ចង់លំហែលក្ខណៈ private បែបគ្រួសារ ឬក្រុមការងារកន្លែងស្ងប់ស្ងាត់ល្អ មកទីនេះត្រូវមិនខកបំណង

កំពុងតែស្វែងរកកន្លែងលំហែកាយ កន្លែងស្ងប់សុខ លក្ខណៈ private សម្រាប់សាកថ្មជីវិតជាមួយក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ឬកន្លែង private សម្រាប់ក្រុមការងារមែនទេ? ដំណាក់ត្រាច គឺជាជម្រើស​ល្អមួយ សម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍ ឬថ្ងៃសម្រាកនានា។

Domnak Trach Resort and Residence គឺជាកន្លែងលំហែមួយដែលមានបរិយាកាសស្ងប់ស្ងាត់ ស្ថិតនៅក្នុងចម្ការស្វាយចន្ទីដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក និងមានផ្ទៃដីប្រមាណ ៣០០ ហិចតា ហ៊ុមព័ទ្ធដោយទេសភាពព្រៃភ្នំនៅជុំវិញ បង្កើតបានជាទេសភាពគួរឲ្យគយគន់។​ ដើម្បីទៅដល់ទីនេះ អ្នកទេសចរត្រូវធ្វើដំណើរតាមផ្លូវលេខ ៤១ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត និងមានព្រំប្រទល់ជិតខេត្តតាកែវ។

អ្នកទេសចរភាគច្រើនបានចាត់ទុក រីសត នេះថាជាបុប្ផាលាក់ខ្លួន ព្រោះបើក្រឡេកទៅមើលទីតាំង និងសម្រស់របស់រីសត បានធ្វើឲ្យអ្នកទេសចរជាច្រើនមានការកោតស្ញប់ស្ញែង និងសរសើរមិនដាច់ពីមាត់។ ស្ថិតនៅក្នុងចម្ការស្វាយចន្ទីដ៏ធំល្វឹងល្វើយ ដំណាក់ត្រាច មានផ្ទះស្នាក់នៅដាច់ដោយឡែកពីគ្នា រំលេចចេញអំពីឯកជនភាពរបស់បុគ្គល អមជាមួយនិងទីធ្លាធំទូលាយ មានវាលស្មៅព័ណ៌បៃតង និងរុក្ខជាតិស្រស់បំព្រងព័ទ្ធជុំវិញ ទេសភាពចម្ការស្វាយចន្ទីដ៏ត្រឈឹងត្រឈៃ បរិយាកាសស្ងប់ស្ងាត់ល្អ និងជាទីកន្លែងលំហែកាយដ៏សែនមនោរម្យសម្រាប់បំបាត់ភាពនឿយហត់ ក៏ដូចជាបង្កើតសេចក្ដីសុខឲ្យខ្លួនឯងក្នុងពេលស្នាក់នៅ។

ចំពោះកន្លែងស្នាក់នៅ ដំណាក់ត្រាច មានផ្ទះស្នាក់នៅឯកជន ស្ថិតនៅដាច់ដោយឡែកពីគ្នា មានទំហំសមល្មម បំពាក់ទៅដោយគ្រឿងបរិក្ខាទំនើបៗ មានការរចនាគួរឲ្យទាក់ទាញ អាចឲ្យអ្នកទេសចរស្នាក់នៅជាក្រុមឬជាលក្ខណៈគ្រួសារបានយ៉ាងរីករាយ។ ក្រៅពីនោះ ដំណាក់ត្រាច ក៏មានតង់ស្នាក់នៅដែលមានភាពប្រណិត មានផាសុកភាពល្អ និងបំពាក់ដោយសម្ភារៈបរិក្ខាទាន់សម័យមួយចំនួនជួយសម្រួលដល់ការស្នាក់នៅរបស់ភ្ងៀវបានយ៉ាងសមស្រប។

ក្រឡេកទៅមើលបរិយាកាសជុំវិញ ដំណាក់ត្រាច ជារីសតមួយដែលមានផ្ទៃដីធំល្វឹង មានបរិយាកាសបរិសុទ្ធ ស្រស់ស្រាយ មានផ្ទះស្នាក់នៅដាច់ដោយឡែកពីគ្នា មានទីធ្លាធំទូលាយអាចធ្វើសកម្មភាពកម្សាន្តបានយ៉ាងច្រើនដូចជា ពិកនិក ថតរូបលេង ស្ទូចត្រី ជិះកង់ ជិះទូកកាយ៉ាក់ អាំង BBQ និងសកម្មភាពកម្សាន្តជាច្រើនទៀត។ នៅពេលល្ងាច និងពេលយប់អ្នកទេសចរអាចអង្គុយពិកនិក លេងនៅខាងក្រៅ រួចអាំង BBQ ញ៉ាំរួមគ្នា។ ក្រៅពីសកម្មភាពកម្សាន្តក្នុងរីសត អ្នកទេសចរក៏អាចធ្វើដំណើរកម្សាន្តមើលទេសភាពសម្ការផ្សេងៗនៅជុំវិញរីសតបានផងដែរ៕

រូបថត៖ ប្រភព Domnak Trach Resort and Residence

ទំនាក់ទំនង៖ 012304777

ទីតាំង៖ https://goo.gl/maps/Vj1jEKfjmBmVwZG68



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត