រឿង​​ ៧យ៉ាង​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ទៅ​ដល់​សង្គម​ខ្លួន​វិញ

ភាព​ស្រស់​ស្អាត​​នៃ​ការ​ធ្វើ​សប្បុរសធម៌​គឺ​សាមញ្ញ​ខ្លាំង​ណាស់​ វា​មិន​ទាមទារ​ឲ្យ​អ្នក​ចាំបាច់​ទាល់​តែ​ជា​ការ​ជួយ​គ្នា​ដែល​ធំ​ដុំ ឬ​ទាល់​តែ​ប្រើ​ប្រាស់​លុយ​កាក់​ច្រើន​លើស​លប់​ឡើយ។ ការ​ជួយ​បន្តិចបន្តួច​របស់​អ្នក​ជា​ផ្នែក​សំខាន់​នៃ​សហគមន៍​ ដែល​អ្នក​អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​ដល់​គ្រួសារ​ ខ្លួនឯង និង​សហគមន៍​ទាំងមូល។ ការ​ចូលរួម​របស់​យើង​ទាំងអស់​គ្នា​អាច​ជួយ​ទៅ​ដល់​សហគមន៍​ និង​ពិភព​លោក​របស់​យើង​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ ខាង​ក្រោម​នេះ​ជា​គំនិត​មួយ​ចំនួន​ដែល​អ្នក​ផ្ដល់​ត្រលប់​ទៅ​សហគមន៍​វិញ។

បរិច្ចាគ​របស់​ដែល​អ្នក​លែង​ត្រូវ​ការ

មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ជួយ​ដល់​សហគមន៍​របស់​អ្នក​វិញ គឺ​បរិច្ចាគ​វត្ថុ​ដែល​អ្នក​លែង​ត្រូវ​ការ ពេល​ខ្លះ​របស់​ដែល​អ្នក​លែង​ត្រូវ​ការ​តែ​អាច​ជា​របស់​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​អ្នក​ដែល​ត្រូវ​ការ។ អ្នក​អាច​បរិច្ចាគ​របស់របរ​ប្រើប្រាស់​ក្នុង​ផ្ទះ សម្លៀកបំពាក់ និង​អ្វីៗ​ជា​ច្រើន​ទៀត ​ដែលអាច​ជះ​ឥទ្ធិពល​ដ៏​ល្អ​ទៅ​លើ​របៀប​រស់​នៅ​ក្នុង​សហគមន៍​របស់​អ្នក​។ នេះ​គឺ​វិធី​ល្អ​មួយ​ដោយ​សារ​អ្នក​អាច​បំពេញ​ចិត្ត​ដែល​ចង់​ជួយ​ទៅ​ដល់​សង្គម​របស់​អ្នក​ដោយ​គ្រាន់​តែ​ប្រើ​របស់​ដែល​អ្នក​មាន​នៅ​ក្នុង​ដៃ ជាជាង​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​លើ​របស់​ថ្មី​។

បរិច្ចាគ​ឈាម

ការ​ផ្ដល់​ឈាម​គឺ​ជា​វិធី​ដែល​ល្អ​បំផុត​មួយ ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​ជីវិត​របស់​នរណា​ម្នាក់។ ប្រសិន​បើ​អ្នក​អាច​ផ្ដល់​ឈាម អ្នក​អាច​ជួយ​សង្គ្រោះ​ជីវិត​នរណា​ម្នាក់​ដែល​ត្រូវ​ការ​វា​ខ្លាំង​បំផុត​សម្រាប់​បន្ត​ដំណើរ​ក្នុង​ជីវិត។ មន្ទីរពេទ្យ និង​គ្លីនិក​តែង​តែ​ត្រូវ​ការ​ឈាម​ជានិច្ច ដូច្នេះ​អ្នក​អាច​មាន​ឱកាស​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​នៅ​ពេល​ដែល​អ្នក​មាន​សុខភាព​ល្អ​ ហើយ​ចង់​ជួយ​សហគមន៍​ខ្លួន។ នៅ​ពេល​ដែល​អ្នក​ចូលរួម​ក្នុង​ការ​បរិច្ចាគ​ឈាម សូម​ពិចារណា​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ចូល​រួម​ផង​ដែរ​ព្រោះ​ថា​មនុស្ស​កាន់​តែ​ច្រើន​ដែល​អ្នក​អាច​បញ្ចុះបញ្ចូល​ឱ្យ​បរិច្ចាគ​ នោះ​​កាន់​តែ​ល្អ​សម្រាប់​សហគមន៍​របស់​អ្នក។

ធ្វើ​ទង្វើ​ល្អ​ចំពោះ​អ្នក​ជិត​ខាង

លះបង់​ពេលវេលា និង​ថាមពល​ខ្លះ​របស់​អ្នក​អាច​ជួយ​ពង្រឹង​សហគមន៍​របស់​អ្នក​ជា​មួយ​នឹង​ការ​ធ្វើ​ទង្វើ​ល្អ​ចំពោះ​អ្នក​ដទៃ។ ជួន​កាល​ការ​ជួយ​មនុស្ស​ចាស់​ជា​មួយ​នឹង​ការងារ​មួយ​ចំនួន​នៅ​ជុំវិញ​ផ្ទះ និង​ការ​ជួយ​ដល់​អ្នក​ជិត​ខាង​ដែល​កំពុង​ដើរ​យួរអីវ៉ាន់​ជាច្រើន​ដើម្បី​ផ្លាស់ប្ដូរ​គ្រឿង​លម្អ​ផ្ទះ​គឺ​ជា​ទង្វើ​ដ៏​ល្អ​ដែល​បន្សល់​ទុក​នូវ​អនុស្សាវរីយ​ដ៏​គួរ​ឲ្យ​ចង​ចាំ​ក៏​ថា​បាន។

ដាំ​ដើម​ឈើ

ដើមឈើ​មាន​សារៈសំខាន់​មិន​ត្រឹម​តែ​សម្រាប់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​យើង​ទាំង​អស់​គ្នា​ផង​ដែរ ជា​ពិសេស​នៅ​ក្នុង​គ្រា​បច្ចុប្បន្ន​ដែល​ការ​បំពុល​ខ្យល់​មាន​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង។ ដើមឈើ​ផលិត​អុកស៊ីហ្សែន បញ្ចេញ ក៏​ដូច​ជា​ស្រូប​យក​កាបូន​ឌីអុកស៊ីត។ តាម​រយៈ​ការ​ដាំ​ដើម​ឈើ​នីមួយៗ យើង​បាន​ចូល​រួម​កាត់បន្ថយ​ជាតិ​ពុល និង​ធ្វើ​ឲ្យ​សហគមន៍​មាន​ខ្យល់​បរិសុទ្ធ​ដែល​គួរ​ឲ្យ​ចង់​រស់​នៅ​ផង​ដែរ។

ចូល​រួម​ការងារ​ស្ម័គ្រចិត្ត

ប្រសិន​បើ​អ្នក​មាន​ពេល​ច្រើន​ជាង​លុយ ការ​ស្ម័គ្រ​ចិត្ត​អាច​ជា​មធ្យោបាយ​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​តប​ស្នង​ទៅ​សង្គម​វិញ។ ពិចារណា​កន្លែង​ណា​ដែល​អ្នក​អាច​ចូល​រួម​បាន​ ដូចជា​កម្មវិធី​ណែនាំ​ពី​អ្វី​មួយ ឬ​ជួយ​រ៉ៃ​អង្គាស​ថវិកា​ជា​ដើម។

កែច្នៃ​ផ្លាស្ទិច​

នៅ​ពេលណា​ដែល​អ្នក​កែច្នៃ​វត្ថុ​ប្រើប្រាស់​រួច​ដូច​ជា​ផ្លាស្ទិច អ្នក​បាន​រួម​ទៅ​ដល់​បរិស្ថាន​មួយ​ចំណែក​ដ៏​ធំ។ ការ​កែ​ច្នៃ​ផ្លាស្ទិច​មាន​សារៈសំខាន់​ណាស់​ចំពោះ​បរិស្ថាន​របស់​យើង ព្រោះ​វា​ជួយ​កាត់​បន្ថយ​តម្រូវ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ផ្ទាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម