ពិបាករកកន្លែងកាត់ស្រ្តេស? នេះជាកន្លែង Hang Out ទាំង ៥ នៅម្តុំ Bassac Lane ដែលអ្នកមិនគួររំលង

ភ្នំពេញ៖ នាចុងសប្តាហ៍ក្តី ថ្ងៃធ្វើការក្តី អ្នកច្បាស់ជាត្រូវការកន្លែងមាន Vibeល្អៗ Concept ប្លែកៗ រួមជាមួយបរិយាកាសមានផាសុកភាព ងាយស្រួលជួបជុំមិត្តភក្តិ និងទទួលទានអាហារពេលល្ងាច មែនទេ? អង្គុយធ្វើការពេញមួយថ្ងៃ ធុញថប់ ចង់លម្ហែខួរក្បាល ស្តាប់បទចម្រៀង ញ៊ាំអាហារឆ្ងាញ់ និងផឹកភេសជ្ជៈឱ្យជ្រះបំពងកម្តង។ កុំបារម្ភ គ្មានបញ្ហាឡើយ!

ពេលលឺថា កន្លែង Hang Out មនុស្សភាគច្រើនមិនដែលមើលរំលងតំបន់ Bassac Lane នោះឡើយ ព្រោះទីនោះពិតជាសម្បូរហាងតូចៗសម្រាប់ Hang out មែន។ ទោះបីជាមានហាងច្រើនពិបាកជ្រើសរើសក្តី ប៉ុន្តែសាកល្បងជាមួយផាប់ឬឡោញ Concept ថ្មី ទាំង ៥ នេះម្តងមើល៍!

១. Cay Bar: ទើបតែចាប់បើកដំណើរការថ្មីៗនេះ ជាមួយបរិយាកាសរ៉ូមែនទិក ស្ងប់ស្ងាត់ ការតុបតែងបែបទាន់សម័យ និងប្រកបដោយសិល្បៈ មិនសាំញ៊ាំ។ ទីតាំងអាចលាក់ខ្លួនបន្តិច ប៉ុន្តែនៅពេលដើរចូលទៅភ្លាម អារម្មណ៍នឹងផ្លាស់ប្តូរ ១៨០ ដឺក្រ ប្រៀបបីដូចជានៅក្នុងពិភពបំបាត់ស្ត្រេសយ៉ាងមានប្រសិទ្ធភាព។ កន្លែងអង្គុយធំទូលាយ ការរៀបចំក្នុងហាងមានលក្ខណៈសាមញ្ញតែទាក់ទាញ អាចថតរូបលេងបង្ហោះអ៉ីនស្តាក្រាមបាន ជាពិសេសសាកសមសម្រាប់ការជួបជុំតូចធំតែម្តង។

ម៉ោងបើកដំណើរការ៖ 5 ល្ងាច – 12 អធ្រាត

ភេសជ្ជៈមានតម្លៃចាប់ពី ៣ ដុល្លារឡើងទៅ រីឯស្រាក្រឡុកមានចាប់ពី ៥ ដុល្លារឡើងទៅ។

២. Abode: ច្រកចូលពោរពេញដោយអាថ៌កំបាំង ធ្វើឱ្យអ្នកដំណើរឆ្លងកាត់ទីនោះចង់ដឹងថា តើនៅខាងក្នុងមានទិដ្ឋភាពយ់ាងណា? ជាមួយប្រភេទភេសជ្ជៈមានច្រើនជម្រើសចាប់ពីតម្លៃត្រឹម ២.៥ដុល្លារ ឡើងទៅសម្រាប់Happy Hours រហូតដល់ជម្រើសភេសជ្ជៈថ្លៃតម្លៃប្រមាណ ១៦៥ ដុល្លារ។ នេះជាចំណុចល្អមួយ ដែល Abode មានផ្តល់ជូនសម្រាប់អតិថិជន។

ម៉ោងបើកដំណើរការ៖ 11 ថ្ងៃត្រង់ – 1 ទាបភ្លឺ

៣. Tonle Poke Sushi Bowl: ចង់សាកល្បងបទពិសោធន៍ថ្មីទទួលទានអាហារ និងជជែកកម្សាន្ត នៅក្នុងអាងទឹកដែរឬទេ? ពេលលឺបែបនេះ អ្នកប្រាកដជាឆ្ងល់មិនខាន! នេះជា concept ថ្មីនិងប្លែកខុសពីគេ ដែលហាងផ្តល់សម្រាប់អតិថិជនដែលចង់ទទួលបានបទពិសោធន៍ថ្មី។ រីឯការតុបតែងវិញ សង្កេតឃើញថាជាលក្ខណៈ Tropical សម្បូរដោយដើមឈើ ផ្តល់នូវភាពត្រជាក់ស្រស់ថ្លា និងបំបាត់ទុក្ខកង្វល់បានមួយកម្រិត។

ម៉ោងបើកដំណើរការ៖ Tue-Thu 9 AM – 5 PM , Fri-Mon 11 AM – 11 PM

៤. The H Club: ចង់រាំលេងសប្បាយនាចុងសប្តាហ៍ កម្តៅសាច់ដុំ កម្រើកដៃជើង កុំបង្អង់យូរអាចសាកល្បងទៅកម្សាន្តនៅ Hclub បាន។ ជម្រើសអាហារ និងអាហារសម្រន់មានច្រើនសម្រាប់អតិថិជន និងមានទីធ្លាធំទូលាយផងដែរ។ លោកអ្នកអាចសម្រេចថា ចង់អង្គុយកម្មង់ស្រាក្រឡុកញ៊ាំនៅខាងក្រៅក្បែរមាត់ផ្លូវក៏បាន ឬចង់ទៅអង្គុយនៅខាងក្នុងក៏បាន។ ប៉ុន្តែសូមចំណាំថា​ H club បើកទទួលភ្ញៀវតែនៅចុងសប្តាហ៍ប៉ុណ្ណោះ។

ម៉ោងបើកដំណើរការ Sat & Sun 9 PM – 2 AM

សម្រាប់អាហារមានចាប់ពី ៤.៥០ ដុល្លារ ឡើងទៅ និងមានការរាំលេងយ៉ាងសប្បាយ លម្ហែអារម្មណ៍នាចុងសប្តាហ៍ជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់។

៥. Kute : គ្រាន់តែលឺឈ្មោះមិនទាន់ឃើញរូបរាងក៏អាចស្រមៃបានថា ជាហាងជួបជុំមិត្តភក្តិមួយនេះមានការដេគ័រគួរឱ្យស្រលាញ់ជាមិនខានទេ។ ដំនឹងល្អសម្រាប់អ្នកមិនចេះស្រាក្រឡុក អាចញ៊ាំភេសជ្ជៈ Soft drink ពីខាងហាងបាន។ បើសិនជាបានទៅដល់កន្លែងផ្ទាល់វិញ លោកអ្នកអាចជាប់ចិត្តជាមួយនឹងទំហំហាងដ៏ខ្ចូតនេះ ព្រោះមានតម្លៃសមរម្យផ្គួបផ្សំជាមួយសេវាកម្មដ៏ល្អ ដែលអតិថិជនអាចស្នើសុំបន្ថែមម៉ោង Hang out បានរហូតដល់ម៉ោង ២ ទាបភ្លឺឯណោះ។

ម៉ោងបើកដំណើរការ៖  5 PM – 1 AM

តម្លៃអាហារមានចាប់ពី ៥ ដុល្លារ ឡើងទៅ​  អាស្រ័យលើមុខម្ហូបកម្មង់។

អត្ថបទដោយ៖ Jacqueli



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។