ខ្មែរស្រលាញ់ខ្មែរ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រ៉ាប់រងការចំណាយទាំងស្រុង បញ្ចូនកីឡាករគុនខ្មែរទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់ពិភពលោក WBC នៅប្រទេសអូស្ត្រាលី

 “យើងបញ្ចូនកីឡាករទៅប្រកួតនៅក្រៅប្រទេស គឺដើម្បីបង្កើនសមត្ថភាពរបស់គាត់ ហើយធ្វើឲ្យគាត់បានដឹងថា គូប្រជែងរបស់យើងមិនមែនមានតែប៉ុណ្ណឹងទេ បើយើងទៅប្រកួតជាមួយកីឡាករលំដាប់ពិភពលោក យើងត្រូវហ្វឹកហាត់ឲ្យដល់កំរិតខ្ពស់និងត្រូវមានវិន័យជាប្រចាំ” ។ នេះគឺជាការលើកឡើងរបស់ អ្នកឧកញ៉ា​ លាង​ ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្សារទំនើប ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្កាម៉ល។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជួយគុនខ្មែររាប់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺមានទាំងការរៀបចំមហាព្រឹត្តិការណ៍ប្រកួតប្រដាល់លំដាប់អន្តរជាតិ មានទាំងនាំកំពូលកីឡាករប្រដាល់អន្តរជាតិមកប៉ះនឹងកំពូលកីឡាករគុនខ្មែរយើង។ ឥឡូវនេះបានរ៉ាប់រងការចំណាយទាំងស្រុងដល់កីឡាករ ពុធ សំបូរ កីឡាការិនី សំ ថារ័ត្ន និងគណៈប្រតិភូ ក្នុងការចេញដំណើរទៅប្រកួតដណ្តើមខ្សែក្រវាត់ នៅប្រទេសអូស្រ្តាលី ជាមួយសង្វៀនអន្តរជាតិនៅទីក្រុងអូស្រ្តាលី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។

សូមបញ្ជាក់ថា កីឡាករ ពុធ សំបូរ កីឡាការិនី សំ ថារ័ត្ន និងគណៈប្រតិភូកីឡាគុនខ្មែរ នឹងចេញដំណើរទៅកាន់ប្រកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយកីឡាករ ពុធ សំបូរ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ពិភពលោក WBC ចំណែកឯកីឡាការិនី សំ ថារ័ត្ន នឹងប្រកួតមិត្តភាពជាមួយកីឡាការិនីកូនកាត់ អូស្ត្រាលី កូរ៉េ។

ខ្មែរស្រលាញ់ខ្មែរ! ទឹកពិសាកម្ពុជា រួមគ្នាស្រលាញ់ និងគាំទ្រគុនខ្មែរឱ្យល្បីរន្ទឺលើឆាកអន្ដរជាតិ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *