សហគមន៍ខ្នងផ្សារ សម្រេចបិទផ្លូវម៉ូតូ-ឡានឡើង ក្រោយមានសកម្មភាពមិនល្អខ្លះ

ខ្នងផ្សារ ជាឋានសួគ៌ធម្មជាតិដ៏ស្រស់ត្រកាល សម្រាប់ទេសចរណ៍ផ្សងព្រេងនៅចំណុចប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ភាគនិរតី ដែលជាតំបន់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ កាលពីដើមឆ្នាំ ២០២០ ក៏ប៉ុន្តែក្រោយការឈូសឆាយផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ បានធ្វើឲ្យចំនួនទេសចរទៅទស្សនាតំបន់មួយនេះធ្លាក់ចុះយ៉ាងកំហុកចាប់តាំងពីដើមឆ្នាំ ២០២៣។

យ៉ាងណាថ្មីៗក្រោយរងការរិះគន់ចំពោះការការជិះ ម៉ូតូ ឡាន ឡើងភ្នំ និងមានមតិមួយចំនួនទៀត បានរិះគន់ចំពោះតម្លៃម៉ូតូជិះឡើងភ្នំ បានធ្វើឲ្យមានការសម្រេចបិទផ្លូវម៉ូតូឡាននេះជាផ្លូវការ ដោយសេចក្តីប្រកាសនេះ ផ្សព្វផ្សាយដោយទំព័រហ្វេកប៊ុកផ្លូវរបស់សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ កាលពីថ្ងៃទី ១៦ មេសា ឆ្នាំ២០២៣។

ក្នុងខ្លឹមសារបានបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សាររួមជាមួយនឹងក្រុមការងារមន្ទីរទេសចរណ៍ និងអាជ្ញាធរឃុំ​បានសម្រេចបិទផ្លូវ ម៉ូតូ ឡាន ឡើងខ្នងផ្សារជាផ្លូវការហើយ ដោយអនុញ្ញាតតែទេសចរ​ថ្មើរជើងតែប៉ុណ្ណោះ។

សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ ក៏បានព្រមានចំពោះអ្នកដែលយក ម៉ូតូ ឡាន ឡើងខ្នងផ្សារ នឹង​ប្រឈម​មុខនឹង​ការអន្តរាគមន៍ពីក្រុមហ៊ុនបង្គោលភ្លើង អាជ្ញាធរភូមិឃុំ និងថ្នាក់ស្រុកដោយផ្ទាល់។

សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារបានលើកឡើងថា ករណីមួយក្នុងសហគមន៍ដែលបាន​បង្កភាពស្មុគស្មាញ​នេះឡើង គឺការឈូសឆាយផ្លូវដាក់បង្គោលភ្លើងរបស់រដ្ឋ ហើយគម្រោងនេះបានឈូសលើផ្លូវ​ថ្មើរជើងរបស់​សហគមន៍​ដែលប្រើប្រាស់សម្រាប់នាំភ្ញៀវទេសចរ ដើរកំសាន្ត បោះតង់ តាមព្រៃភ្នំ បច្ចុប្បន្នគម្រោងនេះកំពុងដំណើរការ និង​មិនអាចបញ្ជាក់ការសាងសងរួចរាល់នៅពេលណានោះឡើយ។ ផ្លូវឈូសឆាយនេះដែរ មិនសម្រាប់ការជិះម៉ូតូ ឬឡាន​ឡើងនោះទេ ព្រោះជាទីតាំងសាងសងបង្គោលភ្លើង និងជាកន្លែងដែលមានគ្រោះថ្នាក់ខ្លាំង កន្លងមកមានភ្ញៀវទេសចរ​មួយចំនួនតូចនៅតែចង់យកម៉ូតូឡើងដោយខ្លួនឯង។ ក្រោយការឈូសឆាយផ្លូវចាស់១ឆ្នាំ សហគមន៍បានត្រួសត្រាយ​ផ្លូវដើរថ្មីមួយសម្រាប់បម្រើអោយការភ្ញៀវទេសចរដូចពីមុន ហើយបច្ចុប្បន្នផ្លូវនេះកំពុងតែទទួលភ្ញៀធម្មតា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ