ចង់ដើរលេងបែបស្វីតៗជាមួយមនុស្សពិសេសនៅកំពត សាកពិចារណាកន្លែងនេះបាន!

ដើម្បីរក្សាចំណងស្នេហារវាងមនុស្សពីរនាក់ឲ្យកាន់តែមានទំនាក់ទំនងល្អជាមួយគ្នា ភាគីទាំងពីរគួរតែចំណាយពេលវេលាជាមួយគ្នាឲ្យបានច្រើន បើទោះបីជារវល់យ៉ាងណាក៏គួរតែឆ្លៀតរកពេលខ្លះ ដើម្បីធ្វើដំណើរកម្សាន្តជាមួយគ្នា។ ដោយឡែកសម្រាប់ប្រិយមិត្តដែលកំពុងតែស្វែងរកកន្លែងដើរលេងនៅក្នុងខេត្តកំពត AMS សូមណែនាំកន្លែងលម្ហែមួយដែលមានទីតាំងស្ថិតនៅជាប់មាត់ព្រែកកំពត។

«លម្ហើយកំពត» គឺជាកន្លែងកម្សាន្តបែបទេសចរណ៍ធម្មជាតិមួយដែលអ្នកទេសចរទាំងអស់អាចស្នាក់នៅក្នុងផ្ទះលម្ហែដ៏ស្រស់ស្អាត ផ្សារភ្ជាប់ជាមួយធនធានធម្មជាតិគួរឲ្យគយគន់ និងមានទីតាំងស្ថិតនៅលើទឹកដីក្រុងកំពត។ សម្រាប់អ្នកទេសចរដែលកំពុងតែស្វែងរកកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យ មានទេសភាពស្អាត អាចស្នាក់នៅជាលក្ខណៈគូរស្នេហ៍ គ្រួសារ ឬមិត្តរួមការងារ លម្ហើយកំពត គឺជាកន្លែងមួយដែលអ្នកគួរតែសាកល្បង។

នៅពីមុខបឹងហ្កាឡូមួយនេះ គេសង្កេតឃើញមានដងព្រែកធម្មជាតិមួយ និងមានទេសភាពភ្នំបូកគោស្ថិតនៅចំពីមុខបង្កើតបានជាផ្ទាំងគំនូរមួយយ៉ាងស្រស់ស្អាត។ នាពេលព្រឹកអ្នកទេសចរអាចក្រោកពីព្រលឹមដើម្បីបានមើលព្រះអាទិត្យរះចាំងចូលទឹក ហើយបន្ទាប់មកអ្នកទេសចរអាចពិសារអាហារពេលព្រឹកដើម្បីធ្វើដំណើរកម្សាន្តបន្តទៅមើលទេសភាពតាមមាត់ព្រែកតាមរយៈទូកទេសចរណ៍ដោយមិនគិតថ្លៃ។ នាពេលល្ងាចអ្នកទេសចរអាចំណាយពេលសម្រាកលម្ហែតិចតួចដើម្បីអង្គុយមើលព្រះអាទិត្យលិចសន្សឹមៗ ផឹក Cocktail អមជាមួយជំនោរខ្យល់ដ៏ត្រជាក់ធ្លាក់មកប៉ះរាងកាយបង្កើតបានជាបរិយាកាសមួយយ៉ាងស្ងប់ស្ងាត់ និងrelax។

អ្វីដែលពិសេស បើអ្នកបានរួមដំណើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់នៅកន្លែងនេះ អ្នកទាំងពីរនឹងទទួលបាននូវបទពិសោធន៍ថ្មីមួយនៃដំណោះកម្សាន្ត និងថែមទាំងបានសាងអនុស្សាវរីយល្អៗជាមួយគ្នាច្រើនរាប់មិនអស់ជាមួយសេវាកម្មរបស់ លម្ហើយកំពត ដែលផ្ដល់ឲ្យដូចជា អាហារឆ្ងាញ់ៗ កន្លែងថតរូបស្អាត ទូកទេសចរណ៍តាមមាត់ឆ្នេរ ផ្ទះស្នាក់នៅផាសុកភាព ជិះទូកកាយ៉ាក និងសកម្មភាពមានន័យជាច្រើនទៀត។ គួរបញ្ជាក់ថា លម្ហើយកំពត ក៏ជាកន្លែងលម្លែកាយដ៏ល្អមួយសម្រាប់ដំណើរកម្សាន្តគ្រួសារ មិត្តភ័ក្កិ ឬក្រុមការងារ៕

រូបថត៖ ប្រភពលម្លើយកំពត & SABOU media

ទំនាក់ទំនង៖ 012 561 157

ទីតាំង៖ https://goo.gl/maps/9XwcwCUNterHUPX88



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ