញភ្លាមៗ។ ដោយត្រូវការពារក្រុមគ្រួសារ និងផ្ទះរបស់ខ្លួន គាត់ចាប់ផ្តើមស្វែងរកការងារថ្មីដ៏លំបាកមួយ។

គួរបញ្ជាក់ថា អ្នកដឹកនាំរឿង Park Chan-wook បានឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុត Blue Dragon លើកទីបួនហើយសម្រាប់ភាពយន្ត “No Other Choice” បន្ទាប់ពីឈ្នះពានរង្វាន់នេះនាពេលកន្លងមកសម្រាប់ភាពយន្ត “Joint Security Area,” “Oldboy” និង “Decision to Leave”។

កម្មវិធីប្រគល់រង្វាន់នេះបានផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន ខណៈតារាចម្រៀង Lee Chan-hyuk ក្រុម AKMU បានសម្តែងបទ “Endangered Love” និង “Vivid LaLa Love” ពីអាល់ប៊ុមទោល “EROS” ជាមួយផ្ទៃខាងក្រោយដ៏អស្ចារ្យ ដែលទាក់ទាញការអបអរសាទរពីអ្នកផលិតខ្សែភាពយន្ត និងអ្នកគាំទ្រដែលបានចូលរួម។

ប៉ុន្តែចំណុចកំពូលនៃចំណាប់អារម្មណ៍នៅយប់នោះ គឺ Hyun Bin និង Son Ye-jin។ គូស្នេហ៍ដែលបានរៀបការនៅឆ្នាំ ២០២២ និងបានសម្រាលកូនប្រុសម្នាក់នៅឆ្នាំនោះ បានទទួលពានរង្វាន់តារាពេញនិយម មុនពេលបន្តឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រពីរជាប់ៗគ្នាក្នុងផ្នែកតារាសម្ដែងតួឯក។

ក្នុងនោះ Hyun Bin បានឈ្នះពានរង្វាន់តួឯកប្រុសល្អបំផុតសម្រាប់រឿង “Harbin” និងបានសម្តែងការដឹងគុណចំពោះអ្នកតស៊ូដើម្បីឯករាជ្យភាពរបស់កូរ៉េគ្រប់គ្នា ហើយក៏បានថ្លែងអំណរគុណដល់អ្នកដឹកនាំរឿង Woo Min-ho ដែលបានជឿជាក់លើលោក។ Hyun Bin បានបញ្ចប់សុន្ទរកថារបស់លោកជាមួយនឹងសារទៅកាន់ភរិយា និងកូនរបស់លោកថា៖ “ជូនចំពោះភរិយា Ye-jin គ្រាន់តែវត្តមានគាត់គឺផ្តល់កម្លាំងចិត្តដល់ខ្ញុំ និងចំពោះកូនប្រុសរបស់យើងច្រើនមហាសាល — បងស្រឡាញ់អូន សូមអរគុណ”។

មួយសន្ទុះក្រោយមក Son Yejin ក៏បានឡើងលើឆាកដើម្បីទទួលបានពានរង្វាន់តួឯកស្រីល្អបំផុតសម្រាប់ការសម្តែងក្នុងរឿង “No Other Choice”។ តារាស្រីវ័យ ៤៣ ឆ្នាំបាន​និយាយ​ដោយ​អារម្មណ៍​រំជួល​ចិត្ត​​ ដោយរំលឹក​ពី​ការឈ្នះពាន Blue Dragon ដំបូង​របស់​នាង​ក្នុង​អាយុ ២៧ ឆ្នាំ។ នាង​និយាយ​ថា៖ “ក្តី​សុបិន​ដំបូង​របស់​ខ្ញុំ​ក្នុង​នាម​ជា​តារា​សម្ដែង​គឺ​ឈ្នះ​ពាន​តួឯក​ស្រី​ឆ្នើម​នៅ Blue Dragons”។ នាង​បាន​បញ្ចប់​សុន្ទរកថា​ដោយ​សារ​ដែល​ឆ្លុះបញ្ចាំង​ពី​ស្វាមី​​ថា៖ “ខ្ញុំ​ចង់​ចែករំលែក​សេចក្តី​រីករាយ​នេះ​ជាមួយ​បុរស​ពីរ​នាក់​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​គឺ — Kim Tae-pyung (ឈ្មោះ​កំណើត​របស់ Hyun Bin) និង​កូន​របស់​យើង” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *