គ្រឿងផ្សំ៖
មឹកជ្រក់ ៥ ខាំ
ខ្ទឹមសចិញ្រ្ចាំ ១ ស្លាបព្រាបាយ
ពងទា ៣ គ្រាប់
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ប្រេងខ្យង ១ ស្លាបព្រាបាយ
ស្ករស កន្លះស្លាបព្រាបាយ
ម្រេច ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
- ដំបូងត្រូវហាន់មឹកជ្រក់ជាដុំតូចៗល្មមសិន រួចយកស្រុះទឹកក្ដៅបន្តិចហើយស្រង់យកមកដាក់ក្នុងទឹកត្រជាក់ ឬទឹកកក។
- បន្ទាប់មកយើងត្រូវរំលីងខ្ទឹមឱ្យឈ្ងុយហើយដាក់មឹកចូល។
- ឆាត្រលប់ទៅមកបន្តិចហើយសឹមចាក់ទឹកស៊ីអ៊ីវ ប្រេងខ្យង ស្ករស និងម្រេចចូល។
- ចុងក្រោយពេលមឹកឆ្អិនគ្រាន់តែគោះពងទាចូលហើយឆាបំបែកបន្តិចជាការស្រេច៕






















Account
Security
Favourite Content