ទីតាំងត្រពាំងសេះ ​ជាតំបន់ត្រជាក់ចិត្ត ស្អិតកាយ ទៅហើយមិនចង់ឃ្លាតឆ្ងាយ!

សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ក្រុម​ការងារ​បាន​រៀបចំ​កន្លែង​ជាច្រើន​ ដើម្បី​ឲ្យ​អ្នក​ទី​ជិត​ឆ្ងាយ​​ដែល​បាន​ទៅ​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ជាមួយ​គ្នា។ ក្នុង​នោះ​ដែរ​ទីតាំង ត្រពាំងសេះ ក៏​បាន​រៀបចំជិត​រួចរាល់​ ត្រៀម​ទទួល​ស្វាគមន៍​​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់ទិសទី។

ក្នុង​នោះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​​លោក ឃឹម ហ្វីណង់ ដែល​ជា​អភិបាល​រង​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ​”ត្រពាំង​សេះ​ ហៅ​ថា តំបន់«តោះ!តោះ!លេងទឹក!» កំពុង​ប្រញាប់ប្រញាល់​តុបតែង​ខ្លួន​ឱ្យ​ហើយ ដើម្បី​ត្រៀម​ទទួល និង​ផ្ដល់​ការ​កម្សាន្ត​សប្បាយ​ជូន​ដល់​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​គ្នា នៅ​ក្នុង​ថ្ងៃ​អង្គរ​សង្ក្រាន្ត​ខាង​មុខ​នេះ“។ ក្នុង​រូបភាព​បាន​បង្ហាញ​ពី​ការ​រៀបចំ​យ៉ាង​ញាប់ដៃ​ញាប់​ជើង រៀបចំ​កន្លង​លេង​យ៉ាង​ច្រើន​​នៅ​ទី​នោះឲ្យ​អ្នក​ចូល​រួម​គ្មាន​ភាព​ធុញ​ទ្រាន់។

ទីតាំង​មួយ​នេះ ពិតជា​ធ្វើឲ្យ​អ្នក​ដែល​ទៅ​ដល់​មិន​ចង់​ឃ្លាត​ឆ្ងាយ​ឡើយ បូក​រួម​អាកាស​ធាតុ​ក្ដៅ​ទៀត​បាន​លេង​ទឹកត្រជាក់ៗស្រួល​ខ្លួន ​អារម្មណ៍​ស្រស់​ស្រាយ រឹតតែ​សប្បាយរីករាយ​នឹង​ជួបជុំ​មនុស្ស​ជិតឆ្ងាយ មក​លេង​សកម្សាន្ត​ដោយ​មិន​ប្រកាន់​អ្វី​ទាំងអស់។

អ្នក​ដែល​មាន​គម្រោង​ទៅ​លេង​សៀមរាប កុំ​ភ្លេច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​បាន​រៀបចំ​ឡើង​យាង​ពិសេស មាន​ទាំង​របាំ​ លេង​ល្បែង​ប្រជាប្រិយ និង​ការ​ប្រគំ​តន្ត្រី​មាន​តារា​ល្បី​ៗ​ជាច្រើន​ចូលរួម​សម្ដែង ឲ្យ​បរិយាកាស​កាន់តែ​ពិសេស៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ