​Heineken® Silver រៀបចំកម្មវិធី KOL​ Party​ ដ៏ធំជាងគេបំផុតប្រចាំឆ្នាំជាមួយការពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ​

ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ផលិតផលស្រាបៀរ Heineken® Silver បាន​មកដល់ប្រទេសកម្ពុជា​ជាផ្លូវការ​កាលពីយប់ថ្ងៃអង្គារនេះ ដោយ​បាន​បង្ហាញខ្លួនតាមរយៈ​ការពញ្ញាក់អារម្មណ៍ដ៏កក្រើក​ ធ្វើឱ្យអាគារ Connexion (នៅទីក្រុងកោះពេជ្រ) ក្លាយជាកន្លែង​ជប់លៀង​ដ៏​សែន​ឡូយ និងប្រកបដោយបរិយាកាស​​សប្បាយរីករាយនៅក្នុងរាជធានី។ ស្រាបៀរ Heineken® កំណត់ស្តង់ដារថ្មីសម្រាប់ការដាក់លក់ផលិតផលជាមួយនឹងការចេញលក់ប្រកបដោយភាពនវានុវត្ដន៍ និងច្នៃប្រឌិត ដែលកំណត់ឡើងវិញពីរបៀបដែលម៉ាកយីហោថ្មីណែនាំផលិតផលថ្មី។

មុននឹងចាប់ផ្តើមកម្មវិធី អ្នកចូលរួមស្មាន​ថា​ជា​ការសម្ពោធផលិតផលថែរក្សាស្បែកដែលហៅថា ​”Heineken® Smootheriser” ប៉ុន្តែនេះគ្រាន់តែជា​ការ Prank ដែលត្រូវនឹង​​​ថ្ងៃ​ April Fools’ Day ទេ។ ភ្ញៀវកិត្តិយសសរុប​ប្រមាណជាង ៦០០នាក់ ក្នុងនោះរួមមានទាំងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (KOL) ល្បីៗដូចជា អ្នកនាង Sopheak Kosoma, លោក Rainnie Dara, កញ្ញា Stella, កញ្ញា Pich Votey, កញ្ញា Jane Dannie, កញ្ញា Dalina និងតារាជាច្រើនដួងផ្សេងទៀត បានមកជួបជុំគ្នា​ជាមួយនឹងការគិតថាជាការសម្ពោធ​ផលិតផលថែរក្សាស្បែក តែនៅទីបំផុត​ពួកគាត់ក៏បានជួបជាមួយផលិតផលដែលកាន់តែស្រាលស្រទន់ជាងការរំពឹងទុកទៅទៀត ដែលនោះគឺ​ជា​ការក្រេបរសជាតិ​ដំបូងបំផុត​នៃស្រាបៀរ​​ Heineken® Silver។

នៅទីតាំងកម្មវិធី អគារ Connexion  បានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត​ក្រោមការតុបតែងរំលេចដោយ​ពណ៌ប្រាក់ និង​ពន្លឺភ្លើងដ៏ចែងចាំង អមដោយបរិយាកាសដ៏សែនរំភើបញាប់ញ័រ ដែលបានធ្វើឱ្យកម្មវិធីនេះជាពេលវេលា​មួយដ៏សែនរីករាយ​មិនអាចបំភ្លេចបាន ជាពិសេសសម្រាប់ភ្ញៀវកិត្តិយសដែលបានចូលរួម។ យុទ្ធនាការ​ផលិតផលថែរក្សាស្បែក គឺ​ជា​សកម្មភាពមួយដែលជួយលាក់វត្តមាន​ដ៏គួរ​ឱ្យភ្ញាក់ផ្អើល​សម្រាប់​​ផលិតផលថ្មី នោះគឺ Heineken® Silver ដែលជាស្រាបៀរ​​ larger ផលិតឡើងនៅសីតុណ្ហភាព -១ អង្សាសេ ធ្វើឱ្យមានរសជាតិកាន់តែចាប់មាត់ ងាយស្រួលពិសា និងជាការផ្ដល់នូវបទពិសោធន៍មួយដ៏ស្រាលស្រទន់​ប្រៀបដូចជា​ផលិតផលបន្ទន់ស្បែកដែលទាំងអស់គ្នាបានទន្ទឹងរងចាំ។ ​

លោក ​Willem van den Wijngaart នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​ បាន​លើកឡើង​បន្ថែមថា៖ «​​ប្រជាជនកម្ពុជា​ចូលចិត្ត​អារម្មណ៍រំភើប និងភាព​ភ្ញាក់ផ្អើល ហើយ​​ Heineken® Silver គឺ​ផ្ដល់ជូន​នូវ​អារម្មណ៍ទាំងពីរនេះ​ជូនដល់អ្នកពិសា។ ជាមួយនឹងការ​សម្ពោធផលិតផល​នេះ យើងចង់ផ្តល់ជូនកម្មវិធី​មួយ​បែបពញ្ញាក់អារម្មណ៍ ធ្វើឱ្យមាន​ការចូលរួម និង​មានភាពសប្បាយរីករាយ គឺប្រៀបបីដូចជាស្រាបៀររបស់យើងផ្ទាល់តែម្ដង។ តាមរយៈ​ការ​បង្កើត​នូវ​ការ​បង្វែរអារម្មណ៍​បែបកំប្លែងៗ​ជាមួយ ​​Heineken® Smootheriser យើង​បាន​ប្រែក្លាយ​កម្មវិធីប្រកាស​បង្ហាញផលិតផល​ធម្មតា​​មួយ​ ឱ្យក្លាយទៅជា​បទពិសោធន៍គួរជាទីចងចាំ​មិនងាយបំភ្លេចបាន។ ​ស្រាបៀរ Heineken® Silver គឺផ្ដោត​ទៅលើ​ភាព​ស្រទន់ ហើយ​កម្មវិធីនេះ​គឺជា​វិធីដ៏សក្ដិសមឥតខ្ចោះ ​ដើម្បី​រំលេចឱ្យឃើញ​នូវភាពស្រទន់​គួរជាទី​ប្រាថ្នានេះ។ យើងខ្ញុំ​សង្ឃឹមថា​​អតិថិជន​ និងអ្នកប្រើប្រាស់នៅទូទាំង​ប្រទេស​កម្ពុជា​នឹង​បាន​សាកល្បង​ទទួល​បទពិសោធន៍​នេះផ្ទាល់ដោយខ្លួនឯង​នាពេលឆាប់ៗខាងមុខនេះ!»

នៅពេលនេះ អតិថិជន​អាច​រកជាវផលិតផលស្រាបៀរ Heineken® Silver ដែល​មាន​ភាពស្រទន់ជាអត្តសញ្ញាណ​របស់ផលិតផលនេះ នៅតាម​ផ្សារទំនើប​​ ម៉ាត និង​ក្លឹបរាត្រី​មួយចំនួន​នៅ​ក្នុង​ប្រទេសកម្ពុជា។ ស្រាបៀរដែល​ត្រូវបាន​ផលិតឡើង​ឱ្យ​មាន​ភាព​ចាប់មាត់ និង​ងាយស្រួលលេប តម្រូវសម្រាប់​មនុស្សជំនាន់ថ្មី កំពុងត្រួសត្រាយ​បែបបទថ្មី​នៃការរស់នៅរបស់យើង មិនថា​ជា​​ស្រាបៀរ ពិធីជប់លៀង ឬ​ផលិតផលថែរក្សាស្បែកក្ដី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *