ចូលទស្សនា free! មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ ​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ថ្ងៃ​នេះ​ហើយ

​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី​៣​ នេះ នឹង​បើក​សម្ពោធ​​ថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ២០២២ នេះ​ហើយ​ ដោយ​កម្មវិធី​​​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ៥​ ថ្ងៃ​។ ៥ ថ្ងៃ​នៃមហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី​៣ នឹង​ចាក់​បញ្ចាំង​ភាព​យន្ត​ខ្នាត​ខ្លី​ ៣៥​ ចំណង​ជើង​ដែល​ជា​ស្នាដៃ​ភាព​យន្ត​ខ្លី​ពី​សមិទ្ធ​ករ​​ខ្មែរ ដាក់​ចូល​រួម​ប្រកួត​ប្រជែង។ លើស​ពី​នេះ​ទៅ​ទៀត​សាធារណៈ​ជន​ដែល​ចូល​រួម​ទស្សនា​ ក៏​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ភាពយន្ត​ដែល​ខ្លួន​ពេញ​ចិត្ត​ថែម​ទៀត​ផង។

ក្រៅ​ពី​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ខ្នាត​ខ្លី​ប្រកួតប្រជែងទាំង ៣៥ ស្នាដៃ មហោស្រព​ក៏មានការចាក់​បញ្ចាំង​ស្នាដៃ​ភាពយន្ត​ឯកសារ​ខ្លី ៣៣ ស្នាដៃ ដែល​បង្ហាញ​ពីជីវិត ប្រពៃណី វប្បធម៌ ក៏ដូចជា​បរិស្ថានរស់នៅ តាមដងទន្លេមេគង្គកម្ពុជា។ បន្ថែម​ពី​លើ​នេះ​ភាពយន្ត ​“ឆ្ងាយ​ដាច់​អាល័យ​” ដែល​ជាប់​ពាន ”តួ​សម្ដែង​ឆ្នើម” និង​ពាន ”​រឿង​ខ្លី​ល្អ​បំផុត” សម្រាប់​ជម្រើស​ពាន​​អូស្ការ ​ក៏​ជា​បេក្ខភាព​មួយ​ចូល​រួម​ប្រកួត​ប្រជែង​ផង​ដែរ​ ដោយ​ចាក់​បញ្ជាក់​នៅ​ទី​ ១​តែ​ម្តង។

នៅក្នុងមហោស្រព​ជាតិភាពយន្តខ្នាតខ្លី​លើក​ទី​៣នេះ មាន​ពានរង្វាន់ធំ ៣​ និងរង្វាន់លើក​ទឹកចិត្ត​ ៥ ផ្សេងទៀត ដែលក្នុងនោះរួមមាន ១/ ពានរង្វាន់មាស នឹងទទួលបានពានមាសមួយ អមដោយសាច់ប្រាក់១២លានរៀល, ២/ ពានរង្វាន់ប្រាក់ នឹងទទួលបានពានប្រាក់មួយ អមដោយសាច់ប្រាក់៨លានរៀល, ៣/ ពានរង្វាន់សំរឹទ្ធ នឹងទទួលបានពានសំរឹទ្ធមួយ អមដោយសាច់ប្រាក់ ៤ លានរៀល។

គួរ​បញ្ជាក់​ថា​មហោស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា​បាន​អាក់​ខានការរៀបចំប្រមាណ៤ឆ្នាំហើយ​។ ដោយ​ឡែក​ ការ​ត្រឡប់​មក​វិញ​ហើយ​របស់​មហោស្រព​ជាតិ​ភាព​យន្តខ្នាតខ្លី លើកទី៣ នេះ​មាន​ភាព​យន្ត​ខ្នាត​ខ្លី​ចូល​រួម​ប្រកួត​ប្រជែង​ច្រើន​ជាង​មុន និង​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ដោយ​សាធារណៈ​ជន​គ្រប់​រូប​ អាច​ចូល​រួម​ទស្សនា​តាម​បណ្ដា​រោង​ភាព​យន្ត​ចំនួន ៨​ទីតាំង​ ក្នុង​នោះ​រួម​មាន​រោង​ភាព​យន្ត ​ Major Cineplex (សាខា​អ៊ីអនម៉ល), រោង​ភាព​យន្ត Legend (សាខា Eden ​Garden, Olympia), រោង​ភាព​យន្ត Prime (សាខា Samai Square, សាខា​ចោម​ចៅ), រោងកុន​​មជ្ឈ​មណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា និង​រោង​កុន​​​វិទ្យា​ស្ថាន​ភាសា​បារាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ