លុបចោលជាបន្ទាន់! បារមី ទុកពេល១៥ថ្ងៃឱ្យអ្នកផុសនិងចែកចាយបទបែកធ្លាយ មុនចាត់វិធានការតាមផ្លូវច្បាប់

រឿងរ៉ាវបែកធ្លាយបទចម្រៀងរបស់ តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក ម៉ាន់ វណ្ណដា ហៅ វណ្ណដា កំពុងក្ដៅឡើងវិញដូចបាយពុះ បន្ទាប់ពីផលិតកម្ម បារមី ចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីយប់មិញ ស្តីពី «ករណីបែកធ្លាយ និងយកស្នាដៃតូរ្យតន្រ្តីយ៉ាងហោចណាស់ ២២ បទទៅប្រើប្រាស់តាមបណ្តាញសង្គមនានា ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ»។ 

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បង្ហាញឱ្យដឹងថា ផលិតកម្ម បារមី ជាទ្រនំរបស់ តារាចម្រៀងរ៉េបកំពុងក្រសោបភាពល្បីល្បាញ វណ្ណដា បានដាក់បណ្តឹងសូមអន្តរាគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីការងារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនិពន្ធ ដូចមានការពារនៅក្នុងច្បាស់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តកាលពីឆ្នាំ២០០៣។ ស្របជាមួយគ្នានោះ ផលិតកម្ម បារមី ក៏មានការការពារពីអនុសញ្ញាទីក្រុងប៊ែន ដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួមជាសមាជិកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលអនុសញ្ញានេះការពារសិទ្ធិអ្នកនិពន្ធក្នុងថ្នាក់អន្តរជាតិជុំវិញពិភពលោក។

ទន្ទឹមការប្រកាសឱ្យដឹងពីបណ្តឹងការពារខាងលើ បារមី ក៏បានសង្កត់ធ្ងន់ថា ខ្លួននឹងមិនធ្វើបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ចំពោះបងប្អុនទាំងឡាយណាដែលយកទៅប្រើប្រាស់ដោយមិនយល់ពីច្បាប់ខាងលើ។ ប៉ុន្តែ បារមី សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបញ្ឈប់ និងលុបចោលរាល់ការចែកចាយបទចម្រៀងដែលបែកធ្លាយទាំងអស់នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងលុបចោលរាល់ឯកសារពាក់ព័ន្ធនឹងបទដែលបានបែកធ្លាយ ដើម្បីគោរព និងការងារស្នាដៃកម្មសិទ្ធបញ្ញារបស់សិល្បករយើង ក៏ដូចជាឧស្សាហកម្មសិល្បៈតន្ត្រីទាំងមូល។

ភ្ជាប់ជាមួយសេចក្តីប្រកាសព័ត៌មាន បារមី បញ្ជាក់ក្នុង Caption ថា «សម្រាប់អ្នកដែលបានផុស និងចែករំលែកបទចម្រៀងដែលបានបែកធ្លាយដោយគ្មានការអនុញ្ញាតទាំងអស់ អ្នកទាំងអស់គ្នាមានរយៈពេល ១៥ថ្ងៃដើម្បីលុបចេញនៅការផុសទាំងអស់រាប់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលដែលខាងយើងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់»។

ក្រឡេកទៅ ម្ចាស់បទ Time To Rise វិញ ក៏បានចែករំលែកការបង្ហោះនេះផងដែរ ដោយលើកឡើងថា លោកពិតជា មានមោទកភាព និង សប្បាយចិត្តជាខ្លាំងដែលមានក្រុមការងារល្អៗ ចាំធ្វើជាបង្អែកមួយដ៏ធំសម្រាប់ជួយស្រាវជ្រាវ ស៊ើបអង្កេត និងគាំទ្រ រហូតមក។ ករណីនេះបានធ្វើឲ្យលោកយល់ឃើញថា កិច្ចការពារកម្មសិទ្ធិបញ្ញាក្នុងគ្រាមួយនេះ គឺនឹងមិនត្រឹមតែការពារស្នាដៃ និងសិទ្ធិរបស់លោកតែម្នាក់នោះទេ តែនឹងការពារដល់សិទ្ធិកម្មសិទ្ធិបញ្ញារបស់ សិល្បករ តន្ត្រីករ កវីនិពន្ធ និង ផលិតករគ្រប់រូប នៅក្នុងឧស្សាហកម្មតន្ត្រីទាំងមូលនាពេលបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគតរបស់តន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វណ្ណដា ក៏បានអរគុណដល់តារាចម្រៀង ឡូរ៉ាម៉ម ដែលបានជួយលើកទឹកចិត្ត និងបានប្រាប់មកកាន់លោកឱ្យធ្វើការដោយចិត្តត្រជាក់ និង ផ្ដល់ដំបូន្មានល្អៗ ប្រើការគិតវិជ្ជមាន ដែលនេះជាផ្នែកមួយធ្វើឱ្យលោកមើលឃើញថា ការមានក្រុមការងាររួមដំណើរជាមួយ គឺពិតជាមានសារៈសំខាន់ និងជាសសរ មួយដ៏ រឹងមាំសម្រាប់លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម