ទៅកំពតរាប់ចង់ភ្លេច មិនគួរណាអត់ស្គាល់រីសតមួយនេះ មានទេសភាពថ្ងៃលិចស្អាតញាក់ បោះតង់ក៏អេម

ជិត​ដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ហើយ តើ​ប្រិយមិត្ត​ទាំងអស់​គ្នា​មាន​បាន​ត្រៀម​ទៅ​ដើរ​លេង​នៅ​ទីណា​ហើយ ឬនៅ? ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ថា​នឹង​ទៅ​លេង​នៅ​កន្លែង​ណា ដោយ​ឡែក​សម្រាប់​ប្រិយមិត្ត​ណា​ដែល​មិន​ទាន់​បាន​ត្រៀម និង​មិន​ដឹង​ថា​គួរ​ទៅ​ដើរ​លេង​នៅ​កន្លែង​ណា​ទេ AMS ​សូម​ណែនាំ​កន្លែង​លំហែ​កាយ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត។

​«វាយោ Camping Resort» ជា​កន្លែង​លំហែ​កាយ​ប្រភេទ​ព្រៃ​ភ្នំមួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ទឹក​ឈូរ ខេត្ត​កំពត។ ស្ថិត​នៅ​លើ​ទី​ទួល​ខ្ពស់​នៃ​ភ្នំ​កូន​សត្វ ស្រុក​ទឹក​ឈូរ រីសត​មួយ​នេះ មាន​បរិយាកាស​ស្រស់​បំព្រង​ដែល​អំណោយផល​ពី​ធម្មជាតិ​សុទ្ធសាធ និង​ជា​កន្លែង​មួយ​ដែល​អាច​មើល​ថ្ងៃលិច​បាន​យ៉ាង​ស្រស់​ស្អាត។ ជារឿយៗ អ្នក​ទេសចរ​ដែល​បាន​ទៅ​ដល់​ទីនោះ​តែងតែ​ធ្វើ​សកម្មភាព​កម្សាន្ត​សាមញ្ញ​ៗ​ដូចជា ថត​រូប​លេង បោះតង់ អាំង​ភ្នក់​ភ្លើង ហែលទឹក ផឹក​កាហ្វេ​ និង​ទស្សនា​ទេសភាព​តាម​តំបន់​ផ្សេង​​ៗ​នៅ​ជុំវិញ​រីសត​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង​ និង​ភាព​នឿយហត់​ដែល​ពួកគេ​បាន​ឆ្លង​កាត់​។

ស្ថិត​នៅ​ជុំវិញ​រីសត​ គេ​សង្កេត​ឃើញ​មាន​រុក្ខជាតិ​ដូច​ធំ​ជាច្រើន​ដាច់​កន្ទុយ​ភ្នែក​អម​ដោយ​ទេសភាព​ភ្នំ​តូច​ធំ​ផ្សេង​ៗ​ទៀត​ បង្កើត​បាន​ជា​ទស្សនីយភាព​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ទេសចរ​ជា​ច្រើន​ប្រាថ្នា​ចង់​ឃើញ។ នា​ពេល​ព្រឹក​ព្រលឹម នៅរី​សត​មួយ​នេះ គេ​សង្កេត​ឃើញ​មាន​ពពក​ចុះ​អាប់​គ្រប​ដណ្ដប់​លើ​ចុង​ព្រៃព្រឹក្សា​គួរ​ឲ្យ​គយគន់ រី​ឯ​ពេល​ល្ងាច​គេ​សង្កេត​ឃើញ​ព្រះ​អាទិត្យ​លិច​សន្សឹម​ៗ​បញ្ចេញ​ពន្លឺ​ពណ៌​មាស​សាយ​ចូល​ក្នុង​កំពូល​ភ្នំ​ស្រស់​ស្អាត​ឥត​គណនា។

ចំពោះ​ការ​ស្នាក់​នៅ​ក្នុង​រីសត អ្នក​ទេសចរ​អាច​ជ្រើសរើស​យក​កន្លែង​សម្រាក​លំហែ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ដែល​ខាង​រីសត​ផ្ដល់​ឲ្យ​រួម​មាន ស្នាក់​នៅ​ក្នុង​រីសត​តង់ ស្នាក់នៅ​ដោយ​បោះ​តង់ ដោយ​ការ​ជ្រើសរើស​ទាំង​នេះ​សុទ្ធ​តែ​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ផ្សេង​ៗ​ពី​គ្នា។ នៅ​ទីនេះ​អ្នក​ទេសចរ​អាច​ចំណាយ​ពេល​វេលា​របស់​ខ្លួន​អង្គុយ​ផឹក​កាហ្វេ ឬ​ថតរូប​លេង​យ៉ាង​សប្បាយ​រីករាយ ក្រៅពីនោះពួកគេក៏អាចចំណាយពេលខ្លះទៅលេងសមុទ្របានទៀតផង៕

រូបថត៖ ប្រភព Veayo វាយោ camping resort

ទំនាក់ទំនង៖ 098 813 355

ទីតាំង៖ https://goo.gl/maps/ndduWk24orSzSK4QA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ