Hybe ត្រៀមបង្ហាញមុខក្រុមចម្រៀងនារីថ្មីចម្រុះជាតិសាស៍វាយលុកទីផ្សារពិភពលោក

Hybe ផលិតកម្មធំដែលបានបង្កើតក្រុមចម្រៀងល្បីល្បាញទូទាំងពិភពលោកដូចជា BTS កំពុងរៀបចំបង្កើតក្រុមចម្រៀងនារីថ្មីដែលមិនដូចក្រុមខេប៉ុបនារីផ្សេងៗឡើយ ព្រោះលើកនេះ អគ្គនាយកក្រុមហ៊ុនបានបង្ហាញព័ត៌មានលម្អិតថាក្រុមថ្មីនេះនឹងត្រូវវាយលុកទីផ្សារអន្តរជាតិជាពិសេស។ លើសពីនេះ ស្ទីលរបស់សមាជិកក្នុងក្រុមក៏ខុសពីក្រុមចម្រៀងស្រីកូរ៉េផ្សេងទៀតដែរ។

នាយកក្រុមហ៊ុនលោក Bang Si-Hyuk បានប្រកាសនៅចំពោះមុខសារព័ត៌មានក្នុងរដ្ឋកាលីហ្វ័រញ៉ាអំពីព័ត៌មានលម្អិតនៃគម្រោងថ្មីរបស់ខ្លួនថា ៖ ក្រុមចម្រៀងនារីថ្មីនេះនឹងមានភាពប្លែកពីគេក្នុងទម្រង់ជាច្រើន ដូចជាសមាជិកក្រុមនឹងមានសញ្ជាតិផ្សេងៗច្រើនមិនមែនតែប៉ែកអាស៊ី ហើយបទចម្រៀងនឹងចេញជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ការហ្វឹកហាត់មិនចំណាយពេលយូរដូចដំណើរការសម្រាប់ក្រុមកូរ៉េដែលត្រូវហ្វឹកហាត់ច្រើនឆ្នាំនោះទេ  បើតាមការគ្រោងទុកគឺនឹងចំណាយ​ហ្វឹកហាត់ប្រមាណមួយឆ្នាំប៉ុណ្ណោះ​មុន​ពេល​បង្ហាញ​ខ្លួនផ្លូវការ។

ជាមួយគ្នានោះ ក្រុមហ៊ុនដៃគូរបស់ HYBE គឺ IGA Records (Interscope Geffen A&M) ដែលជាបុត្រសម្ព័ន្ធរបស់ Universal Music ក៏បានមកចូលរួមកម្មវិធីសន្និសីទនេះផងដែរ។ ក្រុមហ៊ុននេះគឺជាអ្នកមើលការខុសត្រូវលើការចេញផ្សាយស្នាដៃរបស់សិល្បករល្បីៗជាច្រើនដូចជាអាល់ប៊ុមដំបូងរបស់ Olivia Rodrigo និង Billie Eilish ក៏ដូចជាការងារអន្តរជាតិរបស់ BLACKPINK ដូច្នេះគេអាចសន្និដ្ឋានបានថាក្រុមចម្រៀងនារីថ្មីនេះនឹងមានស្នាដៃប្រកបដោយគុណភាពដែលអាចបង្កើតភាពល្បីផ្ទុះនៅក្នុងទីផ្សារតន្ត្រីអន្តរជាតិបាន។

ក្រុមចម្រៀងនារីថ្មីនេះស្ថិតក្រោមគម្រោងមួយដែលមានឈ្មោះថា The Debut: Dream Academy ដោយជ្រើសរើសសមាជិកតាមរយៈការប្រកួតប្រជែង។ ចម្រាញ់ពីបេក្ខជនជាងមួយសែនពីរម៉ឺននាក់ បេក្ខជន ២០ នាក់ចុងក្រោយដែលរួមមានសញ្ជាតិថៃ ប្រេស៊ីល ជប៉ុន និងស៊ុយអែតជាដើមនឹងត្រូវប្រកួតប្រជែងដើម្បីបង្ហាញពីជំនាញច្រៀង និងរាំរបស់ពួកគេរៀងរាល់សប្តាហ៍ ហើយជាការពិតណាស់ នឹងមានអ្នកដែលនឹងត្រូវជម្រុះចេញជាបន្តបន្ទាប់ដែរ។ សមាជិកចុងក្រោយនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ១៧ ខែវិច្ឆិកា ហើយក៏នឹងមានភាពយន្តឯកសារចេញផ្សាយនៅលើ Netflix នៅឆ្នាំក្រោយផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ