កំណត់ត្រាពិភពលោកថ្មីរបស់កម្ពុជា ជាឱកាសមាសបង្ហាញពីកេរ្តិ៍ឈ្មោះ កិត្យានុភាពជាតិ ឱ្យល្បីសុះសាយពាសពេញសកលលោក

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃ ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia បាននាំមកនូវការបំបែកកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ជាផ្លូវការ តាមរយៈការដាក់តាំងបង្ហាញរថយន្តទំនើបច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត។

ការបំបែកកំណត់ត្រាពិភពលោកនេះ គឺជាសារមួយពាំនាំ និងបង្ហាញឱ្យពិភពលោកបានស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ សង្គមខ្មែរដ៏រុងរឿង និងបង្ហាញថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព មានការអភិវឌ្ឍ ធានាបាននូវសន្តិសុខ សុវត្ថិភាព ចីរភាព និងភាពកក់ក្តៅជូនទេសចរគ្រប់រូបដែលអញ្ជើញមកទស្សនា។

កំណត់ត្រាប្រវត្តិសាស្ត្រនេះ គឺជាឱកាសមាសដើម្បីបង្ហាញពីកិត្យានុភាព និងកេរ្តិ៍ឈ្មោះកម្ពុជា ឱ្យល្បីសុះសាយពាសពេញសកលលោក តាមរយៈការផ្សព្វផ្សាយពីសំណាក់កំពូលតារាអន្តរជាតិល្បីៗ អតីតកីឡាករ កីឡាករ YouTubers និងជនមានឥទ្ធិពលលជាច្រើនរូប មកពីជាង ៤០ប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នេះ ដោយមានអ្នកចូលទស្សនារាប់ពាន់លានដងទៅលើ រូបភាព និងវីដេអូនៃសកម្មភាពរបស់ពួកគេ ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានា។

ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាជនកម្ពុជា ម្ចាស់រថយន្ត និងក្រុមអ្នកស្រលាញ់រថយន្ត Supercars និងថ្នាក់ដឹកនាំជាច្រើន ហើយក៏មានការចូលរួមពីម្ចាស់រថយន្ត Sport Cars, Supercars និង Luxury Cars ក្នុងស្រុកសរុបប្រហែល ៣០០គ្រឿង និងការចូលរួមពី Gumball 3000 Rally ចំនួន ១៥០គ្រឿង។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមគោលបំណងធំៗចំនួន៤ រួមមាន៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

សូមរំលឹកថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នេះ ផ្ដួចផ្ដើមរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ​ សូកេន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ក្រោមការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ និងខេត្ត សៀមរាប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *