យាត្រា០២ វិលត្រឡប់មកវិញជាមួយនឹងអ្វីកាន់តែថ្មី ក្នុងឆ្នាំ២០២១

ក្រុមឡាឈូក (La Chhouk Recycled and Creative Fashion) នឹងវិលត្រឡប់មកជាថ្មីម្ដងទៀតជាមួយនឹងកម្មវិធីដើរម៉ូតកែច្នៃឡើងវិញទ្រង់ទ្រាយធំប្រចាំឆ្នាំឈ្មោះ “យាត្រា០២” ដែលនឹងប្រារព្ធឡើងនៅHayatt Regency Phnom Penh នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ជាមួយនឹង Concepts ថ្មីប្រចាំឆ្នាំ។

La Chhouk Recycled and Creative Fashion

អ្នកបង្ហាញម៉ូតចំនួនច្រើនជាងមុនរហូតដល់ ៤៦នាក់ រួមមានក្រុមអ្នកស្រឡាញ់ភេ​ទដូចគ្នា LGBTQr, Dag Queen នឹងបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់កែច្នៃពីប្លាស្ទិក បាវ និងកាកសំណល់មិនរលាយដទៃទៀត ចំនួនជាង៤០ឈុត​ នៅក្នុងកម្មវិធី “យាត្រា០២” ខាងមុខនេះ។  ក្រៅពីនេះ ក៏មានការតាំងពិព័រណ៍គំនូរឌីជីថល រូបថត ផលិតផលផ្សេងៗពីសិល្បករយើងផងដែរ។

ការដើរម៉ូតសម្លៀកបំពាក់នេះគឺផ្តោតសំខាន់លើប្រធានបទចំនួន៤គឺ Khmer Art, Ready to wear, Avant Garde និង​ Colour។ ប៉ុន្តែអ្វីដែលប្លែកនិងលេចធ្លោក្នុងឆ្នាំនេះនោះគឺការនាំយកផ្ទាំងទស្សនីយភាព “សិល្បៈសៀកខ្មែរបុរាណ” មកបង្ហាញនៅលើឆាកបង្ហាញម៉ូតរបស់ខ្លួន។

La Chhouk

លោក​​ អ៊ិត សុវណ្ណារាជ ស្ថាបនិករបស់ក្រុមឡាឈូក បានពន្យល់ពីហេតុផលនៃការជ្រើសរើស concept នេះថា៖

“សៀកខ្មែរ គឺជាគំនិតថ្មីដែលយើងអាចយកមកដាក់កបញ្ចូលជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់កែច្នៃក្នុងឆ្នាំនេះ ដើម្បីបង្កើតជាចំណីអារម្មណ៍មួយដ៏ប្លែកជូនទស្សនិកជនទាំងអស់គ្នា ឲ្យស្គាល់ ពីភាពលេចធ្លោនៃសិល្បៈ មួយដែលគេមិនសូវបានផ្ដល់ចំណាប់អារម្មណ៍លើ។”

កម្មវិធីបង្ហាញម៉ូត “យាត្រា០២” របស់ក្រុមឡាឈូក ត្រូវបានបង្កើតឡើងជាមួយគោលបំណងសំខាន់ធំៗចំនួន​៤ រួមមាន៖​  ការបង្កើនការយល់ដឹងដល់ប្រជាជនខ្មែរស្ដីពីការថែរក្សាបរិស្ថានតាមរយៈការទុកដាក់ និងការកែច្នៃសម្រាម ការលើកកម្ពស់វិស័យបង្ហាញម៉ូត ការផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ខ្មែរ នៅលើឆាកអន្តរជាតិ​ ជាពិសេសគឺការគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) ក្នុងប្រទេសកម្ពុជាផងដែរ។

ចំនែកឯថវិកានៅក្នុងឆ្នាំនេះ ក្រុមឡាឈូក នឹងយកទៅឧបត្ថម្ភការជីកអណ្ដូងទឹកនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយដល់ប្រជាជនក្នុងតំបន់ដែលជួបប្រទះការខ្វះខាតទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង។

ឡាឈូក
ឡាឈូក
ឡាឈូក

ការរីករាលដាលនៃជម្ងឺកូវីដ១៩ បង្ករជាបញ្ហាលំបាកមួយចំនួនដល់ក្រុមឡាឈូក។ ប៉ុន្តែស្ថាបនិកវ័យក្មេងរូបនេះបានលើកឡើងថា៖

“យើងបានរៀបចំអនុវត្តវិធានការការពារជម្ងឺកូវីដ១៩ដល់ភ្ញៀវដែលនឹងចូលរួម។  ទោះបីជាលំបាកច្រើនជាងឆ្នាំមុនក្តី ទឹកចិត្តស្រឡាញ់ និងការគាំទ្រពីសំណាក់សាធារណៈជនជាកម្លាំងចិត្តឱ្យពួកយើងបន្តរៀបចំកម្មវិធីនេះឡើង។ ពួកយើងបានត្រៀមខ្លួនរួចរាល់ និងបេ្ដជ្ញាចិត្តថានឹងធ្វើ​ឱ្យយាត្រាកាន់តែអស្ចារ្យជាងឆ្នាំមុនទៀត”

គួររំលឹកផងដែរថាកាលពីឆ្នាំ២០២០ កម្មវិធីយាត្រារបស់ក្រុមឡាឈូកបានធ្វើឡើងនៅ The Factory Phnom Penh និងទទួលបានជោគជ័យយ៉ាងធំ ដោយមានអ្នកចូលរួមផ្ទាល់រហូតដល់ជាង ៤០០ នាក់ឯណោះ។

លោកក៏រំពឹងផងដែរថាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ឬអង្គការនានានឹងចូលរួមឧបត្ថម្ត ឬសហការជាមួយយាត្រា០២ ដើម្បីឱ្យកម្មវិធីដំណើរការទៅមុខដោយរលូន។ “យើងធ្វើនេះមិនមែនដើម្បីតែប្រយោជន៍ក្រុមឡាឈូកនោះទេ យើងធ្វើដើម្បីប្រយោជន៍រួម ជាពិសសេសយើងចង់លើកទឹកចិត្តឱ្យយុវជនខ្មែរដែលមានគំនិតបង្កើតថ្មីកុំបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួនបើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ”។

លោកបានបន្តថា៖ យើងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមទស្សនា និងគាំទ្រកម្មវិធីយាត្រា០២របស់យើងក្នុងឆ្នាំនេះឱ្យបានច្រើនកុះករ។

ឡាឈូក

គួរបញ្ជាក់ផងដែរថា ឡាឈូកជាក្រុមបង្កើតឡើងពីនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១៤ និងធ្លាប់មានវត្តមានបង្ហាញម៉ូតនៅកម្មវិធីធំៗដូចជាអង្គរសង្ក្រាន (២០១៧-២០១៨) កម្មវីធីអបអរខួបសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (២០១៤-២០១៨) និងកម្មវិធីធំៗជាច្រើនទៀត។

សម្រាប់ព័ត៍មានបន្ថែម ឬទំនាក់ទំនងបរិច្ចាគឧបត្ថម្ភទៅលោកអ៊ិត សុវណ្ណារាជ ស្ថាបនិកក្រុមឡាឈូក និងអ្នកសម្របសម្រួលកម្មវិធី «យាត្រា០២» តាមទូរស័ព្ទលេខ (+855) 10 918 485 អុីម៉ែល lachhouk.yeatraa@gmail.com ឬទំព័រហ្វេសបុក La CHHOUK Recycled & Creative Fashion។

អត្ថបទ៖​​​ ផ្ដល់ដោយ La CHHOUK Recycled & Creative Fashion



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម