កែ​ទម្រង់​ ហើយ​ចាក់​ឡើង​វិញ Avatar ដណ្ដើម​យក​បាន​ចំណាត់​ថ្នាក់​លេខ​១ បាន​មក​វិញ​ពី Avengers:Endgame

ថ្មីៗ​នេះ​ ខ្សែ​ភាពយន្ត​ Avatar វគ្គ ១ បាន​កើន​ចំណូល​ដល់​ជាង​ ២.៩ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្រោយ​ការ​កែ​ទម្រង់ជា 4K HDR និង​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នៅ​តាម​រោង​កុន​ជិត​ ២​សប្ដាហ៍​មក​នេះ ដែល​ធ្វើ​ឲ្យ​វា​ជា​ខ្សែ​ភាព​យន្ត​ដំបូង​បំផុត​ដែល​អាច​ធ្វើ​បែប​នេះ។ បញ្ចេញ​ដំបូង​នៅ​ឆ្នាំ ២០០៩ ខ្សែ​ភាព​យន្ត Avatar ​ដែល​និពន្ធ​ និង​ដឹកនាំ​ដោយ​លោក James Cameron នេះ​ទទួល​បាន​ភាព​ជោគជ័យ​ត្រចះត្រចង់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​វគ្គ​បន្ត​ចំនួន​ ៤​ទៀត ដែល​ក្នុង​នោះ​ វគ្គ​បន្ត​ទី ១​ Avatar: The Way of Water នឹង​ត្រូវ​ចាក់​នៅ​ខែ​ ១២ ក្នុង​ឆ្នាំ​នេះ។

បើ​ទោះ​​ក្លាយ​ជា​ភាព​យន្ត​ដែល​រក​ចំណូល​ច្រើន​បំផុត​ក្នុង​លោក​​គ្រា​បញ្ចេញ​ដំបូង​យ៉ាង​ណា​ក្តី តែ​កៅអី​លេខ​១ ក៏​ក្ដៅ​មិន​ធម្មតា​ដែរ​ តួ​យ៉ាង​ដូច​ក្នុង​ឆ្នាំ​ ២០១៩ Avengers: Endgame បាន​ដណ្ដើម​ចំណាត់​ថ្នាក់​នេះ​បាន​ក្រោយ​រក​ចំណូល​បាន​ ២.៧៩ ពាន់​លាន​កាន់​កាប់​មួយ​រយៈ​ពេល​ ទើប​ Avatar អាច​ដណ្ដើម​បាន​មក​វិញ​ថ្មីៗ​នេះ​ក្រោយ​ការ​កែ​ទម្រង់​ចាក់​បញ្ចាំង​ឡើង​វិញ​ដើម្បី​រំលឹក ក៏​ដូចជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​ដើម្បី​ទន្ទឹង​រង់ចាំ​ Avatar: The Way of Water ដែល​ជិត​មក​ដល់​។​

ជា​លទ្ធផល​ក្រោយ​ការ​ចាក់​បញ្ចាំង​ឡើង​វិញ Avatar បាន​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ម្ដង​ទៀត​នៅ​ក្នុង​ box office ចំណូល​ Avatar បាន​កើន​ដល់ ២ ៩០៥ ៩៤០ ៩៥០ ដុល្លារ​បើ​យោង​តាម The Numbers។ បើ​ទោះ​ជា​ឈរ​លេខ​ជា​ភាព​យន្ត​រក​ចំណូល​ច្រើន​បំផុតលើ​ពិភពលោក​ក្ដី បើ​គេ​គិត​តែ​ចំណូល​ពី​ការ​ចាក់​បញ្ចាំងនៅ​អាមេរិកវិញ​ Avatar នៅ​ឈរ​ពី​ភាព​យន្ត​មួយ​ចំនួន​វិញ​ដូចជា Spider-Man: No Way Home, Avengers: Endgame, និងStar Wars: The Force Awakens។

តើ​វគ្គ​បន្ត Avatar: The Way of Water អាច​ជោគជ័យ​ដូច​វគ្គ ១​ដែរ​ទេ?

ក្រោយ​ការ​វិល​ត្រលប់​មក​វិញ​រយៈ​ពេល ១៣​ឆ្នាំ​ គេ​ពុំ​ទាន់​អាច​ដឹង​ច្បាប់​ថា​អ្នក​ទស្សនា​នឹង​អាច​ចាប់​អារម្មណ៍​វគ្គ​ថ្មី​នេះ​ខ្លាំង​ដូច​វគ្គ​ដំបូង​នោះ​ទេ។ តែក្រោយ​ការ​ជោគជ័យ​នៃ​ការ​ចាក់​បញ្ចាំង​ឡើង​វិញ គេ​ជឿ​ថា​អ្នក​ទស្សនា​នឹង​នៅ​តែ​ហ៊ាន​ចំណាយ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ពី​ Avatar: The Way of Water។ យោង​តាម​របាយការណ៍​មួយ​ចំនួន​បាន​ទស្សន៍ទាយ​ថា​ Avatar: The Way of Waterនិង​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់ ៦៥០លាន​ដុល្លារ​ក្នុង​ស្រុក ខណៈ​ដែល​ Avatar ដំបូង​នៅ​តែ​បន្ត​រក​ចំណូល​បាន​នឹង​ឆ្ពោះ​ទៅ​បំបែក​កំណត់​ត្រា​ ៣ពាន់​លាន​ដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម