កាលពីពេលថ្មីៗនេះ គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក Tripadvisor បានបង្ហាញពីចំណាត់ថ្នាក់គោលដៅទេសចរណ៍លេចធ្លោ សមុទ្រ សណ្ឋាគារ ភោជនីយដ្ឋាន និងអ្វីដែលត្រូវធ្វើនៅជុំវិញពិភពលោក ដោយផ្អែកលើការវាយតម្លៃ និងការដាក់ពិន្ទុពីទេសចរ ដែលគេហទំព័រទេសចរណ៍មួយនេះប្រមូលបានក្នុងរយៈពេល ១២ ខែកន្លងមក។

ដោយឡែកក្នុងចំណាត់ថ្នាក់គោលដៅទេសចរណ៍លេចធ្លោ ខេត្តសៀមរាបកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីប្រទេសគុយបា, ក្រុង Hoi An របស់វៀតណាម និងកោះ Mauritius នៅអាហ្វ្រិក ខណៈលេខ ៥បានទៅលើខេត្តឈាងម៉ៃ របស់ប្រទេសថៃ។ នៅខេត្តសៀមរាប Tripadvisor បានណែនាំនូវគោលដៅទេសចរណ៍ ៦បន្ថែមដែលទេសចរមិនគួររំលងដែលបានដូចជា ការមើលថ្ងៃរះនៅអង្គរវត្ត, ការទស្សនាបឹងទន្លេសាប និងកំពង់ភ្លុក ភ្នំគូលែន និងការភ្លក់រសជាតិម្ហូបអាហារខ្មែរ។
សម្រាប់ទិសដៅទេសចរណ៍សមុទ្រកំពុងលេចធ្លោទាំង ៥ វិញមានដូចជា ឆ្នេរ Grace Bay កោះ Providenciales, ឆ្នេរ Varadero ប្រទេសគុយបា, ឆ្នេរ Turquoise Bay ប្រទេសអូស្ត្រាលី, ឆ្នេរ Quarta Praia ប្រទេសប្រេស៊ីល, ឆ្នេរ Eagle Beach កោះ Aruba។
ចំណែកឯតំណែងសណ្ឋាគារល្អបំផុតទាំង៥ គឺបានទៅលើ សណ្ឋាគារ Tulemar Bungalows & Villas នៃប្រទេសកូស្តារីកា, សណ្ឋាគារ Hotel Colline de France ប្រទេសប្រេស៊ីល, សណ្ឋាគារ Ikos Aria ប្រទេស ក្រិក, សណ្ឋាគារRomance Istanbul Hotel ប្រទេសតួកគី និង សណ្ឋាគារTHE OMNIA ប្រទេសស្វីស៕























Account
Security
Favourite Content