កេសារាភាពយន្ត ទម្លាក់ស្នាដៃរឿង «១៥ រោច» នៅខ្មែរ និងបង្ហើបគម្រោងនាំចេញទៅអន្តរជាតិ

ផលិតកម្ម កេសារាភាពយន្ត របស់សិល្បករជើងចាស់ អ្នកស្រី សរ កេសារា ទើបដាច់ចិត្តទម្លាក់ស្នាដៃរឿង «១៥រោច» នៅទីផ្សារកម្ពុជា ក្រោយផ្អឹបរឿងនេះទុកអស់រយៈពេលប្រមាណ ៤ ឆ្នាំ ដោយសារវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ លើសកលលោក និងកម្ពុជាផងនោះ។

ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក អ្នកស្រី សរ កេសារា ថា មែនទែនទៅរឿង «១៥រោច» មិនមែនជាស្នាដៃថ្មីប៉ុន្មានទេ ព្រោះរឿងនេះថតចប់តាំងពីអំឡុងឆ្នាំ ២០១៨ មកម្ល៉េះ តែដោយសារវិបត្តិនៃកូវីដ១៩ ទើបមិនបានចាក់បញ្ចាំង។ 

ជាក់ស្តែង ការនាំយករឿងនេះមកចាក់បញ្ចាំងនៅពេលនេះ គឺដោយសារអ្នកស្រីយល់ថា សាច់រឿងនេះវាមានគុណតម្លៃ និងគំនិតអប់រំច្រើនដល់អ្នកទស្សនា ពាក់ព័ន្ធបុណ្យ បាប ក៏ដូចជាការដឹងគុណរបស់ឪពុកម្តាយជាដើម។ លើសពីនេះ  «១៥រោច» ក៏មានការលងបន្លាចតិចតួចនៅរៀងរាល់ថ្ងៃ ១៥រោច ដូចទៅនឹងអត្ថន័យនៃចំណងជើងរឿង​តែ​ម្តង។ តាមរយៈសាច់រឿងនេះអ្នកស្រីសង្ឃឹមថា នឹងអាចជួយបញ្ជ្រាបសារអប់រំដល់អ្នកទស្សនា និងអាចជាការក្រើនរំលឹកដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់អ្នកគ្រប់គ្នាផងដែរ។

ចាងហ្វាងផលិតកម្ម កេសារាភាពយន្ត មិនសូវមានក្តីរំពឹងខ្ពស់ចំពោះស្នាដៃរឿងថ្មីនេះប៉ុន្មានទេ ដោយសារតែសាច់រឿង ១៥រោច ហាក់ត្រូវនឹងមនុស្សរៀងចាស់ទុំ និងមនុស្ស​វ័យ​កណ្តាល ប៉ុន្តែយ៉ាងណាអ្នកស្រីនៅតែចង់ឲ្យ​រឿងនេះចូលទីផ្សារខ្មែរ​សិន មុនពេលនាំយករឿងនេះទៅចាក់បញ្ជាំងនៅទីផ្សារក្រៅស្រុក។

អ្នកស្រី សរ កេសារា បានបង្ហើបឱ្យដឹងថា អ្នកស្រីមានគម្រោងនាំយករឿង ១៥រោច នេះទៅបញ្ចាំងនៅ សហរដ្ឋអាមេរិក ជាទីកន្លែងដែលអ្នកស្រីកំពុងរស់នៅនាពេលបច្ចុប្បន្ន តែមិនទាន់អាចកំណត់កាលបរិច្ឆេទជាក់លាក់បាននៅឡើយទេ។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏មានគម្រោងនាំយកសិល្បករ-សិល្បការិនីខ្មែរយើងទៅច្រៀងសម្តែងនៅឯនាសមុទ្រនោះដែរ តែឥឡូវគម្រោងការនេះក្នុងការពិភាក្សាគ្នានៅឡើយ ព្រោះវាជាគម្រោងធំដែលត្រូវការទុនចំណាយច្រើនក្រែលគួរសម។ យ៉ាងណាមិញ ឆ្លៀតឱកាសនេះ ចាងហ្វាងផលិតកម្ម កេសារាភាពយន្ត សូមអំពាវនាវឱ្យពុកម៉ែបងប្អូនមកចូលរួមទស្សនារឿង «១៥រោច» ឱ្យបានច្រើនកុះករ ដែលរឿងនេះនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកានេះតទៅ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ