រូបមន្ដធ្វើឲ្យសម្រស់ ចាំង គីម នៅតែក្មេងជាងវ័យទោះឈានចូលវ័យជាង ៥៣ ឆ្នាំក៏ដោយ

តារាស្រីកូរ៉េ Lee YoungAe ត្រូវមហាជនជាច្រើន ស្គាល់តាមរយៈការសម្ដែងជាតួអង្គ ចាំង គីម។ បច្ចុប្បន្ន បើទោះជាឈានដល់វ័យ ៥៣ ឆ្នាំ រូបនាងនៅតែជាតារាស្រីម្នាក់មានប្រជាប្រិយភាព និងមានតម្លៃខ្លួនថ្លៃខ្លាំងគឺច្រើនជាង ១៦ ម៉ឺនដុល្លារអាមេរិកក្នុងការសម្ដែងរឿងមួយភាគ។

ជាមួយគ្នាដែរ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបនាងក្រៅពីការសម្ដែងដ៏ប៉ិនប្រសប់នោះគឺសម្រស់មិនចេះចាស់របស់នាង រហូតដល់មហាជនជាច្រើនលាន់មាត់ និងចោទសួរថា តើនាងមានវិធីសាស្ដ្របែបណាទើបអាចរក្សាសម្រស់បានយ៉ាងល្អ។

តោះមកដឹងពីវិធីថែរក្សាសម្រស់របស់តារាស្រី Lee YoungAe ទាំងអស់គ្នា៖

១.ទុកពេលឲ្យមុខបានសម្រាកពីគ្រឿងសម្អាង


តារាស្រី Lee Young Ae បានបង្ហើបថា នាងមិនសូវផាត់មុខក្រាស់ឡើយ បើមិនចាំបាច់។ រាល់ពេលដែលនាងសម្រាកពីការងារ ឬមិនត្រូវចេញទៅក្រៅ នាងលាបតែឡេការពារកំដៅថ្ងៃប៉ុណ្ណោះ។ នាងព្យាយាមទុកស្បែករបស់នាងឲ្យនៅទំនេរ មិនប៉ះគ្រឿងសម្អាងនានាដូចជាម្សៅទ្រនាប់ និងផ្សេងៗ ជាដើម។


២.ការប្រើប្រាស់របស់ធម្មជាតិ


តារាស្រីរូបនេះ ធ្លាប់បានលើកឡើងថា នាងតែងប្រើប្រាស់របស់ធម្មជាតិដូចជាបន្លែ ផ្លែឈើ មកលើស្បែករបស់នាង ព្រោះវាជួយបានច្រើនដល់សុខភាព និងគ្មានជាតិគីមី។ ជាពិសេស ការប្រើប្រាស់រុក្ខជាតិផ្កាពណ៌លឿងម៉្យាងរបស់ប្រទេស ចិន វាពិតជាល្អសម្រាប់ស្បែករបស់នាង។


៣.ការផឹកទឹកក្ដៅឧណ្ហៗ រាល់ព្រឹក


តារាស្រីរូបនេះបានលើកឡើងថា រាល់ពេលភ្ញាក់ពីដំណេករៀងរាល់ព្រឹក នាងតែងតែទទួលទានទឹកក្ដៅឧណ្ហៗ ជាប្រចាំ ដោយសារការធ្វើដូច្នេះអាចធ្វើឲ្យឈាមដើរស្រួល។ មែនទែនទៅ ទឹកក្តៅឧណ្ហៗ ជួយឱ្យឈាមដើរបានស្រួល ជួយសាច់ដុំ និងសរសៃប្រសាទអាចដំណើរការបានត្រឹមត្រូវ។ វាក៏ជួយបំបែកខ្លាញ់ដែលប្រមូលផ្តុំជុំវិញប្រព័ន្ធសរសៃប្រសាទ និងរក្សាប្រព័ន្ធសរសៃប្រសាទឱ្យមានសុខភាពល្អ។

គួរបញ្ជាក់ថា តារាស្រី Lee YoungAe មានវ័យ ៥៣ ឆ្នាំទៅហើយ និងមានកូនតូចដល់ ២ នាក់ថែមទៀត ប៉ុន្ដែនាងពិតជាពូកែថែរក្សាសម្រស់ខ្លាំង និងធ្វើឲ្យមនុស្សជាច្រើនបើមិនស្គាល់គឺទាយមិនដឹងពីអាយុពិតរបស់នាងឡើយ ដោយសារតែរូបនាងពិតជាស្រស់ស្អាតខ្លាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី