ភាពយន្តភាគ Emily in Paris រដូវកាលទី៥ ចាប់ផ្ដើម​ថត​បន្ត ក្រោយ​ជំនួយ​ការ​អ្នក​ដឹក​នាំ​រឿងគាំងបេះដូងស្លាប់​នៅ​កន្លែង​ថត

សេចក្ដី​រាយការណ៍ពីសារព័ត៌មាន Reuters បានបង្ហាញ​ថា ក្រុមការងារ​ថត​រឿងភាគល្បីរបស់ Netflix “Emily in Paris” បានបន្តការថតនៅទីក្រុង Venice ប្រទេសអ៊ីតាលីឡើងវិញហើយ បន្ទាប់ពី Diego Borella ដែលជា​ជំនួយការអ្នកដឹកនាំរឿង បាន​ទទួល​មរណភាព​យ៉ាងនឹកស្មានមិនដល់ កាល​ពីថ្ងៃទី ២១ ខែសីហា។

ជំនួយការដឹកនាំ លោក Diego Borella បានស្លាប់ក្នុងវ័យ ៤៧ ឆ្នាំខណៈពេលកំពុងថតរឿង “Emily in Paris” រដូវកាលទី ៥ នៅទីក្រុង Venice បន្ទាប់ពីសន្លប់​បាត់​ស្មារតី។ សេចក្តីរាយការណ៍បឋមបង្ហាញថា លោក​បានស្លាប់ដោយសារគាំងបេះដូងភ្លាមៗ។ Paramount Television Studios បានចេញសេចក្តីថ្លែងការណ៍មួយ​តាមរយៈសារព័ត៌មាន PEOPLE ដោយនិយាយថា “យើងមានសេចក្តីសោកស្ដាយជាខ្លាំងដែលត្រូវបញ្ជាក់ពីការស្លាប់ភ្លាមៗរបស់សមាជិកគ្រួសារ Production នៃភាពយន្ត “Emily in Paris”។ ពួកយើងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់​របស់លោក​ក្នុង​ពេលវេលា​ដ៏លំបាក​នេះ”។

ក្រោយមកនៅថ្ងៃទី ២៣ ខែសីហា តារាស្រី Lily Collins ដែលសម្ដែង​ជា​តួឯកក្នុងរឿង “Emily in Paris” បានត្រលប់មក​កន្លែងថត​វិញ ហើយបាន​ថតរឿងជា​បន្ត។ Lily Collins ត្រូវ​បាន​គេ​ប្រទះ​ឃើញថតឈុត​លើទូក​ជាមួយ​នឹង​តារាសម្ដែងសំខាន់ផ្សេងទៀតដូចជា Eugenio Franceschini, Ashley Park និង Paul Forman។ Emily in Paris រដូវកាលទី ៥ គ្រោងនឹងចាក់បញ្ចាំងលើកដំបូងនៅលើ Netflix ខែធ្នូនេះ។

សូមបញ្ជាក់ថា Diego Borella គឺជាអ្នកដឹកនាំ និងនិពន្ធរឿងមកពីទីក្រុង Venice និងធ្លាប់​បានធ្វើការនៅទីក្រុងរ៉ូម ទីក្រុងឡុងដ៍ និងញូវយ៉ក។ ក្រៅពីនេះ លោក​ក៏​មានស្នាដៃ​ផ្នែក​សិល្បៈ និង​អក្សរសាស្ត្រ​ផងដែរ​។ Diego Borella គឺជា​អ្នក​រស់នៅក្នុងតំបន់​ម្នាក់​ដែល​ត្រូវ​បាន​ជួល​ជា​ជំនួយការ​អ្នកដឹកនាំ​រឿង Emily in Paris ខណៈដែលពួកគេថតនៅទីក្រុង Venice ។ លោកបានស្លាប់ខណៈពេលកំពុងរៀបចំថតឈុតចុងក្រោយនៅក្នុងសណ្ឋាគារ Danieli បើទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្រ្គោះពីសំណាក់បុគ្គលិកពេទ្យក៏ដោយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *