ចង់​សាក​ទេ? បទពិសោធន៍មុជទឹក​ទស្សនា​ទស្សនីយភាព​បាត​សមុទ្រ​កម្ពុជា​ដ៏ស្រស់ស្អាត ​

ការ​មុជ​ទឹក​កម្សាន្ត​នា​បាត​សមុទ្រ ឬ​ទេសចរណ៍​បាត​សមុទ្រ​គឺ​ជា​ការ​កម្សាន្ត​មួយ​ប្រភេទ​ដែល​នឹង​​នាំ​ទេសចរ​ទៅ​ដល់​ផ្ទាំង​ទស្សនីយភាព​​នៃ​ជីវចម្រុះ​ស្រស់​ស្អាត​នៅ​ក្រោម​ទឹក​ដែល​ទេសចរ​ពុំ​ធ្លាប់​បាន​ឃើញ។ ការកម្សាន្ត​ប្រភេទនេះ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ប្រទេស​លោក​ខាង​លិច រួម​ទាំង​ប្រទេស​ជិតខាង​យើង​ផង​ដែរ។ ហើយ​សម្រាប់​​សក្ដានុពល​ទេសចរណ៍​បាត​សមុទ្រ​កម្ពុជា ក៏​ចាប់​ផ្ដើម​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទេសចរ​អន្តជាតិ​ផង​ដែរ ដោយ​សារ​តែ​ជីវៈ​ចម្រុះ ផ្កា​ថ្ម​ទន់ និង​រឹង រួម​ទាំង​ត្រី​សមុទ្រ​ច្រើន​ប្រភេទ​របស់​កម្ពុជា។

ម្យ៉ាង​សេវាកម្ម​នាំ​ទេសចរ​មុជ​ទឹក​បាត​សមុទ្រ​នេះ​នៅ​កម្ពុជា​ក៏​មាន​ស្តង់ដារ​គ្រប់​គ្រាន់​ដែល​ទេសចរ​ជាតិ​ និង​អន្តជាតិ​អាច​កម្សាន្ត​ដោយ​ឥត​កង្វល់។ បើ​តាម​អ្នក​ជំនាញ​មុជ​ទឹក​មួយ​រូប​របស់​ក្រុមហ៊ុន​នាំ​ភ្ញៀវ​ទេសចរ​មុជទឹក​បាត​សមុទ្រ​ Khmer Dive Group ​បាន​ប្រាប់​ AMS Infotainment ថា​ទេសចរ​ដែល​ចង់​កម្សាន្ត​នា​បាត​សមុទ្រ​តម្រូវ​ឲ្យ​មាន​សញ្ញាប័ត្រ​មុជទឹក​ជា​មុន តែ​ក៏​មាន​វគ្គ​សម្រាប់​អ្នក​គ្មាន​បទ​ពិសោធន៍​សោះ​ផង​ដែរ។

លោក​ថា «ទេសចរ​ដែល​ចង់​មុជ​ទឹក​ទស្សនា​បាត​សមុទ្រ​ជម្រៅ​ជ្រៅ​តម្រូវ​ឲ្យ​មាន​សញ្ញាប័ត្រ​មួយ​ដែល​គេ​ហៅ​ថា​ Open Water ចំណែក​អ្នក​គ្មាន​បទ​ពិសោធន៍​សោះ​ត្រូវ​ចូល​រៀន​វគ្គ​ដំបូង​ជា​មុន​ដែល​គេ​ហៅ​ថា​ Dry Diving ដែល​ជា​ការ​បំពាក់បំប៉ន​ស្វែង​យល់​ពី​ឧបករណ៍​ និង​យល់​ពី​ការ​ជ្រមុជ​ទឹក​ត្រឹម​ជម្រៅ​ ៥មែត្រ»។

លោក​បន្ត​ថា​ សម្រាប់​ការ​បង្រៀន​របស់​ Khmer Dive Group កម្រិត​អាជ្ញាប័ណ្ណ Open Water មាន​តម្លៃ​ ៤០០ដុល្លារ និង​​ត្រូវ​ចំណាយ​ពេល​ ៤ ​ថ្ងៃ តាម​ស្តង់ដារ​ក្នុង​ការ​សិក្សា​ដែល​ថ្ងៃ​ទី១ ជា​ការ​រៀន​ទ្រឹស្ដី ថ្ងៃ​ទី២ ជា​ការ​អនុវត្ត​ទឹក​រាក់​ ហើយ​ថ្ងៃ​ទី៣ និង​ទី៤ ជា​ការ​ចុះ​មុជទឹក​ជ្រៅ​ដែល​មាន​ជម្រៅ​ចាប់​ពី​ ១៨​ម៉ែត្រ​ឡើង​លើ។

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ «ក្រោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​មុជ​ទឹក​ហើយ​ចង់​ Diving ទេសចរ​នឹង​ទទួល​បាន​ការ​រៀបចំ​ឧបករណ៍​មុជទឹក​ជូន​ ព្រម​ទាំង​អាច​ជ្រើស​រើស​ទីតាំង​ដែល​ខ្លួន​ចង់​ទស្សនា​បាត​សមុទ្រ​ដោយ​ខ្លួន​ឯង​ដូច​ជា​តាម​បណ្ដា​កោះ​ណា​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ ឬ​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន​នាំ​ទេសចរ​កម្សាន្ត​បាត​សមុទ្រ​មួយ​នេះ»។

ត្បិត​ថា​ការ​កម្សាន្ត​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ​បន្តិច​ក្ដី តែ​ការ​ចំណាយ​តែ​ម្ដង​ ទេសចរ​នឹង​ទទួល​បាន​ការ​កម្សាន្ត​ដែល​ប្លែក បាន​យល់​ពី​ជីវចម្រុះ​បាត​សមុទ្រ​ សម្បត្តិ​ធម្មជាតិ និង​ថែម​ទាំង​បាន​រួម​ចំណែក​ថែរក្សា​បរិស្ថាន​ដែន​សមុទ្រ​ប្រទេស​ខ្លួន​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ​អ្នក​ជំនាញ​មុជ​ទឹក​របស់​ Khmer Dive Group បាន​ឲ្យ​ដឹង​ថា​ «ភ្ញៀវដែលភាគច្រើនជាភ្ញៀវបរទេស​​បាន​ត្រលប់​មក​ច្រើន​វិញ​បណ្ដើរ​ៗមួយ​រយៈ​ចុង​ក្រោយ​នេះ តែ​ទោះ​យ៉ាង​ណា​ក៏​មិន​ច្រើន​ដូច​កាល​មុន​ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូវីត១៩ ដែរ»។ ហេតុនេះ​លោក​ក៏​​អំពាវនាវ​ទៅ​ដល់​ភ្ញៀវ​ជាតិ និង​អន្តជាតិ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​មាន​ដែន​សមុទ្រ​ដែល​ស្រស់​ស្អាត និង​ពោរពេញ​ទៅ​ដោយ​ជីវចម្រុះ​ដែល​ទេសចរ​គួរ​សាក​ល្បងការកម្សាន្ត​បែប​នេះ។

សម្រាប់​ទេសចរ​ដែល​ចង់​រៀន និង​ស្វែង​យល់​បន្ថែម​ពី​ការ​មុជទឹក​នៅ​បាត​សមុទ្រ​កម្ពុជា​អាច​ទាក់ទង​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ Khmer Dive Group៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ