ស្វាគមន៍មុខមាត់ថ្មី របស់មេហ្គាខេធើរីង

ថ្មីៗនេះ មេហ្គាខេធើរីង ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ម្ហូប​អាហារ​បាន​ធ្វើការ​ផ្លាស់ប្តូរ​និមិត្ត​សញ្ញា​ថ្មី​របស់​ខ្លួន​ជា​លើក​ដំបូង កាលពី​ថ្ងៃ​ចន្ទ ទី៦ ខែ​មករា ឆ្នាំ២០២៣។  

ការ​​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍ​ខ្លួន​ឥត​ឈប់ឈរ​របស់​មេហ្គាខេធើរីង​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​បី​ចំណុច​ចម្បង​គឺ គុណភាព​​​ សេវាកម្ម និង​ស្តង់ដារ​ម្ហូបអាហារ។ មេហ្គាខេធើរីង ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​​ស្តង់ដារ​​ចំណី​អាហារHACCPចុះ​លេខ N709734 ដែល​នេះ​ស​បញ្ជាក់​ថា​ក្រុមហ៊ុន​តែងតែ​បន្ត​វិវត្តន៍​ខ្លួន​ជានិច្ច ដើម្បី​ធ្វើឲ្យ​អតិថិជន​គ្រប់​រូប​ទទួល​បាន​នូវ​បទពិសោធន៍​មួយ​ដ៏​ល្អ​ប្រកប​ដោយ​គុណភាព។

ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​មេហ្គាខេធើរីង​បាន​បំពាក់​មក​ជាមួយ​ពាក្យ​ស្លោក​ថ្មី គឺ​​ លើស​ពី​សេវាកម្ម​ម្ហូប​អាហារ (Beyond Catering) ដែល​ពាក្យ​ស្លោក​នេះ​ គឺ​ជា​ចក្ខុវិស័យ​រួម​របស់​ក្រុមហ៊ុន ដែល​បាន​កំពុង​នឹង​បន្ត​​ពង្រីក​សេវាកម្ម​ថ្មី​ៗ​ដែល​មេហ្គាខេធើរីង​មិន​ត្រឹមតែ​ផ្គត់ផ្គង់​ម្ហូប​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​សេវាកម្ម​បន្ថែម​ជាច្រើន​ទៀត​ដូចជា សេវា​រៀបចំ​កម្មវិធី​ទាំងមូល (Event Planning) សេវា​រៀបចំ​ដេគ័រ​​​ សេវា​រៀបចំ​ឆាក និង​តន្ត្រី​ សេវាកម្ម​ជួល​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ។

សូមបញ្ជាក់ថាក្រុមហ៊ុនមេហ្គាខេធើរីងមានសេវាកម្មដូចជា៖


– សេវា​ផ្គត់ផ្គង់​អាហារ​តាម​រោងចក្រ សហគ្រាស ធនាគារ អគារ​ធំៗ សម្រាប់​បុគ្គលិក (Canteen Catering)

– សេវា​ផ្គត់ផ្គង់​អាហារ​ប្រអប់​សម្រាប់​សាលា ស្ថាប័ន ផ្សេងៗ (Food Box)

– សេវា​រៀបចំ​អាហារ​ក្នុង​កម្មវិធី​ដល់​ទីតាំង រួមមាន

*អាហារ​ប៊ូហ្វេ ម្ហូប​ខ្មែរ ថៃ ជប៉ុន (Buffet)

*សាច់​អាំង​ច្រើន​ជម្រើស​ ស្កេក​​បែប​ប្រេស៊ីល (Brazilian Steak)

*អាហារ​សម្រន់​ដល់​ទីតាំង ឬ​ប្រអប់ និង​កាហ្វេ​ចល័ត (Refreshment & Mobile Café)

– សេវា​រៀបចំ​កម្មវិធី​សម្ពោធ ឡើង​​គេហដ្ឋាន និង​ជប់​លៀង​ផ្សេងៗ (Event Planning & Management)

– សេវា​ផ្គត់ផ្គង់​អាហារ និង​រៀបចំ​មង្គលការ (Wedding Catering)

 ទំនាក់ទំនងTel:     069335560 / 099335560

FB:     https://www.facebook.com/megacateringeventandwedding



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក