ពូលដ៏តានតឹងបំផុតក្នុងមណ្ឌលផ្ដាច់ព្រ័ត្របាល់ទះជើងឯក ៤x៤ Wurkz Special Volleyball Cup 2025

ក្រោយការចាប់ពូលកាលពីរសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ សម្រាប់មណ្ឌលផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 ពូល D ត្រូវបានអ្នកទស្សនាចាត់ទុកជាពូលដ៏តានតឹងបំផុត ដោយលទ្ធផលរួមមាន សមាគមបាល់ទះក្រសួងមហាផ្ទៃ A សមាគមកីឡាបាល់ទះវិសាខា និងក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B។ 


ចំណែកលទ្ធផល៣ពូលទៀត គឺ ពូល A មានក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ A និងក្លឹបបាល់ទះសូត្រនិគម។ 

ពូល B មានក្លឹបបាល់ទះជីកសិកម្មណាណូ ក្លឹបបាល់ទះខេត្តតាកែវ និង ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ពូល C មានក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្លឹបបាល់ទះសីហាសាមគ្គី។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 រដូវកាលទី២នេះបានចាប់ផ្ដើមវគ្គជម្រុះកាលពីខែមីនាកន្លងទៅ ដោយមានចំនួន៥មណ្ឌល គឺ មណ្ឌលពោធិ៍សាត់ សៀមរាប កំពង់ចាម​ កណ្ដាល និង កែប។ សម្រាប់ជើងឯក និងជើងឯករង តាមមណ្ឌលនីមួយៗ សរុប១០ក្រុម ត្រូវមកប្រកួតជាមួយក្រុមកីឡាបាល់ទះនៅមណ្ឌលចុងក្រោយ គឺ រាជធានីភ្នំពេញ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅមណ្ឌលរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ 

អ្វីដែលពិសេសជាងរដូវកាលទី១នោះ ដោយមើលឃើញពីភាពរីកចម្រើន និងការចូលរួមយ៉ាងច្រើនកុះករជាងរដូវកាលមុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំ បានសម្រេចដំឡើងនូវប្រាក់រង្វាន់បន្ថែមដើម្បីជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងនោះក្រុមជើងឯកតាមភូមិភាគ ត្រូវបានដំឡើងពី ១១លានរៀល ទៅ ១៥លានរៀល និងក្រុមជើងឯកជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ត្រូវបានដំឡើងពី ៥០លានរៀល ទៅ ៧០លានរៀល។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា ការដំឡើងប្រាក់រង្វាន់នេះក៏ដោយសារតែក្រុមហ៊ុនចង់ឱ្យក្រុមកីឡាករទាំងអស់កាន់តែខិតខំប្រឹងប្រែង ហើយអ្វីដែលកាន់តែពិសេសនោះ គឺក្រុមបាល់ទះជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ 

ចំណែកលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានជំរុញឱ្យក្រុមទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ព្រោះការប្រកួតនេះមិនមែនតំណាងតែខេត្តមួយទេ តែក៏តំណាងមណ្ឌលរបស់ខ្លួនដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *