ហាងកាហ្វេសហសម័យកំពុងស្រូបទាញអ្នកទេសចរ ចូលទៅដូចក្នុងព្រៃជ្រៅ

ហាង​កាហ្វេ​ដូច​នៅ​ក្នុង​ព្រៃ ដែល​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម​មួយ​រយៈ​មក​នេះ គឺ​មាន​ឈ្មោះ​ថា Chesda Coffee & Restaurant។ ភាព​ទាក់ទាញ​នៃ​ហាង​មួយ​នេះ គឺ​បរិវេណ​ធំ​ទូលាយ លើ​ផ្ទៃដី​យ៉ាង​ធំ ដើរ​ចូល​ទៅ​ដល់​ហើយ មាន​អារម្មណ៍​ដូច​នៅ​ក្នុង​ព្រៃ​ពិតៗ។

សម្រាប់​អ្នក​ទេសចរ​ដែល​ទៅ​លេង អាច​រក​ទិញ​សំបុត្រ​តម្លៃ ២ ដុល្លារ ដែល ២ ដុល្លារ​នោះ​ដូរ​ជាមួយ​ទឹក​ផឹក​បាន។ ក្រៅពីជាហាងកាហ្វេ Chesda Coffee & Restaurant ក៏អាចជួលថត Pre-Wedding និង​ត្រូវ​បើកក​ដំណើរការ​នា​ថ្ងៃ ១៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ បើ​ទោះជា​បើក​សម្ពោធ​ឆាប់​ៗ​មែន តែ​មិន​ទាន់​មាន​ផ្នែក​ម្ហូប​ឡើយ ទាល់តែ​ដល់​ខែ ១២ ទើប Chesda មាន​ទាំង​ម្ហូប​ខ្មែរ និង​បរទេស។

ចំណុច​ពិសេស​ដែល​មាន​ក្នុង​ហាង​នោះ គឺ​ទេសភាព​ដូច​ក្នុង​ព្រៃ​ជ្រៅ បូករួម​រុក្ខជាតិ​ខ្លះ មិន​អាច​រក​ទិញ​បាន​យក​មក​ដាំ​លម្អ​ឡើយ គឺ​ត្រូវ​ទៅ​រក​ពី​ក្នុង​ព្រៃ​មក ព្រម​ទាំង​ទឹកធ្លាក់ និង​មើល​ទៅ​មាន​អ័ព្ទ​ដោយសារ​ចំណាយ​ទឹក​ដែល​គេ​រៀប​ទុយយោ​ភ្ជាប់​នឹង​ដើម​ឈើ។ ទិដ្ឋភាព​ដែល​គួរឲ្យ​ចង់​ឃើញ​​បំផុត គឺ​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​ជះ​មក​ប៉ះ​នឹង​ស្លៀក​ឈើ អ្នក​ដែល​បាន​ទៅ​ដល់​ហើយ​លាន់​មាត់​សរសើរ​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ម្ចាស់​ហាង​គ្រប់​គ្នា។

អ្នក​ដែល​បាន​ទៅ​ដល់ កោត​សរសើរ​ដល់​ម្ចាស់​ហាង Chesda Coffee & Restaurant ដែល​រចនា​បែប​សហ​សម័យ ងាក​ទៅ​ជ្រុង​ណា​នៃ​ហាង​ពិតជា​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ស្រាយ រសាយ​អស់​ទុក​កង្វល់។ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ អាច​ទៅ​លេង​ខេត្ត​សៀមរាប និង​ហួស​ទៅ​លេង​ហាង​ថ្មី ដែល​កំពុង​ល្បី​នោះ​ទាំងអស់​គ្នា។

ភ្ញៀវ​ដែល​បាន​ទៅ​រួច​ហើយ និយាយ​ថា Chesda Coffee & Restaurant មិន​ខ្វះ​កន្លែង​ថតរូប​ឡើយ មិន​ថា​ក្នុង​ហាង ឬ​ក្រៅ​ហាង​ទេ សុទ្ធតែ​ប្រណីត ទាំង​បរិក្ខា និង​ទិដ្ឋភាព​ជុំវិញ​ហាង ស៊ី​គ្នា​ជាមួយ​អាកាស​ធាតុ​ត្រជាក់​ទៀត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *