ធ្លាប់ងើបទាន់ ទៅមើលថ្ងៃរះនៅអង្គរដែរឬទេ?

បើសិនជាសួរថា តើធ្លាប់ទៅទស្សនាប្រាសាទអង្គរវត្តឬអត់ ប្រហែលជាមានអ្នកឆ្លើយថា«ធ្លាប់»ច្រើន តែបើសួរថា តើធ្លាប់ទៅមើលថ្ងៃរះឬអត់ មិនប្រាកដថាមានច្រើននោះទេ…មិនថាចម្លើយរបស់អ្នកជាមួយណានោះទេ ថ្ងៃនេះយើងនឹងធ្វើការណែនាំលោកអ្នកនូវចំណុចខ្លះ អំពីការទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះអាទិត្យចាប់ផ្តើមរះនៅប្រាសាទអង្គរវត្តតាមរយៈសំណួរចម្លើយខ្លីៗខាងក្រោមនេះ…

តើគួរងើបម៉ោងប៉ុន្មានទើបល្អ?

តាមពិតទៅ ម៉ោងថ្ងៃរះមិនទៀងនោះទេ តែភាគច្រើននៅចន្លោះម៉ោង ៦-៧ ព្រឹក ហេតុនេះហើយ គួរតែចេញពីក្រុងទៅខ្ទង់ម៉ោង៥ ធ្វើយ៉ាងណាឲ្យទៅដល់ក្នុងប្រាសាទបានមុន ឬក្រោយម៉ោង៦បន្តិច។

តើតាមផ្លូវធ្វើដំណើរទៅ សុវត្ថិភាពដែរឬទេ សម្រាប់ការជិះកង់ ឬម៉ូតូ?

ជាទូទៅ មានសុវត្ថិភាព ព្រោះតែងតែមានភ្លើងបំភ្លឺផ្លូវខ្លះៗ និងអ្នកដើរ ក៏ដូចជាជិះកង់ហាត់ប្រាណ ព្រមទាំងអ្នកទៅមើលថ្ងៃរះដូចគ្នាច្រើនគ្រាន់។

តើគួរត្រៀមតែអ្វីខ្លះ?

មិនមានអ្វីត្រូវត្រៀមពិសេសនោះទេ ក្រៅពីថ្មទូរស័ព្ទទុកថតរូបស្អាតៗ និងថវិកាខ្លះៗសម្រាប់ទិញទឹក ឬអីញ៉ាំទ្រាប់ពោះខ្លះ។

តើអាចញ៉ាំអាហារនៅទីនោះដែរឬទេ?

មុនពេលថ្ងៃរះ កម្រនឹងមានអ្នកលក់ណាស់ តែក្រោយពេលថ្ងៃរះ មានតូបតូចៗជាច្រើននៅជិតប្រាសាទ ហើយក៏មានតូបមួយចំនួនទៀតនៅខាងក្រៅ ក្បែរកស្សិណអង្គរផងដែរ។

តើគួរតែមើលពីជ្រុង ឬចំណុចណានៃប្រាសាទទើបស្អាត?

កន្លែងដែលពេញនិយមជាងគេ គឺ នៅមុខស្រះទឹក (ឆ្វេង ឬស្តាំ) ព្រោះអាចថតរូបប្រាសាទឆ្លុះទៅក្នុងទឹកបានយ៉ាងទាក់ភ្នែក។ តែបើសិនប៉ះថ្ងៃ ឬរដូវឈប់សម្រាក អាចនឹងចង្អៀតខ្លាំង ដូចនេះហើយ បើមិនចង់ប្រជ្រៀតគ្នាទេ អាចនៅអង្គុយមើលពីលើបណ្ណាល័យនៅក្បែរនោះក៏បានដែរ។

តើមានស្តាយថតរូបអ្វី ដែលពិសេស​ដែរឬទេ?

ពិសេសជាងគេ គឺនៅចំពីមុខស្រះទឹក ឆ្លុះឃើញប្រាសាទតែម្តង ឬក៏អាចថតនៅបណ្ណាល័យ (អាចមើលឃើញកំពូលទាំង៥ តែអត់មានចំណាំងផ្លាត…អាចសារ៉េប្លង់ចំហៀង ឲ្យមើលទៅដូចស៊ុមរូបថតផងដែរ)។

សម្រាប់អ្នកចូលចិត្តថតទេសភាពជាង កុំភ្លេចដាក់ Timelapse ចោលផង នឹងឃើញថាស្រស់ស្អាតខ្លាំងណាស់…

តើខែ ឬរដូវណា មើលឃើញថ្ងៃរះស្អាតជាងគេ?

តាមពិតទៅ ទេសភាពថ្ងៃរះនៅប្រាសាទអង្គរ មានលក្ខណៈប្លែកទៅតាមខែ និងរដូវកាល។ ក្នុងនោះដែរ អ្នកអាចមើលឃើញព្រះអាទិត្យរះនៅចំកំពូលប្រាសាទតែ២ដងប៉ុណ្ណោះក្នុង១ឆ្នាំ គឺនៅចន្លោះថ្ងៃទី ២១-២៣ ខែមីនា និងនៅចន្លោះថ្ងៃដូចគ្នា ក្នុងខែកញ្ញា។

សម្រាប់ខែផ្សេងទៀត ព្រះអាទិត្យនឹងរំកិលទៅតាមអ័ក្សឆ្វេងស្តាំ…



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម