តារាសម្ដែងប្រុស Paul Rudd ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងក្នុងសែស្រឡាយរឿងល្បីរបស់ Marvel ដោយដើរតួជា Ant-Man ឬបុរសស្រមោច។ មែនទែនទៅ មនុស្សជាច្រើនទាយមិនដឹងពីអាយុពិតរបស់លោកឡើយបើមិនប្រាប់ដោយសារតែរូបសម្រស់របស់លោកហាក់មិនចេះចាស់ទាល់តែសោះបើប្រៀបធៀបនឹងតារាផ្សេងៗដែលមានអាយុប្រហាក់គ្នា។ ជាពិសេសអ្នកគាំទ្រតែងនិយាយបង្អាប់លេងថា លោកប្រហែលជាបិសាចជញ្ជក់ឈាមហើយទើបមុខនៅតែក្មេង និងសង្ហាបែបនេះបើទោះមានវ័យ ៥៣ ឆ្នាំក៏ដោយ។
ថ្មីៗ ដែរ ក្នុងបទសម្ភាសជាមួយទស្សនាវដ្ដី Men’s Health តារាប្រុស Paul Rudd បានទម្លាយថា៖ មានមនុស្សជាច្រើនបានលួចសួរ តើលោកមានវិធីសាស្ដ្រអ្វីទើបអាចរក្សាសម្រស់ឱ្យក្មេងជាងវ័យ និងមើលទៅនៅតែរឹងមាំថែមទាំងស្រស់សង្ហាទៀត? តើលោកហូបអ្វីខ្លះ? ធ្វើលំហាត់ប្រាណខ្លះ?
ពិតណាស់ លោកមិនសូវបានឆ្លើយតបជាមួយសំនួរទាំងអស់នោះឡើយ តែលោកនឹងចែករំលែកពីវិធីសាស្ដ្រដែលលោកធ្វើដើម្បីរក្សាសម្រស់ និងថែរក្សាសុខភាព។ សម្រាប់លោករឿងសំខាន់ធំទី ១ គឺត្រូវគេឱ្យបានគ្រប់គ្រាន់ គេងឱ្យបាន ៨ ម៉ោងទើបជារឿងល្អបំផុត។

ចំណុចមួយផ្សេងទៀត លោកតែងធ្វើលំហាត់ប្រាណបែប ខាឌីយ៉ូ (Cardio) វាជាលំហាត់ប្រាណដែលបង្កើនល្បឿនចង្វាក់បេះដូង វាធ្វើឱ្យសាច់ដុំរឹងមាំ និងមានសុខភាពល្អមានដូចជា រត់ លោតអន្ទាក់ ធាក់កង់ ហែលទឹកជាដើម។ ហើយជាប្រចាំលោកតែងតែធ្វើលំហាត់ប្រាណទាំងនេះមុនញ៉ាំអាហារ។

សម្រាប់របបអាហារវិញគឺលោកញ៉ាំស៊ុតស្ងោរជាប្រចាំ និងមានពេលខ្លះលោកមានដាក់បញ្ចូលនូវត្រីសាល់មុន។ ហើយអ្វីដែលសំខាន់មួយទៀត លោកក៏ញ៉ាំប្រូតេអ៊ីនដើម្បីជំនួយឱ្យមានកម្លាំងផងដែរ។
លោកបន្ថែមថា៖ សម្រាប់មនុស្សចំនួនលឺហើយប្រាកដជាមានអារម្មណ៍ថាពិបាក និងខ្ជិល តែចំពោះលោកវិញវាពិតជារឿងដែលសប្បាយរីករាយមួយ នៅពេលដែលធ្វើយូរៗទៅជាទម្លាប់ច្បាស់ជាមានកាន់តែចង់ធ្វើវាបន្ថែមជាមិនខាន៕

























Account
Security
Favourite Content