តោះបបួលគ្នីគ្នាទៅបោះតង់មើលថ្ងៃលិច ស្រូបក្លិនសមុទ្រនៅកន្លែង​នេះ ទេសភាពស្អាតញាក់!

ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍ធម្មជាតិជាប់មាត់សមុទ្រដ៏មួយស្រស់ស្អាតមួយ អាចឲ្យអ្នកទេសចរបានសម្រាកលម្ហែកាយ ស្រូបក្លិនសមុទ្រ មានខ្យល់អាកាសបរិសុទ្ធ និងលាតសន្ធឹងលើផ្ទៃឆ្នេរប្រមាណ ៥០០ ម៉ែត្រអមជាមួយដើមដូងមាត់ឆ្នេរគួរឲ្យគយគន់។ ឆ្នេរអង្កោលមានទីតាំងស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។​

ដើម្បីទៅដល់ឆ្នេរដ៏ស្រស់ស្អាតមួយនេះ អ្នកទេសចរទាំងអស់ត្រូវធ្វើដំណើរប្រមាណ ២៥ នាទីក្នុងរយៈចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីទីរួមខេត្តកែប។ នៅតាមផ្លូវទៅទីនេះ អ្នកទេសចរនឹងទទួលបាននូវអារម្មណ៍លម្ហែកាយមួយបែបទៀតនោះគឺ ទេសភាពតាមដងផ្លូវ។ នៅតាមបណ្ដោយដងផ្លូវឆ្ពោះទៅកាន់ឆ្នេរអង្កោលពោរពេញទៅដោយធម្មជាតិ ព្រៃព្រឹក្សាស្រស់ត្រកាល តំបន់ព្រៃកោងកាង និងព្រៃលិចទឹក ដែលជាជម្រកមច្ឆាជាតិ​ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។

នៅពេលអ្នកទេសចរបានធ្វើដំណើរទៅដល់រមណីយដ្ឋានឆ្នេរអង្កោល ហើយ អារម្មណ៍រំភើប និងអារម្មណ៍សប្បាយរីករាយចាប់ផ្ដើមកើតឡើងជាថ្មីម្ដងទៀត។ ជាទូទៅនៅទីនេះអ្នកទេសចរអាចធ្វើការជួលតង់សម្រាប់គេង និងសម្រាកលម្ហែពីរមណីដ្ឋានទៅតាមចំនួនមនុស្ស ឬសមាកជិកក្រុមដែលរួមដំណើរកម្សាន្ត។ មិនបង្អង់យូរបន្ទាប់ពីបានរៀបអីវ៉ាន់រួចស្រេចហើយ អ្នកទេសចរទាំងឡាយចាប់ផ្ដើមបង្កើតសកម្មភាពកម្សាន្តរៀងៗខ្លួនទៅតាមចំណង់ចំណូលចិត្ត ដោយអ្នកខ្លះនាំគ្នារត់លេងតាមមាត់ឆ្នេរ ថតរូបលេង និងលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ។ បន្ទាប់ពីរត់លេងហត់ហើយក៏ជាពេលដែលព្រះអាទិត្យជិតអស្តង្គត មនុស្សម្នាក់ភាគច្រើនចូលចិត្តអង្គុយលម្ហែត្រៀបត្រារង់ចាំមើលថ្ងៃលិចសន្សឹមៗនៅមាត់ឆ្នេរ រួចបបួលគ្នាថតរូបលេងជាមួយថ្ងៃលិចដែលចាំងពន្លឺចូលទៅក្នុងទឹកសមុទ្រទុកជាអានុស្សាវរីយ៍នៅថ្ងៃក្រោយ។

នៅពេលដែលព្រះអាទិត្យចាប់ផ្ដើមអស្តង្គតទៅហើយ អ្នកទេសចរចាប់ផ្ដើមបង្កាត់ភ្លើងអាំងសាច់ អាំង BBQ និងពិសារអាហាររួមគ្នាជាក្រុមៗរៀងៗខ្លួន ដើម្បីបង្កើតពេលការចង់ចាំល្អៗជាមួយគ្នាដោយនិយាយរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមក ផឹក cocktail និង beer ត្រជាក់ៗ លុះយប់ជ្រៅកាលណាអ្នកទេសចរចាប់ផ្ដើមចូលគេងក្នុងតង់រៀងៗខ្លួន។ នៅពេលព្រឹកព្រលឹម គឺជាពេលវេលាមួយដ៏ល្អ ដែលអ្នកទេសចរគ្រប់រូប មិនគួរមើលរំលងក្នុងពេលដែលព្រះអាទិត្យចាប់ផ្ដើមរះឡើងវិញ រួចហើយ​ក៏ដល់​ពេល​ចាប់ផ្ដើមទទួលទានអាហារពេលព្រឹក បន្តាប់​មក​ធ្វើសកម្មភាពកម្សាន្តជាច្រើនទៀតនៅលើទឹកដីឆ្នេរអង្កោលនេះ៕

ទំនាក់ទំនង៖ 012428427/016428427

ទីតាំង៖ https://goo.gl/maps/KErqDuGh2N7vSar78



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ