ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំបោះពុម្ព ទទួលរងការខ្វះខាតដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើផ្អែកតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១២ ខែឧសភា។

ក្រុមហ៊ុន Calbee បានបញ្ជាក់ថា កញ្ចប់នំពណ៌សខ្មៅនឹងដាក់ឱ្យប្រើប្រាស់សម្រាប់ផលិតផលចំនួន ១៤ មុខ ដោយចាប់ផ្តើមបង្ហាញវត្តមាននៅលើទីផ្សារក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៥ ខែឧសភា តទៅ។

ការផ្លាស់ប្ដូរនេះ ជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញពីផលប៉ះពាល់មកលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ ក្រោយពីប្រទេសអ៊ីរ៉ង់បានបិទផ្លូវទឹកដ៏សំខាន់គឺ ច្រកសមុទ្រហ័រមូស (Hormuz) ដើម្បីជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើប្រទេសខ្លួន។

ប្រភពដដែលបានចុះផ្សាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុននានានៅជុំវិញពិភពលោកបានព្រមានថា សង្គ្រាមនេះបានប៉ះពាល់ដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ប្លាស្ទិក និងឧស្ម័នអេល្យូម (Helium) ដែលធ្វើឱ្យថ្លៃដើមទុនក្នុងការផលិតមានការកើនឡើងខ្ពស់។

ក្រុមហ៊ុន Calbee បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “ការផ្លាស់ប្តូរនេះ គឺដើម្បីឆ្លើយតបទៅនឹងភាពមិនស្ថិតស្ថេរនៃការផ្គត់ផ្គង់ដែលជះឥទ្ធិពលលើវត្ថុធាតុដើម ចំពេលមានភាពតានតឹងដែលកំពុងបន្តកើតមានឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ វិធានការនេះ គឺធ្វើឡើងក្នុងគោលបំណងជួយរក្សាការផ្គត់ផ្គង់ផលិតផលឱ្យបានស្ថិតស្ថេរ”។

សូមរំឭកថា តម្លៃប្រេង និងហ្គាសបានហក់ឡើងខ្ពស់ចាប់តាំងពីជម្លោះបានចាប់ផ្តើមឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ  ដែលឈានដល់ការផ្អាកការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស (Hormuz)។ ការផ្គត់ផ្គង់សារធាតុ Naphtha ដែលជាផលិតផលបានមកពីការចម្រាញ់ប្រេងកាត និងប្រើប្រាស់ក្នុងការផលិតទឹកថ្នាំ និងប្លាស្ទិក ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចគ្នា។

ជាក់ស្ដែង តម្លៃសារធាតុ Naphtha នៅក្នុងតំបន់អាស៊ីបានកើនឡើងជិត ២ ដង ចាប់តាំងពីជម្លោះបានចាប់ផ្តើម។

យោងតាមសម្តីរបស់លោក Kei Sato អនុប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីជប៉ុន មុនពេលមានសង្គ្រាមសារធាតុ Naphtha របស់ជប៉ុនប្រមាណ ៤០ ភាគរយមានប្រភពមកពីមជ្ឈិមបូព៌ា។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងដោះស្រាយរាល់បញ្ហាកកស្ទះទាក់ទងនឹងការផ្គត់ផ្ទង់នានា។

កាលពីខែមេសា កន្លងទៅ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា ប្រទេសជប៉ុនកំពុងពង្រីកការស្វែងរកប្រភពផ្គត់ផ្គង់សារធាតុ Naphtha ឱ្យកាន់តែទូលំទូលាយ ដោយរាប់បញ្ចូលទាំងប្រភពផ្សេងទៀតនៅក្រៅតំបន់មជ្ឈិមបូព៌ា ដូចជាសហរដ្ឋអាមេរិកជាដើម។

បន្ទាប់ពីការដឹកជញ្ជូនតាមរយៈច្រកសមុទ្រហ័រមូស (Hormuz) ទទួលរងការរំខាន បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបានរងគ្រោះខ្លាំងជាពិសេស ដោយសារប្រទេសក្នុងទ្វីបនេះបានពឹងផ្អែកតំបន់មជ្ឈិមបូព៌ាសម្រាប់ថាមពល និងផលិតផលផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រេងកាត។

កាលពីថ្ងៃទី ១ ខែឧសភា ក្រុមហ៊ុនផលិតអាហារជប៉ុន Mizkan បានផ្អាកការលក់ផលិតផលមួយចំនួន និងដំឡើងថ្លៃផលិតផលមួយចំនួនទៀត ដោយសារតែកង្វះខាតប្រអប់ជ័រ (Polystyrene) សម្រាប់ច្រក។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Toyota និង Hyundai បានជួបនឹងបញ្ហាប្រាក់ចំណេញធ្លាក់ចុះ ព្រោះតែថ្លៃវត្ថុធាតុដើមឡើងថ្លៃ ស្របពេលដែលការលក់ចេញធ្លាក់ចុះ។

នៅជុំវិញពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានផ្អាកជើងហោះហើរ និងទុកយន្តហោះមួយចំនួនចោល បន្ទាប់ពីតម្លៃប្រេងយន្តហោះបានហក់ឡើងខ្ពស់ដោយសារសង្គ្រាម។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនលក់សម្លៀកបំពាក់ល្បីឈ្មោះ Next ដែលមានមូលដ្ឋាននៅអង់គ្លេស បានដំឡើងថ្លៃទំនិញរបស់ខ្លួនរហូតដល់ ៨ ភាគរយ នៅក្នុងបណ្តាប្រទេសមួយចំនួនក្រៅតំបន់អឺរ៉ុប ដោយសារតែតម្លៃប្រេងឥន្ធនៈខ្ពស់ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ជាសកល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *