គ្រឿងផ្សំ៖
ពងមាន់
ត្រីខកំប៉ុង
ទឹកត្រី
ស្ករស
ខ្ទឹមក្រហម
ម្ទេស
ស្លឹកខ្ទឹម
ក្រូចឆ្មារ
១. ដំបូងគោះពងមាន់ចូលខ្ទះហើយកូរបន្តិច សឹមដាក់ត្រីខកំប៉ុង។
២. បន្ទាប់មកជ្រំសាច់ត្រីខហើយឆាត្រលប់ទៅមកជាមួយពងមាន់ រួចចាក់ទឹកត្រី និងស្ករសចូល។
៣. ក្រោយមកភ្លក់រសជាតិមើលថាល្មមហើយ សឹមដាក់ស្លឹកខ្ទឹម ខ្ទឹមក្រហម និងម្ទេសចូលហើយឆាម្ដងទៀត។
៤. ចុងក្រោយគ្រាន់តែច្របាច់ក្រូចឆ្មារពីលើជាការស្រេច៕






















Account
Security
Favourite Content