ស្រុកខ្មែរយើង ក៏មានសួនផ្កាឡាវែនដឺដែរ…ទាយមើស៍ថានៅខេត្តណា?

មួយ​រយៈ​នេះ គេ​ឃើញ​មាន​រូបថត​ស្អាត​ៗ​នៅ​ឯ​សួន​ផ្កា​ឡាវែនដឺ (Lavender) មួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ជា​បន្តបន្ទាប់ ដោយ​ជាប់​ទាំង​ទេសភាព​ភ្នំ​ធំ​ខ្ពស់ ទាំង​សួន​ផ្កា​ល្វឹងល្វើយ មើល​ទៅ​សែន​ស្រស់​ស្រាយ​ពេក​ក្រៃ។

សួន​ផ្កា​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​រតនៈមណ្ឌល ចម្ងាយ​ប្រមាណ ៤២ គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​បាត់ដំបង ក្នុង «ចម្ការ​ទំពាំង​បាយ​ជូរ CT Battambang» ដែល​មាន​ផ្កា​ដ៏​ស្រស់​ស្អាត​តម្រៀប​ជួរ​គ្នា ក្នុង​នោះ​ក៏​មាន​ផ្កា​ឡាវែនដឺ ដែល​បាន​ទាក់​ចិត្ត​មនុស្ស​ពី​គ្រប់​ទិសទី​ឱ្យ​ចង់​ឃើញ​ចង់​ស្គាល់។ ផ្កា​ស្រស់ៗ ​បង្អួត​សម្រស់​ជាមួយ​ពណ៌​យ៉ាង​ទាក់​ភ្នែក មិន​មែន​នៅ​តែ​ឯង​ឯកា​ឡើយ គឺ វា​នៅ​អម​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ធម្មជាតិ​ខៀវ​ខ្ចី​នៅ​ខាង​ក្រោយ ព្រម​ទាំង​មាន​ភ្នំ​ខ្ពស់​ឈរ​យ៉ាង​មាំ​នៅ​ពី​ក្រោយ​ផង​ដែរ។

ទីនោះ​អាច​និយាយ​បាន​ថា ជា​ទី​កម្សាន្ត​ដ៏​ស័ក្ដិសម​សម្រាប់​អ្នក​ស្រលាញ់​ធម្មជាតិ ពិសេស​ផ្កា​ស្រស់​ចម្រុះ​ពណ៌… អាច​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ដែល​ផាយ​ផាត់​មក​ត្រជាក់​កាយា ហើយ​គយគន់​សម្រស់​មិន​ចេះ​ជិន​ណាយ​នៃ​ទិដ្ឋភាព​នៅ​ចំពោះ​មុខ។

ការ​តុបតែង​រចនា ដោយ​ដាក់​តាំង​គ្រឿង​លម្អ​នៅ​ត្រង់​កន្លែង​ខ្លះ ធ្វើ​ឱ្យ​មាន​ប្លង់​ថត​ឡូយ​ៗ​កាន់តែ​ច្រើន​ថែម​ទៀត និយាយ​ឱ្យ​ខ្លី ពេល​ទៅ​ដល់​ហ្នឹង​ ត្រៀម​តែ​ឈុត និង​ស្តាយ៍​ថត​រូប​ទៅ​បាន​ហើយ។ បើ​មាន​អ្នក​ថត​រូប​ផ្ទាល់​ខ្លួន ដែល​ពូកែ​ចាប់​ប្លង់​ទៀត ដឹង​តែ​បាន​រូប​ថត​ច្រើន​សន្ធឹក មើល​ទៅ​សឹងតែ​មិន​ដឹង​ថា​នៅ​ប្រទេស​យើង​ផង។ សួនផ្កានេះ​មានទីតាំងស្ថិតនៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំងាយ ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥៧៕


ទីតាំង៖ ចម្ការ​ទំពាំង​បាយជូរ CT Battambang (ស្រុករតនៈមណ្ឌល) https://goo.gl/maps/z7H35eGxgy2Gt4289



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម