ការពិត​ ៥ ​យ៉ាង​របស់​ Lee Jong Suk ដែល​អ្នក​គាំទ្រអាច​មិន​ដឹង

ជាតារា​សម្តែង​​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ រូបរាង​ខ្ពស់​ បបូរ​មាត់​ផ្កា​ឈូក​ជា​ទី​និយម​ចូលចិត្ត​របស់​ប្រិយមិត្ត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ថ្ងៃ​នេះ​យើង​នឹង​មក​និយាយ​ពី​ការពិត​៥យ៉ាង​របស់​ Lee jong suk។

១.​ជីវប្រវត្តិ

Lee Jong Suk កើត​នៅ​ថ្ងៃ​ទី​ ១៤​ខែ​កញ្ញា​ឆ្នាំ​១៩៨៩​ មាន​កម្ពស់​ ១៨៥​ ទម្ងន់​៦៥គីឡូក្រាម។ កាល​ពី​ក្មេង​តារា​ប្រុស​រូប​នេះ​មាន​ទី​លំនៅ​ក្នុង​ក្រុង​ Gyeonggi-Do ប្រទេស​កូរ៉េ​ខាង​ត្បូង បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញា​នៅ​មហាវិទ្យាល័យ​ Kunkuk University ផ្នែក​ភាពយន្ត​និង​ការ​សម្ដែង​។

២.​ ជំហាន​ដំបូង​នៃ​ការ​ឈាន​ចូល​ក្នុង​សង្គម​សិល្បៈ

តារា​ប្រុស​រូប​នេះ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ក្នុង​វ័យ​១៦​ឆ្នាំ​ជា​អ្នក​ដើរ​ម៉ូដ។ ​មុខ​មាត់​ស្រស់​ស្អាត​បូក​រួម​ជា​មួយ​នឹង​រាង​ខ្ពស់​ស្រឡះ​ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន។ ក្រោយ​មក​គេ​បាន​សម្ដែង​រឿង​ភាគ​ដំបូង​ឈ្មោះ​ថា​ “Prosecutor Princess”។ ក្នុង​រឿង​នេះ​ Lee Jong Suk សម្ដែង​ជា​តួរង​ធម្មតា​ប៉ុណ្ណោះ​។ រហូត​មក​ដល់​ឆ្នាំ២០១៣​ទើប​គេ​មាន​​ឱកាស​បាន​សម្ដែង​ធ្វើ​ជា​តួឯក​នៅ​ក្នុង​រឿង​ “School”។​ បន្ទាប់​ពី​នោះ​ក៏​ចាប់​ផ្ដើម​មាន​រឿង​ភាគ​ជា​បន្ត​បន្ទាប់​ឲ្យ​ទស្សនិកជន​បាន​ឃើញ​ជា​ហូរហែ អាច​និយាយ​​បាន​ថា​សម្ដែង​តែ​មួយ​រឿង​ល្បី​ខ្លាំង​តែ​ម្ដង។

៣.​ មិត្ត​សម្លាញ់

Lee jong Suk គឺ​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​ជា​មាន​មិត្តភ័ក្ដិ​ច្រើន​ប៉ុន្មាន​នោះ​ទេ តែ​ប្រសិន​បើ​គេ​រាប់​អាន​អ្នក​ណា​ហើយ​ម្នាក់​នោះ​នឹង​ទទួល​បាន​ក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​តែ​ម្ដង។​ មិត្ត​សម្លាញ់​របស់​គេ​មាន​២​នាក់​គឺ​ Kim Woo Bin និង​ Hyo Yeon (SNSD)។ Lee jong suk និង​Hyo yeon បាន​ស្គាល់​គ្នា​តាម​រយៈ​មិត្តភ័ក្ដិ​របស់​គេ​។ អ្នក​ទាំង​ពីរ​មាន​អាយុ​តំណាល​គ្នា​និង​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា​ច្រើន​ទើប​ធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​បាន​យ៉ាង​ឆាប់​រហ័ស​។ សម្រាប់​ Kim Woo Bin ពួក​គេ​ស្គាល់​គ្នា​តាម​រយៈ​ការ​សម្តែង​រឿង “School” កាល​ពី​ឆ្នាំ​២០១៣ ​ចាប់​តាំង​ពី​នោះ​មក​​អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​រហូត​មក​។

៤.​ការ​ពិត​មិន​ដូច​ការ​ផ្សព្វ​ផ្សាយ

ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ស្រាប់​ហើយ​ថា ​Lee Jong Suk គឺ​តែង​តែ​មាន​គេ​ក្រុម​ហ៊ុន​ជា​ច្រើន​ទាក់​ទង​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ផលិតផល​របស់​ខ្លួន​ជា​ពិសេស​គឺ​គ្រឿង​ស្រវឹង តែ​ការ​ពិត​ទៅ​គេ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចេះ​ផឹក​ឡើយ​ ប្រសិន​បើ​អ្នក​ណា​ធ្លាប់​បាន​ឃើញ​គេ​ផឹក​នោះ​ចាត់​ទុក​ថា​ជា​សំណាង​ហើយ។

៥.​សមត្ថភាព​ផ្ទាល់​ខ្លួន

ក្រៅ​ពី​ការ​សម្ដែង​ហើយ​នោះ​តារា​ប្រុស​រូប​នេះ​ក៏​អាច​លេងព្យ៉ាណូ​ ចេះ​តៃក្វាន់ដូរ​ និង​អាច​បើក​យន្ត​ហោះ​បាន​ថែម​ទៀត​ផង។ ​អាច​និយាយ​បាន​ថា​មាន​ទាំង​រូប​សម្បត្តិ​និង​សមត្ថភាព​ណែន​ខ្លួន​តែ​ម្ដង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់