អាជ្ញាធរបកស្រាយហើយ រឿងក្មេងស្រីអាយុ ១០ឆ្នាំ ខំហាត់របាំ ៦ខែ ទៅរាំនៅអង្គរ ត្រូវលុបវីដេអូចេញវិញ

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងជជែកវែកញែកព្រោងព្រាតបន្ទាប់ពីទំព័រហ្វេសប៊ុកផេក មួយឈ្មោះថា បាយ័នយូនីគ-Bayon Unique Adventure បានបង្ហោះព័ត៌មានជុំវិញករណីកុមារីម្នាក់ អាយុ ១០ឆ្នាំ ស្លៀកឈុតបុរាណ រាំរបាំនៅប្រាសាទអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរាស្នើសុំឱ្យលុបវិញ ព្រោះមិនមានការស្នើសុំអនុញ្ញាតថតជាមុន។

ទំព័រហ្វេសប៊ុកផេកខាងលើបានរៀបរាប់ថា៖ «ក្មួយស្រីយ៉ាយ៉ា(អាយុ១០ឆ្នាំ) គ្រងឈុតប្រពៃណីខ្មែនៅអង្គរវត្តពិតជាស្អាតណាស់ តែគួរឱ្យស្តាយ វីដីអូ (រយៈពេលប្រហែល15 វិនាទី) ដែលក្មួយបញ្ចេញកាយវិការរាំរបាំជូនពរដែលក្មួយបានរៀននៅសាលាអន្តរជាតិបាន ៦ខែ (១អាទិត្យម្តង) ត្រូវបានមន្រ្តីអាជ្ញាធរអប្សារាប្រាប់ថាខុសច្បាប់ដោយមិនបានសុំច្បាប់មុន ហើយទាមទារឱ្យខ្ញុំលុបចេញ និងមិនឱ្យបង្ហោះជាសាធារណៈដាច់ខាត»។

ជុំវិញការលើកឡើងខាងលើនេះ ដើម្បីបញ្ជាក់ឱ្យច្បាស់ថារឿងហេតុបែបណានោះ AMS-Infotainment បានទំនាក់ទំនងទៅកាន់ លោក ឡុង កុសល ដែលជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរាដើម្បីបំភ្លឺ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៣នេះ។ ក្នុងនោះអ្នកនាំពាក្យរូបនេះបានបកស្រាយថា ជាទូទៅ ជាគោលការណ៍រាល់ការស្នើសុំក្នុងការថត គឺអាជ្ញាធរមានការយកចិត្តទុកដាក់ណាស់ រាល់ទម្រង់នៃការថត នៃការសម្ដែងនោះ។ ដូចនេះរាល់ការថតទុកជាអនុស្សាវរីយ៍ក្ដី ជាវីដេអូផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ក្ដី ដែលមានការប្រើប្រាស់សំលៀកបំពាក់ គឺចាំបាច់ណាស់តម្រូវឱ្យអ្នកជំនាញនៃក្រសួងវប្បធម៌ ផ្ដល់នូវការវាយតម្លៃ ទៅលើសំលៀកបំពាក់ និងទម្រង់សិល្បៈទាំងនោះ ព្រោះបារម្ភខ្លាចមានបញ្ហា ឬ ខុសដោយប្រការណាមួយនោះ នឹងរងការវាយប្រហារ ការស្ដីបន្ទោស ពីសាធារណជន។

អ្នកនាំពាក្យខាងលើបញ្ជាក់ទៀតថា ដោយបង្កាកុំ​ឱ្យមានបញ្ហាដូចរៀបរាប់ខាងលើ ទើបតម្រូវឱ្យមានការស្នើសុំជាមុន សូម្បីតែម្ចាស់ផេកខាងលើក៏បានសរសេរដែរថា ខ្លួនមិនបានស្នើជាមុននោះទេ ហើយក៏បានដឹងរួចមកហើយថា ត្រូវស្នើសុំអនុញ្ញាតជាមុន។ ដូចនេះគួរចូលរួមជាមួយអាជ្ញាធរថានៅទីកន្លែងណាមួយក៏ដោយក៏មានការគ្រប់គ្រង ការរៀបចំ ការត្រួតពិនិត្យ និងមានការទទួលខុសត្រូវ។ លោកសួរទៅវិញថា៖ «ដូច្នេះតើក្នុងនាមជាពលរដ្ឋមួយរូប អ្វីៗយើងចង់ធ្វើស្រេចតែចិត្ត ? ឬត្រូវស្វែងរកការចូលរួមដើម្បីធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋល្អ និងមួយវិញទៀតដើម្បីឱ្យអ្នកដែលបំពេញការងារជូននោះ ជៀសផុតពីការស្ដីបន្ទោសផ្សេងៗ»។

ដូច្នេះសរុបមកវិញអាជ្ញាធរនៅទីនោះ គ្រាន់តែបំពេញតួនាទីភារកិច្ចរបស់ពួកគាត់ប៉ុណ្ណោះ។ ត្រូវសួរទៅវិញថា តើពលរដ្ឋបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនហើយឬនៅ? ជាសំណូមពរសូមឱ្យម្នាក់ៗបំពេញតួនាភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនកុំឱ្យការខកខានការបំពេញតួនាទីរបស់ខ្លួន ហើយមកក្លាយជាបន្ទុករបស់អ្នកដទៃ។ អ្នកនាំពាក្យអាជ្ញាធរជាតិធអប្សរាបន្ថែម៕

 

 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ