រឿងភាគកូរ៉េល្អៗមើល ៥ រឿងដែលមិនគួររំលង ប្រសិនបើអ្នកចូលចិត្តរឿង When Life Gives You Tangerines

រឿងរ៉ាវដ៏ស្រស់បំព្រងព្រមជាមួយកំណាព្យជីវិតទាំង ៤ រដូវកាលនៃរឿងភាគ When Life Gives You Tangerines បានបញ្ចប់ទៅជាមួយភាពក្ដុកក្ដួលរំជួលចិត្ត និងស្នាមញញឹមរបស់អ្នកទស្សនាយ៉ាងច្រើន ហើយជឿថារឿងនេះនឹងក្លាយជាស្នាដៃមួយដែលនឹងដក់ជាប់ក្នុងចិត្តទស្សនិកជនយូរតទៅមុខទៀត។ ដូច្នេះហើយ ប្រសិនបើប្រិយមិត្តរូបណានៅតែមិនទាន់ Move on ពីរឿងភាគនេះបាន ហើយមិនដឹងថាត្រូវមើលរឿងអ្វីបន្តទៀតនោះ AMS សូមណែណាំរឿងភាគចំនួន ៥ ដែលមាន Mood ស្រដៀងៗគ្នា ព្រមទាំងជា​ស្នាដៃ​របស់​តួឯក​ប្រុសស្រីទាំង​ពីរ​រូប គឺ IU និង Park Bo Gum ដែល​អ្នក​មិន​គួរ​រំលង។

១. រឿង My Mister ឆ្នាំ ២០១៨

ក្នុងរឿង When Life Gives You Tangerines យើងបានឃើញ IU យំច្រើនជាង ៧០ ដង ទាំងពេលជា Ae Sun និងពេលជា Geum Young ហើយ​ក្នុងការយំម្ដងៗ​សុទ្ធតែបង្កប់ដោយ​អារម្មណ៍​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចូលតួតាម។ ប៉ុន្តែ​បើប៉ុណ្ណឹងមិនទាន់កម្សត់គ្រប់គ្រាន់ទេ អេតមីន​សូម​ណែនាំ​រឿង​មួយ​ទៀត​ដែលនឹង​ធ្វើ​ឱ្យគ្រប់គ្នា​យំ​ជាមួយ IU ម្ដង​ទៀត នោះ​គឺ​​រឿងភាគ My Mister ជា​រឿងរ៉ាវ​របស់​យុវតី​វ័យ​២០​ឆ្នាំម្នាក់ និងបុរស​វ័យ​សែសិប​ឆ្នាំ​ម្នាក់​ដែលផ្លូវ​ជីវិត​មិន​សូវ​មាន​អ្វី​ក្រៅ​ពី​ភាព​អាប់អួរ ត្រូវព្យាយាម​តស៊ូ​ដើម្បី​រស់​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ពេល​មនុស្សខុសវ័យពីរនាក់កំពុងរង​ទុក្ខ ​និង​អស់​សង្ឃឹមដូចគ្នា​បាន​ជួប​គ្នា ពួកគេក៏បាន​ព្យាបាល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំងបានឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​មនុស្ស​​ដែល​ត្រូវ​ជួប​ទាំងក្ដីសុខ ​និង​ទុក្ខ​ព្រួយ​បានយ៉ាងទន់ភ្លន់។ នេះជាស្នាដៃមួយទៀតដែល IU បានបង្ហាញថ្វីដៃសម្តែងយ៉ាងអស់ពីចិត្ត ដែលគ្រប់គ្នាគួរទស្សនាយ៉ាងហោចណាស់ម្តង។

២. រឿង Reply 1988 ឆ្នាំ ២០១៥

ខណៈដែលតួអង្គ Gwansik ត្រូវបាន​គេ​លើក​ឡើង​ថា​ជាប្ដីល្អ និង​ឪពុក​​ល្អ ដែលតែងឈរ​ក្បែរ​ប្រពន្ធ​កូន តួអង្គ​មួយទៀត​របស់ Park Bo Gum ក៏បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ម្តងទៀតនោះ​គឺតួអង្គ Choi Taek ពី​រឿង Reply 1988។ ទោះបី​កន្លងទៅជាង​ដប់​ឆ្នាំហើយ​ក៏ដោយក៏​ រឿងភាគនេះនៅតែអាច​ឆក់​យក​បេះដូង​អ្នកគាំទ្រ​បានមិនផ្លាស់ប្ដូរ​ជាមួយនឹងការធ្វើដំណើរវិលត្រលប់ទៅកាន់អតីតកាលកាលពីឆ្នាំ ១៩៨៨ និងសាច់រឿងរំជួលចិត្តបែបមិត្តភាព គ្រួសារ ក្តីស្រមៃ ព្រមទាំងស្នេហាត្រីកោណដែលគ្រប់គ្នាពិបាកស្មានថាចុងក្រោយនឹងទៅជាយ៉ាងណា។ នៅក្នុងរឿងភាគនេះ Park Bo Gum បានដើរតួជាបុរសចិត្តស្មោះដែលឆក់យកបេះដូងអ្នកទស្សនាជាមួយនឹងភាពគួរឱ្យស្រលាញ់ និងការលះបង់អស់ពីខ្លួនរបស់គេចំពោះស្នេហា។

៣. រឿង Twenty-Five, Twenty-One ឆ្នាំ ២០២២

ចំណុចដ៏គួរឱ្យសរសើរមួយរបស់ភាពយន្តភាគ When Life Gives You Tangerines គឺការច្បិចយកព្រឹត្តិការណ៍ពិតនៅក្នុងប្រវត្តិសាស្ត្រដាក់បញ្ចូលក្នុងសាច់រឿងបានយ៉ាងល្អ។ ក្រៅ​ពី​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជា​ច្រើន​នាក់​ដែល​បានឆ្លងកាត់​​ព្រឹត្តិការណ៍ទាំង​នោះ​ងាយចូលតួតាមហើយ វាក៏ប្រៀបដូចជាកំណត់ត្រាសម្រាប់មនុស្សជំនាន់ថ្មីបានរៀនសូត្រផងដែរ។ ស្រដៀងគ្នាដែរ ក្នុងភាពយន្ត Twenty-Five, Twenty-One បានចាប់ផ្ដើមសាច់រឿងជាមួយនឹងតួអង្គវ័យជំទង់ដែលប្រឈមមុខនឹងការបរាជ័យផ្នែកសេដ្ឋកិច្ចនៃវិបត្តិ IMF។ ប្រសិនបើពួកគេមានសំណាង ពួកគេនឹងអាចដើរតាមសុបិន ឬ​ប្រសិន​បើ​សំណាង​អាក្រក់​គឺនឹងត្រូវបាត់បង់ទាំង​សុបិន ​និង​ក្រុម​គ្រួសារ​។ ទោះបីជាចំណោទបញ្ហាហាក់ដូចជាធ្ងន់ធ្ងរបន្តិច ប៉ុន្តែរឿងភាគ​នេះក៏បាន​បង្ហាញធ្វើឱ្យអ្នកទស្សនារំភើបចិត្តជាមួយ​ចំណង​មិត្តភាព​​ ការ​រីក​ចម្រើន​ក្នុង​វ័យ​ជំទង់ ការ​តស៊ូ​ដើម្បី​ក្តី​សុបិន អត្ថន័យ​ពិត​នៃ​ជីវិត ក៏​ដូច​ជា​ស្នេហា​ដំបូង​ដែល​ត្រូវ​បាន​ចារ​ទុក​ក្នុង​បេះដូង​ជា​យូរ​អង្វែង។

៤. រឿង When The Camellia Blooms ឆ្នាំ២០១៩

ចំណុចសំខាន់មួយដែលបានឆក់យកបេះដូងអ្នកទស្សនា When Life Gives You Tangerines តាំងពីវគ្គដំបូងគឺរឿងរ៉ាវរបស់ ‘ម្តាយ’ ដែលបានលះបង់ខ្លួនឯងដើម្បីជួយឱ្យកូនបានស្គាល់ភាពរីកចម្រើន។ ដូច្នេះហើយ រឿងភាគបន្ទាប់ដែលអេតមីនចង់ណែនាំក៏និយាយពីម្តាយដូចគ្នា មានចំណងជើងថា When The Camellia Blooms ជារឿងភាគដែលនាំអ្នកទស្សនាទៅស្វែងយល់ពីជីវិតម្តាយ Single Mom ដែលផ្លាស់ទៅបើកភោជនីយដ្ឋាន និងបារនៅក្នុងទីក្រុងតូចមួយ ក្រោយ​វង្វេងវង្វាន់ក្នុងរឿង​ស្នេហា​ស្ទើរ​មួយ​ជីវិត។ ប៉ុន្តែសុខៗ ស្រាប់តែ​លេច​មុខ​កំលោះដល់ទៅ ៣ នាក់ធ្វើ​ឱ្យ​បេះដូង​នាង​លោត​ញាប់ ។ រឿងភាគនេះនឹងនាំយើង​បានឃើញពីការធ្វើជា ‘ម្តាយដ៏ល្អឥតខ្ចោះ’ ដោយមិនបាច់មានឪពុក ហើយទន្ទឹមនឹងនោះ ទំនាក់ទំនងផ្សារភ្ជាប់រវាងប្រជាជននៅក្នុងភូមិក៏មានភាពកក់ក្តៅដូចគ្នា។ អាចនិយាយបានថានេះជារឿងមួយទៀតដែលនៅពេលមើលចប់ហើយ អ្នកនឹងចង់ត្រលប់ទៅឱបម្តាយឱ្យណែនៗ។

៥. រឿង Our Blues ឆ្នាំ២០២២

When Life Gives You Tangerines បានចាប់ផ្ដើមសាច់រឿងនៅលើកោះ Jeju ព័ទ្ធជុំវិញទៅដោយទិដ្ឋភាពសមុទ្រដ៏ស្រស់ស្អាត ដែលជឿថាអ្នកទស្សនាជាច្រើននឹងលង់ស្នេហ៍នឹងភាពទាក់ទាញនៃកោះតូចមួយនេះ។ ប្រសិនបើនៅតែចង់រីករាយជាមួយទេសភាពនៃកោះ Jeju បន្ថែមទៀត អ្នកអាចចូលទៅមើលរឿង Our Blues ដែលបានឆ្លុះបញ្ចាំងពីរឿងរ៉ាវមិនធម្មតារបស់អ្នករស់នៅលើកោះ មិនថាជារបៀបរស់នៅជិតស្និទ្ធនឹងធម្មជាតិ ការពឹងផ្អែកលើគ្នាទៅវិញទៅមក មុខរបរ Haenyeo ដែលប្រថុយជីវិតដោយការជ្រមុជទឹកចូលទៅក្នុងសមុទ្រដើម្បីចិញ្ចឹមខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាភាពអយុត្តិធម៌ដែលធ្វើឱ្យមនុស្សជំនាន់ថ្មីត្រូវរកផ្លូវតស៊ូដើម្បីរីកចម្រើននៅក្នុងរាជធានីសេអ៊ូលវិញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *