ជោគវាសនាតារាល្បីៗ កូរ៉េក្រោយបែកធ្លាយរឿងអាស្រូវ ម្នាក់ៗដុនដាបខ្លាំង

អាច​និយាយបាន​ថានៅ​ពេលកំពុងល្បី នរណាក៏ស្រឡាញ់គាំទ្រ ទទួលបានពាក្យកោតសរសើរគ្រប់ពេលវេលា និងទីកន្លែង។ បើក្រឡេកមកមើលជីវិតគឺល្អ​ប្រសើរ បានកាន់ស្បតពាណិជ្ជកម្មធំៗ ក្លាយ​ជាអ្នក​តំណាង​ប្រ៊េននានាជាដើម​។ យ៉ាងណាមិញ ហ៊ានតែប្រហែសមាន​រឿងអាស្រូវវិញច្បាស់ជាចប់មិនខាន បើស្រាលត្រឹមបាត់មុខមួយរយៈពីសិល្បៈ  បើធ្ងន់ឈានដល់គ្រប់ ប្រ៊េន ផ្ដាច់កុងត្រា អ្នកគាំទ្រខឹងឈប់មើលមុខឈរជើងលែងជាប់តែម្ដង ចុងក្រោយអស់ជម្រើសដើរចេញពីសិល្បៈដោយខ្លួនឯងក៏មានដែរ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយមកនេះ គេក៏សង្កេតឃើញមាន​តារាសម្ដែង ចម្រៀងល្បីៗ នៅប្រទស កូរ៉េ ច្រើនគួរសមមាន​រឿង​អាស្រូវជាហូរហែរបន្ដកន្ទុយគ្នាឥតដាច់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្តមិនស្ទើរចំពោះនឹងទង្វើរបស់ពួកគេ។ តែ​ក៏នៅមានអ្នកគាំទ្រមួយចំនួននៅតែបន្ដគាំទ្រ ដោយពួកគេលើកហេតុផលផ្សេងៗ គ្នាថា រឿងឯកជន និងរឿងការងារមិនទាក់ទងគ្នា ថ្វីបើពួកគេធ្វើខុស ប៉ុន្ដែនៅពេលពួកគេសម្ដែង ឬច្រៀង ពួកគេពិតជាគោរពការងាររបស់ខ្លួនបានល្អ។

តោះមកមើលពីជីវិតរបស់តារាកូរ៉េល្បីៗ ក្រោយមានធ្លោយបែករឿងអាស្រូវ៖

១ Kim Seonho

បន្ទាប់ពីបញ្ចេញទេពកោសល្យ និងការសម្ដែងដ៏ល្អក្នុងរឿង Start Up តារាប្រុសវ័យ ៣៥ ឆ្នាំរូបនេះ បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក មិនថាទាំងស្រី ឬប្រុសឡើយ។ បន្ទាប់ពីនោះ Seonho ក៏មានឱកាសសម្ដែងក្នុងរឿងភាគ Hometown Cha Cha ដែលរឿងមួយនេះទើបតែចាក់ផ្សាយចប់នាពេលថ្មីៗ នេះទេ ខណៈទទួលបានការគាំទ្រយ៉ាងខ្លាំង ធ្វើឲ្យប្រជាប្រិយភាពរបស់ Seonho កាន់តែកើនឡើងមួយកម្រិតទៀត។

តែគួរឲ្យស្ដាយ រឿងចាក់ផ្សាយចប់មិនបានប៉ុន្មានផង តួឯកប្រុសរូបនេះ ក៏ត្រូវបាន​អតីតមិត្តស្រីចេញមុខចោទប្រកាន់ថា ធ្លាប់បង្ខំឲ្យនាងយកកូនចេញ និងធ្វើរឿងផ្សេងៗ ទៀតឲ្យនាងឈឺចិត្ត។ ក្រោយមកលោកបានចេញសំបុត្រសុំទោសជាសាធារណៈដែលធ្វើឲ្យមហាជនគិតថា លោកពិតជាបានធ្វើរឿងទាំងអស់នោះមែន តែយ៉ាងណាក្នុងលិខិតសុំទោសនោះ ពុំបានបញ្ជាក់ថាលោកជាអ្នកបង្ខំឲ្យអតីតមិត្តស្រីយកកូនចេញទេ គ្រាន់តែសុំទោសធ្វើឲ្យអ្នកគ្រប់គ្នាបារម្មណ៍ប៉ុណ្ណោះ។ វាសនារបស់តារាប្រុសរូបនេះ ក៏មិនខុសពីអ្នកផ្សេងដែរ ពេលដែលមានរឿងអាស្រូវពោលគឺត្រូវបានគេដកការងារចេញស្ទើរតែទាំងអស់ និងទទួលបានពាក្យស្ដីបន្ទោសជាច្រើន។ តែប៉ុន្មានថ្ងៃចុងក្រោយមកនេះ ក្រុមអ្នកថតរូប Dispatch ដែលល្បីជំនាញខាងស៊ើបព័ត៌មានតារា ជាពិសេសរឿងស្នេហា បានចេញមុខទម្លាយសងភាពស្អាតស្អំដល់ Kim Seonhoតាមរយៈភស្ដុតាងសារឆ្លើយឆ្លង ដែលក្នុងសារ​នោះបង្ហាញថា អតីតមិត្តស្រីរបស់តារាសម្ដែងរូបនេះ ក៏មិនជាល្អប៉ុន្មានដែរ ព្រោះមានទាក់ទងអ្នកផ្សេងច្រើនក្នុងពេលតែមួយ ហើយបង្ហាញទៀតថា តារាប្រុសនេះមិនបានបង្ខំឲ្យយកកូនចេញដូចដែលអតីតមិត្តស្រីបានចោទប្រកាន់ឡើយ ថែមទាំងទទួលខុសត្រូវទៀតផង ប៉ុន្តែដោយសារពេលវេលាមិនសក្ដិសមអ្នកទាំងពីរក៏សម្រេចយកកូននេះចេញពិតមែន តែគឺមានការព្រមព្រៀងរវាងគ្នា និងគ្នា។

មកដល់ពេលនេះ យើងមិនទាន់អាចដឹងថា អាជីពសិល្បៈរបស់  Kim Seonho អាចស្រោចស្រង់មកវិញបាន ឬក៏អត់នោះទេ តែ​មានអ្នកគាំទ្រជាច្រើននៅតែបន្ដគាំទ្ររូបលោក ផ្ដល់កម្លាំងចិត្ត​ជា​បន្ដបន្ទាប់ និងសង្ឃឹមថាលោកទទួលបានភាពស្អាតស្អំមកវិញ។

២ Seo Ye-ji

បើជាកំពូលអ្នកគាំទ្ររឿងភាគកូរ៉េ ជឿថាច្បាស់ជាស្គាល់តារាស្រីរូបនេះហើយ​ ដោយសារប្រជាប្រិយរបស់នាងហក់ឡើងល្បីខ្លាំងបន្ទាប់ពីរឿងIt’s Okay Not to Be Okay ។​ មែនទែនទៅ ទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់នាងពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រឡាញ់ដកចិត្តមិនរួចឡើយ។ ភាពល្បីល្បាញរបស់នាងធ្វើឲ្យ ប្រ៊េន ល្បីៗ ក្នុងស្រុកជាច្រើនងាកមកចាប់អារម្មណ៍ និងអញ្ជើញនាងទៅធ្វើជាអ្នកតំណាងរបស់ពួកគេ។

តែ​រឿងល្អសម្រាប់នាង គឺមិនបានយូរនោះទេ ក្រោយមិនបានប៉ុន្មាន នាងក៏បែកធ្លាយរឿងអាស្រូវច្រើនផ្ទួនៗ គ្នា ដូចជា ហួងហែងជ្រុលនឹងអតីតមិត្តប្រុស​ បញ្ជាមិនឲ្យថតឈុតស្និទ្ធស្នាល ឬថើបគ្នាជាមួយតារាសម្ដែងស្រីដទៃ ធ្វើបាបមិត្តភ័ក្ដិកាលនៅរៀន ​ក្លែងបន្លំប្រវត្ដិសិក្សា។ បើទោះជា​ក្រុមហ៊ុនដែលគ្រប់គ្រងនាងបានព្យាយាមចេញបកស្រាយយ៉ាងណាក្ដី តែនាងនៅតែចៀសមិនផុតពីការរើសអើង ត្រូវមហាជនបញ្ចេញមតិថាឲ្យទាំងល្អ និងអាក្រក់។ អ្វីដែលធ្ងន់ធ្ងរនោះគឺ ប្រ៊េន ដែលនាងកាន់ស្ទើរទាំងអស់រួមមានដូចជា ផលិតផលសុខភាព ថែរក្សាសម្រស់ ម៉ាសបិទមុខ គ្រឿងសម្អាង វ៉ែនតា និងច្រើនទៀត បានផ្ដាច់កុងត្រា។ រឿងរ៉ាវលើកនេះ ពិតជាធ្វើឲ្យនាងពិបាកនឹងងើបឡើងមកវិញ តែមួយរយៈចុងក្រោយនេះ ក៏មានពាក្យចចាមអារ៉ាមថា នាងកំពុងពិចារណាត្រៀមត្រលប់មកវិញជាមួយរឿងភាគថ្មីរបស់ tvN។

៣ Jisoo

និយាយពីរូបរាង កម្ពស់ ភាពល្បីល្បាញ Jisoo ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងប្រុសកំពុងមានប្រជាប្រិយម្នាក់ដែរ ខណៈមានឱកាសថតរឿងថ្មីៗ ជាហូរហែរ។ ស្របពេលដែលកាន់តែមានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកគាំទ្រក្នុងរឿង River Where The Moon Rises ក៏ស្រាប់តែមានអ្នកចេញមុខបកអាក្រាតថា Jisoo ជាមិត្តរួមថ្នាក់របស់ខ្លួនកាលពីមុន និងចោទប្រកាន់ទៅលើតារាសម្ដែងប្រុសវ័យ ២៦ ឆ្នាំរូបនេះថា ធ្លាប់ធ្វើបាបមិត្តរួមថ្នាក់ មានអត្ដចរិកមិ​នល្អ និងបៀតបៀនកេរ្ដិ៍របស់អ្នកដទៃទៀតផង។ ក្រោយពីត្រូវមហាជនរិះគន់ចំពោះទង្វើទាំងអស់នេះយ៉ាងខ្លាំង មិនបានប៉ុន្មាន Jisoo ក៏បានចេញសំបុត្រសុំទោស និងទទួលកំហុសថា​ខ្លួនពិតជាបានធ្វើមែន តែក្រោមហេតុផលកាលនោះនៅក្មេងខ្ចីពេកទើបធ្វើអ្វីមិនសូវចេះគិត។ ដោយសារតែ​បែបនេះ Jisoo ក៏ត្រូវគេដកចេញពីរឿង River Where The Moon Rises ខណៈត្រូវបានគេប្ដឹងនឹងទារថ្លៃខូចខាតសងជំនឿចិត្ត ៣ ពាន់លានវ៉ុន ប្រមាណជាខ្ទង់ ២.៧ លានដុល្លារអាមេរិក និងបាត់បង់ការងារផ្សេងៗ ជាច្រើនទៀត។ ​

៤ Naeun សមាជិកក្រុមនារី April

Naeun ជាតារាស្រីដែលមានរូបសម្រស់ស្អាត មើលទៅសុភាពស្លូតបូតគួរឲ្យស្រឡាញ់ ថែមទាំងមានសម្លេងពិរោះ និងសម្ដែងបានល្អទៀត​ ដូច្នេះហើយមាន​អ្នកគាំទ្រមិនតិចទេដែលស្រឡាញ់កោតសរសើររូបនាង។ ប៉ុន្ដែអ្វីដែលមិននឹកស្មានដល់នោះគឺ នាងក៏ត្រូវបានគេចោទប្រកាន់ទាក់ទងនឹងរឿងធ្វើបាបមិត្តរួមថ្នាក់កាលពីនៅរៀន មិនតែប៉ុណ្ណោះថែមទាំងធ្វើបាបសមាជិកក្នុងក្រុមរបស់ខ្លួនទៀត។ ពីលើនោះទៀត នាងក៏ត្រូវអ្នកជិតខាងដែលរស់ក្នុងអាគារស្នាក់នៅជាមួយបកអាក្រាតថា ជាក្មេងមិនល្អ ឈ្លើយ ឡូឡារញ៉ៃរញ៉ៃរំខានអ្នកជុំវិញទៀតផង។ បន្ទាប់ពីមានរឿងអាស្រូវមួយនេះ នាងក៏ត្រូវបានគេដកចេញពីរឿងភាគ Taxi Driver របស់ទូរទស្សន៍ SBS និងពាណិជ្ជកម្មផ្សេងៗ ច្រើនទៀត។ ស្របពេលជាមួយគ្នានេះ នាងក៏ទទួលបានមតិរិះគន់ជាច្រើនពីអ្នកគាំទ្រ  គឺរិះគន់យ៉ាងចាស់ដៃតែម្ដង។

៥ Soojin

ចំណែកឯ Soojin ដែលជាសមាជិកក្រុម G-idle កំពុងមានល្បីឈ្មោះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ងាក់ផ្អើលចំពោះរឿងដែលនាងត្រូវបានគេចោទប្រកាន់ថា ជាក្មេងទំនើង ធ្វើបាបមិត្តរួមថ្នាក់របស់ខ្លួន។ បន្ទាប់ពីមានការចោទប្រកាន់ នាងក៏បានចេញមុខទទួលស្គាល់ថា នាងធ្លាប់ជក់បារី និងប្រើប្រាស់គ្រឿងស្រវឹងពិតមែន តែរឿងធ្វើបាបមិត្តរួមថ្នាក់ និងទង្វើមិនសមរម្យដទៃ ដែលបានចោទប្រកាន់ គឺមិនពិតនោះទេ។ អ្វីដែលកាន់តែធ្វើឲ្យនឹកស្មានដល់បន្ទាប់ពីរឿងនេះ នាងក៏សម្រេចចិត្តចាកចេញពីក្រុម ដោយមិនមានការបកស្រាយទាំងអស់។ ដោយសារតែរឿងហេតុហាក់ដូចជាមិនមានភស្ដុតាងច្បាស់លាស់ ឬបញ្ជាក់ថា Soojin ធ្លាប់បានធ្វើបាបមិត្តរបស់នាង គួបផ្សំនឹងផលិតកម្ម Cube Entertainment ជាទ្រនំរបស់នាង មិនមានការបកស្រាយឲ្យបានក្បោះក្បាយ ទើបអ្នកគាំទ្ររបស់ Soojin និង G-idle នៅតែមានជំនឿជាក់លើរូបនាងថានាងមិនបានធ្វើរឿងទាំងអស់នេះទេ គ្រាន់តែមានមនុស្សអាក្រក់ចង់ធ្វើបាបប៉ុណ្ណោះ។ ហើយពួកគេក៏នៅតែសង្ឃឹមថ្ងៃណាមួយនាងនឹងត្រលប់មកកាន់ឆាកតន្ដ្រីសារជាថ្មី។

ពិតមែនទៅ វាសនារបស់តារានៅពេលដែលមានរឿងអាស្រូវគឺមិនខុសគ្នាប៉ុន្មាននោះទេ បើស្រាលអាច នឹងមានឱកាស​ត្រលប់ចូលមកសិល្បៈវិញ តែបើធ្ងន់នឹងត្រូវបាត់បង់ការងារទាំងអស់ បើអាជីពសិល្បៈវិញគឺចប់តែម្ដងគ្មានផ្លូវត្រលប់ទៅវិញឡើយ អ្វីដែលខំសាងរាប់ឆ្នាំនឹងរលាយក្នុងមួយប៉ប្រិចភ្នែក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម