ជិះ​ម៉ូតូ​តាម​ផ្លូវ​ភ្នំ​ ១៥០០ ​ហត់ អាចសម្រាក​អាំង BBQ បែប​ជប៉ុន​នៅ​ទី​នេះ​បាន!

អ្នកណា​ខ្លះ​ចូលចិត្ត​ជិះ​ម៉ូតូ​សាសង​គ្នា​នៅ​តាម​ដង​ផ្លូវភ្នំ ១៥០០? មាន​ដឹង​អត់​ថា​នៅ​ម្ដុំ​នោះ​ក៏​មាន​កន្លែង​ដែល​អាច​ឲ្យ​អ្នក​ទាំងពីរ​អង្គុយ​អាំង BBQ បណ្ដើរៗ និយាយ​រឿង​ក្នុង​ចិត្ត​បណ្ដើរ chill តែ​ពីរ​បាន​។ មួយ​វិញ​ទៀត​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប​ប្រាកដ​ជា​ជាប់​ចិត្ត​ ដិត​អារម្មណ៍​ជា​មិន​ខាន​នៅ​ពេល​ដែល​បាន​ចូល​ខ្លួន​ទៅ​សម្រាក​លំហែ​ក្នុង​ផ្ទះ​លំហែ​មួយ​នេះ។

«ផ្ទះលំហែបងកូរ៉េ Oppa네» ជា​កន្លែង​លំហែ​ដែល​មាន​អាំង​សាច់ ​BBQ បែប​ជប៉ុន​មុន​ដំបូង​គេ​បង្អស់​ វា​ស្ថិត​នៅ​ជើង​ភ្នំ​ ១៥០០ ខេត្ត​ពោធិ៍​សាត់។ នៅ​ទីនេះ​មាន​ទេសភាព និង​បរិយាកាស​គួរ​ឲ្យ​ទាក់ទាញ​ ជា​ពិសេស​បើ​យើង​ក្រឡេក​ទៅ​មើល​ព្រៃ​ព្រឹក្សា​ក្បែរ​ជើង​ភ្នំ នឹង​នាំ​អារម្មណ៍​មួយ​ដ៏​ល្អ​ ​ធ្វើ​ឲ្យ​យើង​មិន​អាច​បំភ្លេច​ និង​ស្រាកស្រាន្ត​អស់​ទុក្ខ​កង្វល់​នានា។

ទីតាំង​របស់ «ផ្ទះលំហែបងកូរ៉េ» ស្ថិត​នៅ​ចំ​ចំណុច​គោល​ដៅ​អាច​ឲ្យ​អ្នក​ទេសចរ​ ឬ​អ្នក​ដំណើរ​ទាំងឡាយ​ដែល​បាន​ធ្វើ​ដំណើរ​កាត់​ភ្នំ ​១៥០០​ អាច​ឆៀងចូល​សម្រាក​មួយ​សន្ទុះ​ធំ​ ដើម្បី​ធ្វើ​ការ​ស្រស់​ស្រូបអាហារជាសាច់អាំង BBQ ជួបជុំគ្នា បាន​លេង​សើច​សប្បាយ​យ៉ាង​ក្អាកក្អាយ។ ក្រៅ​តែ​ពី​ការ​ទទួល​ទាន​អាហារ​អ្នក​ដំណើរ​ក៏​អាច​សម្រាក​ថត​រូប​លេង ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​​​​ឲ្យ​ខ្លួន​ឯង​បាន relax ភ្លេច​អស់​កិច្ច​ការងារ​ស្មុគស្មាញ​មួយ​រយៈ​។

ចំពោះ​តម្លៃ​របស់​ BBQ បែប​ជប៉ុន​របស់​ផ្ទះ​លំហែ​នេះ គឺ​ចាប់​ពី​ 19$ ឈុត​តូច 45$ ​ឈុត​កណ្ដាល និង65$ ឈុត​ធំ។ រីឯតម្លៃនៃតង់គេង គឺមានតម្លៃចាប់ពី 15$ អាច​គេង​បាន​ពីរ​នាក់ ​ងាយ​ស្រួល​សម្រាប់​អ្នក​ទេសចរ​ណា​ដែល​ចង់​ចំណាយ​ពេល​លំហែ​ស្រូប​យក​ខ្យល់​អាកាស​ និង​បរិយាកាស​នៅ​ទីនោះ​តែ​ម្ដង៕

ទំនាក់ទំនង៖ 096 666 1718

ទីតាំង៖ ជើងភ្នំ១៥០០ ខេត្ត​ពោធិ៍សាត់

ផែនទី៖ https://goo.gl/maps/hKFw9qRSueJksiDP8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន