មកស្គាល់របាំ​សហ​សម័យ​ថ្មីមួយ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ

របាំមានច្រើនប្រភេទ ច្រើនទម្រង់ មានទាំងបុរាណ និងសម័យ។ ចំណែកឯរបាំសហ​សម័យ គឺជារបាំមួយ​ប្រភេទដែលកើតឡើងពីការច្របាច់បញ្ចូលគ្នា​រវាង​របាំ​ប្រពៃណីជាតិ​ នូវ​ជំនាញ​បច្ចេកទេស​ថ្មី​ក្នុង​សិល្បៈ ​និង​ជំនាញ​បច្ចេកទេស​ក្នុង​ទម្រង់​បុរាណ​។

ជាទូទៅរបាំសហសម័យ ​តែងត្រូវបានសិល្បករ បង្កើតថ្មីជាបន្តបន្ទាប់ ដើម្បី​បង្ហាញ​ពី​កង្វល់ ​ឬបញ្ហាផ្សេងៗ​នៅក្នុង​សង្គម​​។ យ៉ាងណាក្នុងអត្ថបទនែះ AMS Infotainment នឹងណែនាំឲ្យស្គាល់ពីរបាំសហសម័យថ្មីមួយប្រភេទគឺ «សកេរ»។

«សកេរ» ជាស្នាដៃបង្កើតថ្មីពីសិល្បករខ្មែរក្នុងឆ្នាំ ២០២២ ដោយការយកទម្រង់របាំ​បុរាណរឿងរាមកេរ្តិ៍មកបូកផ្សំ និងសិល្ប:សហសម័យ រួមទាំងការប្រើបច្ចេកទេសសម័យទំនើប ធ្វើឲ្យស្នាដៃនេះក្លាយជាស្នាដៃបែបឌីជីថល ដ៏ពិសេសដែលអ្នកទស្សនាពុំដែលធ្លាប់បានឃើញពីមុន​មក។

លោក ង៉ែត រ៉ាឌី ជាអ្នកដំឡើងស្នាដៃ «សកេរ» និងជាមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងថាស្នាដៃបែបសហសម័យថ្មីនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០២២ ដោយ​ការផ្សាភ្ជាប់​ទៅនឹងប្រធាន​បទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ហើយស្នាដៃនេះ​ក៏ទទួល​បានជ័យលាភីក្នុងកម្មវិធីរដូវវប្បធម៌​ឆ្នាំ២០២២ ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអម្រឹតៈ។

លោក ង៉ែត រ៉ាឌី បានរៀបរាប់ឲ្យដឹងពីអត្តន័យនៃពាក្យ «សកេរ» ថា៖ «ពាក្យ ស​ និងកេរ គឺជាពាក្យបូកផ្សំ ស=សក្ការៈ រីឯ កេរ=កេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ»។ លោក​បន្តឲ្យដឹងទៀតថា «សកេរ» គឺជាស្នាដៃសិល្បៈសហសម័យថ្មីបែបឌីជីថល ដោយប្រើប្រាស់បច្ចេកទេស​ថ្មីៗ​ដើម្បីផ្សំ​ជាមួយ​នឹ​ងដំណើររឿង ដោយប្រើបច្ចេកទេសដូចជា Sound Effect, Projector as an Image, Prop experimentation ដើម្បីរៀបរៀងរបៀបថ្មីដែលឈរលើសាច់រឿងចាស់ក្នុងទម្រង់ល្ខោនខោល។

បច្ចុប្បន្នស្នាដៃបង្កើតថ្មី «សកេរ» ទទួលបានការគាំទ្រពី អង្គការសិល្បៈខ្មែរអម្រឹតៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុមសិល្បៈក្រោមដំបូល (Roof Dance) និងអ្នកជំនាញជាច្រើនរូបនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យ៉ាងណាក្តី រាល់ស្នាដៃសិល្បៈបង្កើតថ្មីរមែងមានផលវិបាកច្រើនអនែក ទាំងការបង្កើតគោលគំនិត ការហាត់សម រួមទាំងការបង្ហាញទៅកាន់សាធារណៈជនឲ្យយល់ពីស្នាដៃទាំងនោះ ដូច្នេះហើយចូលរួមគាំទ្រ និងលើកទឹកចិត្តសិល្បករខ្មែរទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម