សំបុត្ររឿង The Odyssey ដាក់ Resell វិញក្នុងតម្លៃ ១០០០ដុល្លារ ខណៈឆ្នាំក្រោយទើបរឿងចេញ

ទោះបីជារឿង The Odyssey របស់អ្នកដឹកនាំ Christopher Nolan នឹងចាក់ផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្ដី តែសំបុត្រកុនប្រភេទ IMAX 70mm ប្រមាណ ៩៥ភាគរយបានលក់ចេញរួចរាល់ហើយ ដោយបច្ចុប្បន្នមានអ្នកបានដាក់លក់បន្តវិញក្នុងតម្លៃដល់ទៅ ១០០០ ដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន Variety សំបុត្រកុនរឿង Odyssey បានលក់ចេញជាច្រើនសំបុត្រក្នុងពេលមួយម៉ោង ហើយពេលនេះ អ្នកដែលបានទិញទាន់ កំពុងតែដាក់លក់សំបុត្រនេះឡើងវិញ ក្នុងតម្លៃខ្ពស់ជាងមុនរាប់រយដង។

តួយ៉ាង សំបុត្រមួយសម្រាប់ទស្សនាភាពយន្តនេះនៅយប់ថ្ងៃអាទិត្យ ឯរោងភាពយន្ត Cinemark ទីក្រុង Dallas បានឡើងថ្លៃប្រមាណ ៤០០ ភាគរយពីតម្លៃដើម ស្របពេលដែលសំបុត្រសម្រាប់ថ្ងៃសៅរ៍ ឯរោងភាពយន្ត AMC Lincoln Square ក្នុងទីក្រុងញូវយ៉ក បានដាក់ឱ្យដេញថ្លៃក្នុងតម្លៃចាប់ពី ១ពាន់ដុល្លារឡើងទៅសម្រាប់ ៤សំបុត្រ។

Variety បានឱ្យដឹងបន្ថែមថា តម្រូវការសម្រាប់សំបុត្ររឿង The Odyssey មិនមែនគ្រាន់តែទស្សនិកជនចង់ទស្សនាភាពយន្តថ្មីរបស់ Christopher Nolan ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែភាពយន្តនេះជាភាពយន្តដែលចាក់ផ្សាយក្នុងទម្រង់ថ្មីគឺ IMAX 70mm និងជាភាពយន្តដំបូងដែលថតដោយកាមេរ៉ា IMAX ទាំងស្រុង។

គួរឱ្យដឹងផងដែរថា The Odyssey គឺជាភាពយន្តដែលផលិតឡើងផ្អែកតាមអក្សរសិល្ប៍ក្រិកបុរាណរបស់ Homer និយាយពីរឿងរ៉ាវការធ្វើដំណើរត្រឡប់មកផ្ទះវិញពេញដោយឧបសគ្គ របស់ Odysseus សម្ដែងដោយ Matt Damon ដែលចំណាយពេលដល់ទៅ ១០ឆ្នាំ។

ភាពយន្តមួយចំណងជើងនេះ ក៏មានការចូលរួមសម្ដែងដោយតារាល្បីឈ្មោះជាច្រើនរូបទៀតដែរ ដូចជា Tom Holland, Zendaya, Anne Hathaway, Lupita Nyong’o, Robert Pattinson និង Charlize Theron ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *