ព្រឺសម្បុរ! លុយរៀលខ្មែរក្រដាស ១០០ ត្រូវប្រជាជននៅប្រទេសថៃសន្សំទុក ព្រោះគេមានជំនឿបែបនេះ

រូបិយប័ណ្ណរបស់ប្រទេសកម្ពុជា ក្រដាសប្រាក់ ១០០រៀលខ្មែរ ត្រូវបានប្រជាជននៅប្រទេសថៃ ផ្ដល់តម្លៃខ្លាំង រហូតសន្សំទុក ព្រោះគេមានជំនឿមួយទាក់ទងនឹងលុយរៀលខ្មែរ។

បើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា អ្នកនៅប្រទេសថៃ បានសន្សំលុយរៀលខ្មែរ ក្រដាស ១០០រៀលព្រោះគេជឿថាលុយមានអាថាន់ ដោយលើរូបលុយខ្មែនេះ មានទាំងរូបសង្ឃ( រូបព្រះបរមរតនកោដ្ឋ ) មានទាំងរូបព្រះពុទ្ធ។

កន្លងមកចំពោះប្រជាជនខ្មែរក៏មិនបានដឹងអំពីជំនឿមួយនេះដែរ គ្រាន់តែដឹងថា ជាក្រដាសប្រាក់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីដោះដូរទំនិញផ្សេងៗ។ បែរជានៅប្រទេសថៃគេគោរព និងផ្ដល់តម្លៃដល់ថ្នាក់នេះ។ រឿងនេះដែរក៏បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលផងដែរ។

តាមប្រភពពី គេហទំព័រ លុយខ្ញុំ-My Money ឱ្យដឹងថា រូបិណ្ណប័ណ្ណប្រាក់រៀលកម្ពុជា ក្រៅពីជានិមិត្តសញ្ញា និង អត្តសញ្ញាណពិសេសដល់ជាតិក៏ជាឧបករណ៍ប្រើប្រាស់ក្នុងការដោះដូរទំនិញ និង សេវាក្នុងទីផ្សារផងដែរ យ៉ាងណាមិញប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនលើកច្រើនសារធ្វើអោយសេដ្ឋកិច្ចកម្ពុជាត្រលប់ទៅរកចំនុចសូន្យ ការបាត់បង់ជំនឿទៅលើរូបិយប័ណ្ណជាតិក៏កើតមានឡើង សកម្មភាពសេដ្ឋកិច្ចសំខាន់ៗត្រូវបានជំនួសដោយរូបិយវត្ថុបរទេស ។ បច្ចុប្បន្នធនាគារជាតិព្យាយាមកាត់បន្ថយឥទ្ធិពលលុយដុល្លាក្នុងពេលមានវិបត្តិសកលដោយសារកូវីដ១៩ ជាលទ្ធផលមានការប្រើប្រាស់លុយរៀលច្រើនជាងមុនក្នុងទីផ្សារ ដូច្នេះយើងគួរតែចូលរួមកាត់បន្ថយការប្រើប្រាស់រូបិយវត្ថុបរទេស និង ងាកមកប្រើប្រាស់រូបិយប័ណ្ណជាតិ លុយរៀលខ្មែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល



Leave a Reply

Your email address will not be published.Required fields are marked *