តាមពិត Amber Heard មិនត្រូវដកចេញពីរឿង Aquaman ព្រោះ Elon Musk ធ្លាប់ផ្ញើសារគំរាមបែបនេះ

ចាត់ទុកថាជាព័ត៌មានចម្រូងចម្រាសធំមួយសម្រាប់ខ្សែភាពយន្ត Superhero ពីចក្រវាឡ DC គឺ Aquaman ដោយបន្ទាប់ពីបានចេញផ្សាយ Trailer ដំបូងសម្រាប់ភាគថ្មី Aquaman and the Lost Kingdom ដែលគ្រោងនឹងចេញផ្សាយនៅចុងខែធ្នូ ក៏មានលេចធ្លាយឯកសារពីការកាត់ក្តីរវាងតារាសម្តែង Amber Heard និងអតីតស្វាមី Johnny Depp បង្ហាញថាបរិយាកាសក្នុងការថតរឿង Aquaman មានភាពមិនប្រក្រតីនោះទេ ហើយ Amber មានអារម្មណ៍ថានាងមិនបានទទួលការគាំទ្រសមរម្យពីអ្នកដឹកនាំរឿងឡើយ។

Amber បានបន្ថែមថា នាងត្រូវបានអ្នកដឹកនាំរឿងលោក James Wan ធ្វើបាបយ៉ាងធ្ងន់ធ្ងរ ហើយឈុតឆាករបស់នាងត្រូវបានគេកាត់ចោលច្រើនខ្លាំង។ ការលើកឡើងនេះក៏ស្របតាម Trailer ភាពយន្តដែលបានចេញផ្សាយដែរ ដោយក្នុងនោះឈុត​ឆាក​សម្ដែង​របស់​តួអង្គ Mera គឺមាន​តែ​មួយ​វិនាទី​ប៉ុណ្ណោះ ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សង្ស័យ​ថា អាច​មក​ពី​រឿង​ក្ដីក្ដាំរបស់នាង។ ប៉ុន្តែកន្លងមកអ្នកដឹកនាំរឿងធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាតួអង្គរបស់នាងនឹងមានតួនាទីតិចជាងមុន ព្រោះសាច់រឿងនៅក្នុងវគ្គនេះនឹងផ្តោតលើការប្រយុទ្ធរវាង Arthur (Aquaman) និង Orm ច្រើនជាង ហើយអ្នកតំណាងមកពី DC បានចេញមកនិយាយថាអ្នកដឹកនាំ James បានបង្កើតបរិយាកាសការងារល្អ និងគោរពមនុស្សគ្រប់រូបដោយគ្មានករណីលើកលែងឡើយ។

ទន្ទឹមនឹងនោះក៏មានការលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធការដែលថា Amber នៅតែមានមុខក្នុងវគ្គបន្ត ដោយប្រភពព័ត៌មាន Variety បានទម្លាយថាបន្ទាប់ពីខ្សែភាពយន្តដំបូងត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១៨ ស្ទូឌីយោបានសម្រេចចិត្តដកនាងចេញដោយសារតែតួអង្គទាំងពីរមើលទៅមិនសូវសមគ្នា ដោយមិនពាក់ព័ន្ធរឿងក្ដីក្ដាំរបស់នាងនោះទេ។ ទោះយ៉ាងណា អតីតមិត្តប្រុសរបស់ Amber គឺមហាសេដ្ឋី Elon Musk បានផ្ញើលិខិតគំរាមមួយច្បាប់ទៅកាន់ស្ទូឌីយោ Warner Bros. ដោយបញ្ជាក់ថា ពួកគេនឹងមានបញ្ហា ប្រសិនបើពួកគេមិនឱ្យនាងចូលសម្តែងវិញ។ នៅ​ទី​បញ្ចប់ តារា​ស្រី​រូប​នេះ​បាន​បន្ត​លេច​មុខ​ក្នុង​រឿង Aquaman ជាថ្មី។

ទោះយ៉ាងណាបញ្ហានេះប្រហែលជាមិនបញ្ចប់ងាយៗនោះទេ ហើយ​​ប្រហែល​ជាត្រូវ​ចំណាយ​ពេល​យូរទៀតទម្រាំ​អ្នក​គាំទ្រទទួលបានភាពច្បាស់លាស់លើបញ្ហាទាំងអស់។ ដូច្នេះពិតជាគួរឱ្យចាប់អារម្មណ៍ក្នុងការតាមដានថាតើ Aquaman and the Lost Kingdom ដែលនឹងចេញផ្សាយនៅឆ្នាំនេះនឹងទៅជាយ៉ាងណា ឬនឹងមានរឿងចម្រូងចម្រាសអ្វីបន្តទៀតក្រោយចាក់បញ្ចាំង គឺមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម